ការចាក់វ៉ាក់សាំងកូវីដ-១៩ បន្តអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា

22:43 | 05/05/2021 ឌីណា

សម្តេចបានលើកឡើងថា រដ្ឋាភិបាល មិនដើរចោលប្រជាជនមួយណាឡើយ ប៉ុន្តែពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ពិតជាមានស្ថានភាពលំបាកច្រើន ដូច្នេះពួកគាត់គួរទទួលបានប្រយោជន៍មុនគេ។​

មន្ទីរពេទ្យជោរ ភ្នំពេញជួយគាំទ្របន្ទាន់ សម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ មន្ទីរពេទ្យជោរ ភ្នំពេញជួយគាំទ្របន្ទាន់ សម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ ១៩
ការចូលរួម​ និង​ការជឿជាក់​ពី​ពលរដ្ឋ​លើ​ភាពស្មោះត្រង់​ និង​ភាពអំណត់​របស់​រាជរដ្ឋាភិបាល​គឺជា​កត្តាចាំបាច់​ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​ប្រយុទ្ ការចូលរួម​ និង​ការជឿជាក់​ពី​ពលរដ្ឋ​លើ​ភាពស្មោះត្រង់​ និង​ភាពអំណត់​របស់​រាជរដ្ឋាភិបាល​គឺជា​កត្តាចាំបាច់​ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​ប្រយុទ្
ការចាក់វ៉ាក់សាំងកូវីដ-១៩ បន្តអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា
សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ (រូបថត៖ Fb Samdech Hunsen)

កម្ពុជាមានពលរដ្ឋសរុប១,៥១៥,៤៤៧នាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (COVID-19)។ នេះបើយោងតាមតួលេខផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី៥ឧសភា។ ចំនួននេះស្មើនឹងប្រមាណ១៥ភាគរយ នៃពលរដ្ឋសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំង ខណៈរដ្ឋាភិបាលកំពុងសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺនេះ ដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម រាជធានីភ្នំពេញ។

ត្រឹមរយៈពេល៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានមនុស្ស ចំនួន១៤៧,២១៨នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្នុងចំណោមពលរដ្ឋនៅតំបន់ក្រហមដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺមានស្ត្រីជិត៧,៧ម៉ឺននាក់។

កន្លងមក យុទ្ធនាការចាក់វ៉ាក់សាំងដូសទី១នៅតំបន់ក្រហម គ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ដោយសារតែវ៉ាក់ដែលត្រៀមមានប្រមាណ៤៥ម៉ឺនដូសប៉ុណ្ណោះ។ សម្តេចបានស្នើឲ្យសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តយុទ្ធនាការ ដោយសារតែកម្ពុជានឹងទទួលាន៥០ម៉ឺនដូសទៀតនៅថ្ងៃទី១១ និង៥០ម៉ឺនដូសទៀតនៅថ្ងៃទី១៥ ខែឧសភា។

បើតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅតំបន់ក្រហម បានបញ្ចប់តាមផែនការនោះ ចំនួនពលរដ្ឋកម្ពុជាដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងកើនឡើងដល់២០ភាគរយ ក្នុងចំណោមពលរដ្ឋសរុប៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip