Trending now

បវរកញ្ញាតំណាងម្ចាស់ផ្ទះវេណេស៊ុយអេឡា ក្លាយជា​ម្ចាស់​មកុដ «Miss Grand International 2019»

15:58 | 26/10/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កម្មវិធីប្រឡង ប្រកួតប្រជែងសម្រស់ សមត្ថភាព និងទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Miss Grand International 2019» ក្រោយឆ្លងកាត់ការប្រកួតប្រជែងដល់ស្វិតស្វាញ អស់រយៈពេលច្រើនថ្ងៃ និង ច្រើនសប្តាហ៍រួចមកដែលមានប្រទេស វេណេស៊ុយអេឡា ធ្វើជាម្ចាស់ផ្ទះ ពេលនេះគេបានរកឃើញម្ចាស់ជយលាភី និងក្លាយជារាជនីគ្រងមកុដដែលមានតម្លៃជាង៣០ម៉ឺនដុល្លា បានទៅលើបវរកញ្ញា ដែលជាតំណាងម្ចាស់ផ្ទះ វេណេស៊ុយអេឡា នាង ​Lourdes​ ​Valentina​ ​Figuera ដោយយកឈ្នះបេក្ខនារីមកពីជុំវិញពិភពលោក ប្រមាណ៦០ប្រទេស។

ខណៈដែលបវរកញ្ញា តំណាងម្ចាស់ផ្ទះ វេណេស៊ុយអេឡា ក្ដោបបានតំណែងម្ចាស់មកុដ ​​​«Miss Grand International 2019» ដោយមានការបំពាក់មកុដផ្ទាល់ដោយបវរកញ្ញាដែលជាម្ចាស់ជយលាភី​ឆ្នាំ​២០១៨​ ​មក​ពី​ប្រទេស​ប៉ារ៉ាហ្គាយ​ ​ក្នុងនោះគេសង្កេតឃើញមាន​បវរកញ្ញា​មក​ពី​៤​​ប្រទេស​ ផ្សេងទៀត​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​ក្នុង​ការប្រកួត​នេះ​ ​​គឺ​បវរកញ្ញា​ប្រទេស​ម៉ិកស៊ីកូ​ ​ទទួល​បាន​ជ័យលាភី​រង​ទី​១​,​ ​បវរកញ្ញា​ប្រទេស​ថៃ​ ​ទទួល​បាន​ជ័យលាភី​រង​ទី​២​,​ ​បវរកញ្ញា​ប្រទេស​ប៉ាណាម៉ា​​ទទួល​បាន​ជ័យលាភី​រង​ទី​ ​៣​ ​និង​ បវរ​កញ្ញា​ប្រទេស​ប្រេ​ស៊ីល​ ​ទទួល​បាន​ជ័យលាភី​រង​ទី​ ​៤​ ​។​

កញ្ញាឯក Lourdes​ ​Valentina​ ​Figuera ​ជា​ម្ចាស់ផ្ទះរបស់​វេណេស៊ុយអេឡា ក្លាយជា​ម្ចាស់​មកុដ «Miss Grand International 2019»

យ៉ាងណាមិញ ចំពោះជ័លលាភីនេះដែរ គេសង្កេតឃើញ មានការចូលរួមអបអរសាទរជាច្រើន ពីសំណាក់មហាជន ជុំវិញពិភពលោក ជាពិសេសគឺ ប្រជាជនវេណស៊ុយអេឡា ទាំងមូលតែម្ដង ខណៈដែលមានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត ហើយមានបេក្ខភាពដែលជាតំណាងប្រទេសខ្លួនជាប់ជាជយលាភីថែមទៀត នេះជាមោទនភាពដ៏អស្ចារ្យផងដែរ សម្រាប់ប្រទេសវេណេស៊ុយអេឡា។

គួរបញ្ជាក់ផងដែរកម្មវិធីប្រឡង លំដាប់ថ្នាក់ពិភពលោកនេះក៏មានបេក្ខភាពតំណាងកម្ពុជាចូលរួមដែរ គឺ​កញ្ញា ដេត ស្រីនាឌ តែអាក់ខានវីញដោយបញ្ហាអសន្តិសុខប្រទេសវេណេស៊ុយអេឡា៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ