Trending now

តំបន់នានានៅប្រទេសកម្ពុជាអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម

06:59 | 04/09/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ (កម្ពុជា) បានអបអរសាទរចំពោះសមិទ្ធិផលរបស់វៀតណាមដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ។

តំណាំងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ (រូថត៖ vietnamplus.vn)

នាយប់ថ្ងៃទី ២ ខែកញ្ញា ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម ឯកឧត្តម ជាមហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ; ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងតំណាងមូលដ្ឋាន ស្ថាប័ននានាចំណុះស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីដ៏មហោឡារិតនេះដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ពនិងប្រជាជនវៀតណាមដែលបានជួយប្រជាជន កម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូ​ចជាជួយកសាង និងស្តារឡើងវិញប្រទេសកម្ពុជាឲ្យរីកចម្រើនដូចដូចសព្វថ្ងៃនេះ។

តំណាំងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ (រូថត៖ vietnamplus.vn)

ទន្ទឹមនេះដែរ អគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា លោក Vu Ngoc Ly បានកោតសរសើរចំពោះការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជានាពេលកន្លងមក។ លោកក៏បានសំដែងនូវសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងរវាងតំបន់នានានៅវៀតណាមនិងកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរួមចំណែកជាវិជ្ជមានក្នុងទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះ លោក Vu Ngoc Ly បានថ្លែងអំណរគុណនិងសំដែងនូវបំណងចង់ឲ្យ អាជ្ញាធរខេត្តព្រះសីហនុនិងខេត្តនានាក្នុងវិសាលភាពនៃស្ថានអគ្គកុងស៊ុលប្រចាំនៅព្រះសីហនុ បន្តផ្តោតការយកចិត្តទុកដាក់ និងសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទឿតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា