Trending now

ទីតាំងរកស៊ី ៣ ប្រភេទនៅភ្នំពេញ ដែលអ្នកចង់រកស៊ីមិនគួរចាយលុយទិញ ប្រសិនបើមិនចង់ស៊យធំ

14:58 | 16/09/2020

ការចេញរកស៊ីមនុស្សមួយចំនួនអាចនឹងគិតថាជាការងាយស្រួល ប៉ុន្តែបើយើងគិតឱ្យបានដិតដល់ទើបយើងដឹងថា ការពិតការចេញរកស៊ីរបរអ្វីមួយៗវាពិតជាមិនមែនងាយស្រួលដូចជាការគិតនោះទេ ព្រោះថាបើអ្នកធ្វេសប្រហែសតែមួយជំហាន នោះការរកស៊ីរបស់អ្នកអាចនឹងមានបញ្ហាធំជាក់ជាមិនខានឡើយ។ហើយរឿងដែលសំខាន់គឺមិនចេះតែចេញរកស៊ីតាមតែចិត្តចង់ ទាំងដែលខ្លួនឯងមិនទាន់មានជំនាញច្បាស់លាស់នោះទេ។

ផ្សារធំថ្មី នារាជធានីភ្នំពេញ

ប្រសិនបើជំនាញនៃការរកស៊ីរបស់យើងនៅស្ទើរ ហើយបើចេញរកស៊ីទៅរើសទីតាំងខុសទៀតនោះប្រាកដជាធ្ងន់ករជាមិនខានឡើយ ព្រោះតែការចាប់ផ្តើមធ្វើអ្វីមួយយើងបានចំណាយលុយអស់ច្រើនណាស់ ដូច្នេះប្រសិនបើហ៊ានតែប្រហែសច្បាស់ជាស៊យធំជាក់ជាមិនខាន។ដើម្បីជៀសវាងពីបញ្ហានៃការរើសទីតាំង ថ្ងៃនេះ Business Cambodia សូមលើកយកទីតាំង ៣ ប្រភេទដែលអ្នកមិនគួរចាយលុយទៅទិញយកមករកស៊ីប្រសិនបើមិនចង់ទឹកភ្នែកទៅថ្ងៃក្រោយទេនោះ។ ទីតាំងទាំងនោះរួមមាន ៖

១.តំបន់ផ្លូវធំ ៖ ជាការពិតណាស់ការរស់នៅអ្នកណាៗក៏ប្រាថ្នាចង់បានផ្លូវធំសម្រាប់រស់នៅដែរ ព្រោះតែពួកគេយល់ថាតំបន់ផ្លូវធំ មិនត្រឹមតែងាយស្រួលរស់នៅទេ ថែមទាំងងាយស្រួលនៅក្នុងការរកស៊ីផងដែរ។ប៉ុន្តែប្រសិនបើគិតដោយដិតដល់ទៅយើងឃើញថា តំបន់ផ្លូវធំបែរជាពិបាកនៅក្នុងការរកស៊ីទៅវិញ ព្រោះតែតំបន់ផ្លូវធំមួយចំនួនមានអ្នកធ្វើដំណើរច្រើនពេក វាពិបាកសម្រាប់ការចូលទិញរបស់ភ្ញៀវ ម្យ៉ាងប្រសិនបើកជាហាងអាហារវិញច្បាស់ជាគ្មានអ្នកហានចូលញ៉ាំឡើយ ព្រោះពួកគេយល់ថារាល់ហាងដែលបើកនៅទីតាំងល្អបែបនេះគឺមានតម្លៃថ្លៃ ទើបធ្វើឱ្យភ្ញៀវភាគច្រើនមិនហ៊ានចូលឡើយ។ឧទាហរណ៍ជាក់ស្តែង តំបន់សែន សុខ នៅទល់មុខផ្សារ ម៉ាក្រូជាដើម តំបន់នេះមើលទៅល្អ អ៊ូអរពិតមែនតែការបើកហាងសម្រាប់រកស៊ីនៅទីនោះគឺមិនសូវជាល្អឡើយ។

២.តំបន់តូចចង្អៀតខ្លាំងពេក ៖ ដោយសារផ្លូវធំពិបាករកស៊ីពេក អ្នករកស៊ីប្រហែលអាចគិតថាគួរចាប់យកទីតាំងផ្លូវលំ ឬផ្លូវក្នុងវិញប្រហែលជាងាយស្រួលជាងព្រោះតែមិនសូវអ៊ូអរដោយសារចរាចរច្រើនជាដើម។ ប៉ុន្តែអ្នកក៏មិនគួរយកទីតាំងតូចចង្អៀតពេកឡើយ ព្រោះវាធ្វើឱ្យភ្ញៀវពិបាករក ឬក៏ការខ្លាចព្រោះតែផ្លូវក្នុងពេកជាដើម។

៣.ទីតាំងដែលមានអាជីវកម្មធំៗច្រើន ៖ ទីតាំងមួយទៀតដែលអ្នករកស៊ីខ្នាតមធ្យមគួរតែជៀសវាងនោះគឺ តំបន់ដែលសម្បូរទៅដោយអាជីវកម្មធំៗពេក ព្រោះថានៅពេលគេបើកអាជីវកម្មធំនៅជុំវិញយើង វាធ្វើឱ្យទំហំនៃអាជីវកម្មយើងមើលទៅហាក់បីដូចនៅកន្លៀតពេកដែលគេអាចមិនចាប់អារម្មណ៍ក៏ថាបាន។

គួរបញ្ជាក់ផងដែរថា សម្រាប់ទីតាំងទាំង៣ប្រភេទនេះ គឺសំដៅទៅដល់សម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម ដូចជាអ្នកបើកហាងអាហារ ភេសជ្ជះ នានាគួរតែពិចារណាឱ្យបានច្បាស់មុនសម្រេចចិត្តចាយលុយទិញយករកស៊ី ព្រោះទីតាំងមួយៗវាជាផ្នែកមួយកំណត់ភាពជោគជ័យរបស់យើងផងដែរ៕

(ប្រភពព័ត៌មាន: business-cambodia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា