ថ្នាក់ដឹកនាំកម្ពុជាជូនពរបុណ្យតេតប្រពៃណី ដល់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម

22:11 | 30/01/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ខាល ចត្វាស័ក និងខួបលើកទី ៩២នៃការបង្កើតបក្សកុម្មុយ និស្តវៀតណាម នាថ្ងៃទី ២៩ ខែមករា ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទូរស័ព្ទជូនពរថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម។

នគរបាលខេត្ត Kien Giang ប្រគល់ថវិកាឧបត្ថម្ភនគរបាលបណ្ដាខេត្តរបស់កម្ពុជា នគរបាលខេត្ត Kien Giang ប្រគល់ថវិកាឧបត្ថម្ភនគរបាលបណ្ដាខេត្តរបស់កម្ពុជា
តំបន់ប្រតិបត្តិការសឹករងព្រៃវែងអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap តំបន់ប្រតិបត្តិការសឹករងព្រៃវែងអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្នាក់ដឹកនាំទាំងពីរមានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងរវាងបក្សនិងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ អភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងសម្រេចបានសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា បក្សទាំងពីរនិងប្រទេសទាំងពីរគួរតែបន្តរក្សានិងជំរុញយន្តការសហប្រតិ បត្តិការទ្វេភាគីដែលមានស្រាប់; សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកនិងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ; បន្តពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ; លើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការតភ្ជាប់សម្រាប់ការអភិវឌ្ឍទៅវិញទៅមក; សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់។

នាថ្ងៃដដែលនេះ ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច តេជោ ហ៊ុន សែន ក៏បានអញ្ជើញទូរស័ព្ទជូនពរបុណ្យតេតចំពោះប្រធានរដ្ឋលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ផងដែរ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាសម្តេច ហេង សំរិន និងប្រធានព្រឹទ្ធសភាសម្តេច សាយ ឈុំ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម ជូនចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព