ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអបអរសាទរទិវាបុណ្យជាតិវៀតណាម

12:00 | 02/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសខួបលើកទី ៧៨ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំនៃប្រទេស៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ សាធារណៈរដ្ឋឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀត ណាម។

ពិធីបើកទិវាបុណ្យជាតិវៀតណាមនៅ Expo 2020 Dubai ពិធីបើកទិវាបុណ្យជាតិវៀតណាមនៅ Expo 2020 Dubai
តំបន់នានានៅប្រទេសកម្ពុជាអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម តំបន់នានានៅប្រទេសកម្ពុជាអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម
រូបថត៖ Quang Trung
រូបថត៖ Quang Trung

ក្នុងសារលិខិតអបអរសាទរ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានអបអរសាទរប្រជា ជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ចិនជឿជាក់ថា វៀតណាមនឹងដើរទៅមុខយ៉ាងរឹងមាំ លើមាគ៌ាសង្គមនិយម ស្របតាមស្ថានភាពរបស់វៀតណាម។ ថ្នាក់ដឹកនាំចិនបានអះអាងថា តែងតែផ្តោតការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយមានបំណងចង់ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំកម្ពុជាជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលបានដាក់ចេញ ក្នុងនោះមាន គោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានអះអាងថា វៀតណាមជាដៃគូប្រពៃណី និងគួរឱ្យទុកចិត្តរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វិក; សង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនឹងបន្តត្រូវបានពង្រឹងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ញើសារអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងអះអាងថា អាមេរិកគាំទ្រប្រទេសវៀតណាមរឹងមាំ វិបុលភាព ឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង។ រដ្ឋាភិបាលអាមេរិកតែងតែកោតសរសើរចំពោះភាពជាដៃគូដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានកសាងរួមគ្នា ហើយទន្ទឹងរង់ចាំសហការគ្នាក្នុងវិស័យអាទិភាពនានា ដើម្បីលើកកម្ពស់គោលដៅរួមអំពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយភាពរីកចម្រើន បើកចំហ និងសន្តិភាព។ ប្រមុខការទូតអាមេរិកក៏បានសម្តែងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មកកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១០ និងថ្ងៃទី ១១ ខែកញ្ញា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ផ្សព្វផ្សាយចេញពីបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស
ប្រធានាធិបតី Donald Trump ផ្ញើសារអបអរសាទរវៀតណាមក្នុងឱកាសបុណ្យជាតិថ្ងៃទី ២​ ខែកញ្ញា
ពីរដូវស្លឹកឈើជ្រុះឯករាជ្យ ដល់សេចក្តីប្រាថ្នាវៀតណាមខ្លាំងមាំមួន
ទីក្រុង Ho Chi Minh ប្រគល់ផ្លាកសញ្ញាបក្សជូនចំពោះបណ្តាសមាជិកបក្សជើងចាស់ ក្នុងឱកាសបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
ឯកសារជាង ២៥០ បង្ហាញឡើងវិញនូវបណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៦ ផ្សារភ្ជាប់ជាមួយលោកប្រធាន Ho Chi Minh

អានច្រើនបំផុត

ពីការបន្ស៊ាំ ឆ្ពោះទៅកាន់ការម្ចាស់ការកសាងលំហអភិវឌ្ឍន៍
ពង្រីកតួនាទីរបស់មនុស្សចាស់នៅក្នុងខឿន "សេដ្ឋកិច្ចប្រាក់" ដោយបច្ចេកវិទ្យាឌីជីថល
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ
ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
ទីក្រុង Ho Chi Minh ជំរុញសណ្ឋាគារធ្វើបរិវត្តកម្មបៃតង លើកកម្ពស់គុណភាពបម្រើសេវាកម្ម