Trending now

ប្រទេសចិនបានព្យាបាលអ្នកឆ្លង Covid - 19 សជិត ៦១.៥០០ នាក់

10:25 | 11/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅថ្ងៃទី ១០ ខែមីនា ប្រទេសចិនមានអ្នកឆ្លងជម្ងឺ Covid - 19 សរុបចំនួន ១.៥៧៨ នាក់ត្រូវបានចេញពីមន្ទីរពេទ្យ ដែលនាំយកឱ្យចំនួនមនុស្សសរុបបានជាសះស្បើយនិងចេញពីមន្ទីរពេទ្យនៅប្រទេសចិនដល់ ៦១.៤៧៥ នាក់។

ប្រទេសចិនបានព្យាបាលជម្ងឺ Covid - 19 សម្រាប់មនុស្សជិត ៦១.៥០០ នាក់។

គណៈកម្មការសុខភាពជាតិចិននៅថ្ងៃទី ១១ ខែមីនា បានចេញផ្សាយរបាយការណ៍ចុងក្រោយស្តីពីស្ថានភាពនៃការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ Covid - 19 នៅក្នុងប្រទេសនេះ ដែលនៅថ្ងៃទី ១០ ខែមីនា បានកត់ត្រាករណីស្លាប់ថ្មីចំនួន ២២ នាក់នៅទូទាំងប្រទេស ដែលកើនឡើង ៥ ករណីបើប្រៀបធៀបនឹងថ្ងៃមុន។

យោងតាមរបាយការណ៍ចំនួនអ្នកឆ្លងថ្មីនៅទូទាំងប្រទេសចិននៅថ្ងៃទី ១០ ខែមីនា មានចំនួន ២៤ នាក់។

នៅថ្ងៃទី ១០ ខែមីនា ប្រទេសចិនមានអ្នកឆ្លងជម្ងឺ Covid - 19 សរុប ១.៥៧៨ នាក់ត្រូវបានចេញពីមន្ទីរពេត្យដែលនាំឱ្យចំនួនមនុស្សដែលបានជាសះស្បើយនិងចេញពីមន្ទីរពេត្យមានចំនួន ៦១.៤៧៥ នាក់។

នៅខេត្ដ Hubei ដែលជាមជ្ឈមណ្ឌលនៃការរីករាលដាលជំងឺរាតត្បាត Covid​ - 19 នៅថ្ងៃទី ១០ ខែមីនា អាជ្ញាធរសុខាភិបាលខេត្តបានកត់ត្រាករណីឆ្លងថ្មីចំនួន ១៣ ករណីគឺ ដែលថយចុះពីចំនួន ១៧ ពីថ្ងៃមុន។

គណៈកម្មការសុខាភិបាលជាតិចិននៅថ្ងៃទី ១០ ខែមិនា បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ១០នាក់គឺជាបុគ្គលមកពីក្រៅប្រទេសទៅប្រទេសចិនក្នុងនោះមាន ៦ ករណីប្រមូលផ្តុំនៅក្នុងរដ្ឋធានីប៉េកាំង។

បុគ្គលទាំងនេះសុទ្ធតែទាក់ទងនឹងមនុស្សដែលបានទៅប្រទេសអ៊ីតាលីនិងសហរដ្ឋអាមេរិក៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា