កម្ពុជានិងវៀតណាមជំរុញកិច្ចព្រមព្រៀងដាក់ឲ្យដំណើរការទូទាត់ឆ្លងដែន

09:02 | 20/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងភ្ជាប់ការទូទាតប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវ និងវៀតណាមបន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យលើការភ្ជាប់ការទូទាត់ជាមួយប្រទេសថៃកាលពីកន្លងទៅថ្មីៗ។

ធនាគារអភិវឌ្ឍន៍អាស៊ីពង្រឹងសមត្ថភាពបន្ស៊ំានឹងអាកាសធាតុសម្រាប់វិស័យសុខាភិបាលនៅប្រទេសឡាវ កម្ពុជានិងវៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ីពង្រឹងសមត្ថភាពបន្ស៊ំានឹងអាកាសធាតុសម្រាប់វិស័យសុខាភិបាលនៅប្រទេសឡាវ កម្ពុជានិងវៀតណាម
សមានចិត្តដ៏ល្អថ្លែថ្លាជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាម សមានចិត្តដ៏ល្អថ្លែថ្លាជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាម
កម្ពុជានិងវៀតណាមជំរុញកិច្ចព្រមព្រៀងដាក់ឲ្យដំណើរការទូទាត់ឆ្លងដែន
កម្ពុជានិងវៀតណាមជំរុញកិច្ចព្រមព្រៀងដាក់ឲ្យដំណើរការទូទាត់ឆ្លងដែន

ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» នៅស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមិថុនា លោកស្រី ជា សិរី បានបញ្ជាក់ថា ធនាគារជាតិនឹងភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះ ជាមួយប្រទេសឡាវ ប្រទេសវៀតណាម និងជាមួយប្រទេសដទៃទៀតក្នុងតំបន់។​

សម្រាប់លោកជំទាវ ជា សិរី ការប្រើប្រាស់រូបិយបណ្ណជាតិមិនត្រឹមតែ ដើម្បីរក្សាអធិបតេយ្យជាតិប៉ុណ្ណោះទេ ថែមទាំងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយពង្រឹងភាពធន់សេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន ជាពិសេសជួយគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិឲ្យស្ថិតក្នុងស្ថានភាពប្រសើរមួយ។ ជាក់ស្តែងនៅមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកើតឡើងម្តងៗ ប្រទេសដែលមានការចាយរូបិយបណ្ណជាតិរបស់ទូលំទូលាយតែងតែដំឡើងអត្រាការប្រាក់ ឬបន្ទាបអត្រាការប្រាក់ដើម្បីជួយរក្សាលំនឹងសេដ្ឋកិច្ច កាត់បន្ថយការកើនឡើងអតិផរណា ក៏ដូចជាស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាដើម។

ទេសាភិបាលរងធនគារជាតិនៃកម្ពុជារូបនេះបានសង្កត់ធ្ងន់ថា ការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឲ្យងាកពីប្រាក់ដុល្លារមកពឹងផ្អែកលើប្រាក់រៀល គឺវាទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នសាធារណៈ ស្ថាប័នឯកជន និងប្រជាពលរដ្ឋកម្ពុជាទទៅ។ យ៉ាងណាមិញ ការជំរុញការប្រើប្រាស់ប្រាក់ឲ្យកាន់តែទូលំទូលាយគឺមិនមែនតែយកឈ្នះប្រាក់ដុល្លារអាមេរិក ឬដកប្រាក់ដុល្លារអាមេរិកចេញពីកម្ពុជាតែមួយពព្រិចភ្នែកនោះទេ គឺទាមទារឲ្យប្រជាជនកម្ពុជាមានស្មារតីក្នុងការប្រើប្រាស់ប្រាក់រៀលជាប្រចាំដើម្បីសម្រេចគោលដៅ ទោះបីជាត្រូវការពេលវេលាយូរបន្តិចក្តី៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន