អគ្គលេខាបក្ស Nguyen Phu Trong ពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធវីដេអូ

14:15 | 08/08/2023

នៅថ្ងៃទី៥ ខែសីហា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់សារ​ជាថ្មីអំ​ពី​ការប្តេជ្ញា​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​វៀតណាម​ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់សារ​ជាថ្មីអំ​ពី​ការប្តេជ្ញា​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​វៀតណាម​
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ
លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងកិច្ចពិភាក្សា
លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងកិច្ចពិភាក្សា

ក្នុងកិច្ចពិភាក្សានេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបជូនលោកអគ្គលេខាបក្ស Nguyen Phu Trong អំពីស្ថានភាពនៅកម្ពុជា និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានផ្ញើលិខិតអបអរសារទរ និងជូនពរតាមទូរស័ព្ទចំពោះសម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះក្នុងការបោះឆ្នោត ឆ្នាំ២០២៣នេះ ដែលជាសក្ខីភាពនៃសាមគ្គីភាពនិងភារតភាពដ៏រឹងមាំ និងកិច្ចសហប្រតិប្តតិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស Nguyen Phu Trong ពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធវីដេអូ
សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចពិភាក្សា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាបក្ស Nguyen Phu Trong ដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋកម្ពុជា។

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើមដែលបង្ហាញពីការជឿជាក់ និងគាំទ្រដ៏ខ្លាំងរបស់ប្រជាជនកម្ពុជាចំពោះគណបក្សប្រជាជនកម្ពុជា។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជំនះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដយលោកបណ្ឌិត ហ៊ុន ម៉ាណែត។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងនូវការកសាង និងអភិវឌ្ឍប្រទេសកម្បុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា ពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស និងរដ្ឋាភិបាលប្រទេសទាំងពីរ។

ទិដ្ឋភាពនៃកិច្ចពិភាក្សា
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោកអគ្គលេខាបក្ស Nguyen Phu Trong និងសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា បន្តពង្រឹងនិងពង្រីកឥតឈប់ឈរ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅក្នុងពិភពលោក។

ថ្នាក់ដឹកនាំទាងពីរ បានផ្តល់សារសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកជាប្រពៃណីដែលជាកត្តាចាំបាច់បំផុតក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីនិងការរំដោះប្រជាជន ព្រមទាំងការកសាងនិងអភិវឌ្ឍប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងថានឹងរួមគ្នាថែរក្សា និងពូនជ្រំទំនាក់ទំនង សាមគ្គីភាពដ៏រឹងមាំ ព្រមទាំងឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤