Trending now
អគ្គលេខាបក្ស Nguyen Phu Trong ពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធវីដេអូ
នៅថ្ងៃទី៥ ខែសីហា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន
នាព្រឹកថ្ងៃទី ២៧ កញ្ញា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យសពជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយថ្នាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនឹងផ្តល់ផលប្រយោជន៍សម្រាប់កម្ពុជា
គោលបំណងនៃការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម គឺដើម្បីកសាងយន្តការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
នាព្រឹកថ្ងៃទី២០ មិថុនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅផ្ទះមិត្តភាពកម្ពុជា-វៀតណាម។
សម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ពីមូលមូលនិធិសន្តិភាពស៊ុនហាក់។ នេះបើតាមការបញ្ជាក់របស់បណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាក់ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែននៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ។
ថ្នាក់ដឹកនាំកម្ពុជាជូនពរបុណ្យតេតប្រពៃណី ដល់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ខាល ចត្វាស័ក និងខួបលើកទី ៩២នៃការបង្កើតបក្សកុម្មុយ និស្តវៀតណាម នាថ្ងៃទី ២៩ ខែមករា ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទូរស័ព្ទជូនពរថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម។
សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពតាមព្រំដែន ជាភាពចាំបាច់សម្រាប់ពលរដ្ឋតាមព្រំដែនកម្ពុជា-វៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរក្សាបាននូវសុខសន្តិភាពតាមព្រំដែន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងវៀតណាម គឺជាធាតុដ៏ចាំបាច់នាំឱ្យប្រជាពលរដ្ឋ និងប្រទេសទាំងពីរទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យទូតវៀតណាមតែងតាំងថ្មីចូលជួបសម្តែងការគួរសម
ព្រឹកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី។
សម្តេច ហ៊ុន សែន៖«រាល់វិបត្តិ តែងបង្កប់កាលានុវត្តភាព»
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មើលឃើញឱកាសក្នុងវិបត្តិ។ សម្រាប់មេដឹកនាំកម្ពុជា វិបត្តិ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏ជាឱកាសមួយដែរ ដើម្បីកែទម្រង់ក្នុងការអភិវឌ្ឍប្រទេស។
រដ្ឋសភាកម្ពុជាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់មេដឹកនាំស្ថាប័នជាតិកំពូលទាំង ៤
នៅសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋសភាកម្ពុជាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់មេដឹកនាំស្ថាប័នជាតិកំពូលទាំង ៤។
ពិធីបុណ្យភ្ជុំបិណ្ឌជាការសាកល្បងចំពោះផែនការបើកប្រទេសឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើប្រជាពលរដ្ឋចេះការពារ ខ្លួនឯង ហើយបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ស្ថានភាពជម្ងឺរាតត្បាតមិនធ្ងន់ធ្ងរនោះ គឺប្រតិបត្តិ ការសេដ្ឋកិច្ចសង្គម អាចវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
សម្ដេច ហ៊ុន សែន ៖ យើងត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យមេដឹកនាំពិភពលោក រួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយឡើយ។ នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្ទរកថា នៃកិច្ចប្រជុំកំពូលសាកលស្តីពីជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញឱ្យកាន់តែប្រសើរ ដែលរៀបចំដោយលោក ចូ បៃឌិន ប្រធានាធិបតេយ្យអាមរិក នាថ្ងៃទី២២ កញ្ញានេះ។
Samdech Thủ tướng Hun Sen đã nói với các nhà lãnh đạo thế giới về việc cùng nhau đẩy lùi đại dịch Covid-19 với sự chân thành và không cần có một chương trình nghị chính trị nào cả. Đây là một trong những điều trong bài phát biểu của Thủ tướng Hun Sen tại Hội nghị thượng đỉnh toàn cầu về Covid-19 với chủ đề "Chấm dứt đại dịch và tái thiết ngày càng tốt đẹp hơn", do Tổng thống Mỹ Joe Biden chủ trì ngày 22/9.
សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៉ី
សម្តេចតេជោ ហ៊ុន សែន ទើបបានទទួលបានមេដាយមាសសន្តិភាពពិភពលោក ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ខណៈការទទួលបានមេដាយនេះ គឺក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ដែលប្រារព្ធឡើងតាមប្រពន្ធអនឡាញនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធរ ត្រូវលើកទឹកចិត្ត ពលរដ្ឋមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានការរៀនជាថ្មី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវលើកទឹក ចិត្តដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី។
កម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩
បទពិសោធនៃការដឹកនាំប្រទេសជាង ៤០ឆ្នាំមកនេះរួមនឹងការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលឈាន មុខគេលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយចាប់ផ្តើមពីកេរ្តិ៍ឈ្មោះល្បីរន្ទឺ «ប្រទេសតូច តែបេះដូងទូលាយ» ជាមួយការអនុញ្ញាតឱ្យនាវាវេស្ទែដាំចូលចតនិងជួយសង្គ្រោះអ្នកដំណើររាប់ពាន់នាក់ កម្ពុជាក៏ត្រូវបានកោតសរសើរថាបានគ្រប់គ្រងបានល្អលើស្ថានភាពនៃជំងឺកូវីដ១៩ បានជាងមួយឆ្នាំដោយមិនបានឆ្លងក្នុងសហគមន៍និងស្លាប់បាត់បង់ជីវិតមនុស្ស ខណៈ ពិភពលោក រួមនឹងប្រទេសជិតខាងកម្ពុជារងមូវការឆ្លងរីករាលដាលខ្លាំង និងមានការស្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្ពុជាក៏ជាប់ឈ្មោះជាប្រទេសបេះដូងមនុស្សធម៌ដែលផ្តល់ការព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងជនជាតិខ្មែរនិងជនបរទេសដោយឥតគិតថ្លៃ និងបានផ្តល់ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋទាំងអស់នៅកម្ពុជាទាំងជនជាតិខ្មែរនិងបរទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh នាពេលខាងមុខដើម្បី បន្តជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពនៅតំបន់និងលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៤ចំណុច ដល់ភាគីពាក់ព័ន្ធ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤
ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ដែលធ្វើឡើងក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ៗ»។ នេះបើតាមសារលិខិតណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការចាក់វ៉ាក់សាំងកូវីដ-១៩ បន្តអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា
សម្តេចបានលើកឡើងថា រដ្ឋាភិបាល មិនដើរចោលប្រជាជនមួយណាឡើយ ប៉ុន្តែពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ពិតជាមានស្ថានភាពលំបាកច្រើន ដូច្នេះពួកគាត់គួរទទួលបានប្រយោជន៍មុនគេ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។