Trending now

កម្ពុជា គ្រោងចំណាយថវិកា ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ អគារមន្ទីរ ពិសោធន៍ ធ្វើតេស្ដរកមេរោគ កូវីដ -១៩ ថ្នាក់តំបន់ នៅខេត្តសៀមរាប

12:51 | 25/09/2020

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺ កូវីដ -១៩ និងលោក ទៀ សីហា អភិបាលខេត្ត សៀមរាប រួមជាមួយក្រុមការងារបចេ្ចកទេស នៃ ក្រសួងសុខាភិបាល នៅល្ងាច ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ នេះបានចុះពិនិត្យមើលទីតាំង សម្រាប់សាងសង់អគារមន្ទីរពិសោធន៍ តំបន់ធ្វើតេស្ដរកមេរោគ កូ វីដ -១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក្នុងរង្វង់ទឹកប្រាក់ ៣០ម៉ឺនដុល្លារ ។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ត្រូវបានទីភ្នាក់ងារសារព័ត៍មានកម្ពុជា (AKP) ដកស្រង់សម្តីបានថា “បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មានមន្ទីរពិសោធន៍ រកមេរោគកូវីដ -១៩ រួចហើយ ប៉ុន្តែ ខ្នាតតូច និងធ្វើតេស្តបានតិច ។ ឥឡូវនេះ រដ្ឋាភិបាលកម្ពុជា បានគ្រោងចំណាយថវិកាចំនួន ៣០ ម៉ឺនដុល្លាអាម៉េរិក សម្រាប់ សាងសង់អគារមន្ទីពិសោធន៍ ធ្វើតេស្ដរកមេរោគកូវីដ -១៩ ថ្មីមួយ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។ “មន្ទីរពិសោធន៍ថ្មីនេះ អាចធ្វើតេស្ដរកមេរោគកូវីដ -១៩ បាន លឿន និងច្រើននាក់ ក្នុងមួយថ្ងៃៗ ។ “ក្រសួងបានត្រៀមបំពាក់នូវម៉ាស៊ីន ពិសោធន៍ PRC ឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ -១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀត “។

កម្ពុជា គ្រោងចំណាយថវិកា ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ អគារមន្ទីរ ពិសោធន៍ ធ្វើតេស្ដរកមេរោគ កូវីដ -១៩ ថ្នាក់តំបន់ នៅខេត្តសៀមរាប

ក្រៅពីគម្រោងសាងសង់អគារមន្ទីពិសោធន៍ថ្មី នៅខេត្តសៀមរាប នេះក្រសួងសុខាភិបាល ក៏គ្រោងសាងសង់អគារមន្ទីរពិសោធន៍ ថ្នាក់តំបន់ចំនួនពីរទៀត គឺស្ថិតក្នុង ខេត្តបាត់ដំបង និងខេត្ត ព្រះសីហនុ ដែលទីតាំងសម្រាប់គម្រោងសាងសង់មន្ទីរពិសោធន៍តំបន់ទាំង៣ នេះលោករដ្ឋមន្ត្រីបានចុះទៅ ពិនិត្យមើលរួចរាល់ហើយដែរ ។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នក្នុងការ ការពារឆ្លងមេរោគកូ វិដ១៩ ឱ្យបានខ្ពស់បើទោះបច្ចុប្បន្ននេះ ស្ថានភាពកូ វីដ១៩ នៅ កម្ពុជា មានការធូស្រាលជាងមុន ក៏ដោយ “ក៏ប៉ុន្តែ សម្រាប់ប្រទេសនៅជិតខាងយើង នៅតែមានអ្នកឆ្លងច្រើន ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ “./.

(ប្រភពព័ត៌មាន: dap.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី