Trending now

ធនាគារអភិវឌ្ឍន៍អាស៊ីពង្រឹងសមត្ថភាពបន្ស៊ំានឹងអាកាសធាតុសម្រាប់វិស័យសុខាភិបាលនៅប្រទេសឡាវ កម្ពុជានិងវៀតណាម

10:16 | 21/07/2021

គម្រោងនេះត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥ ដោយមានជំនួយឧបត្ថម្ភចំនួន ៤,៤ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អឺរ៉ុបខាងជើងនិងដើមទុនបដិភាគពីរដ្ឋាភិបាលនៃប្រទេសទាំងបី។

ធនាគារអភិវឌ្ឍន៍អាស៊ីជួយគាំទ្រវៀតណាមជំរុញការអភិវឌ្ឍលើវិស័យឯកជន ធនាគារអភិវឌ្ឍន៍អាស៊ីជួយគាំទ្រវៀតណាមជំរុញការអភិវឌ្ឍលើវិស័យឯកជន
ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅឆ្នាំ ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅឆ្នាំ ២០២២
ធនាគារអភិវឌ្ឍន៍អាស៊ីពង្រឹងសមត្ថភាពបន្ស៊ំានឹងអាកាសធាតុសម្រាប់វិស័យសុខាភិបាលនៅប្រទេសឡាវ កម្ពុជានិងវៀតណាម។​(រូបថត៖ VNplus)
ធនាគារអភិវឌ្ឍន៍អាស៊ីពង្រឹងសមត្ថភាពបន្ស៊ំានឹងអាកាសធាតុសម្រាប់វិស័យសុខាភិបាលនៅប្រទេសឡាវ កម្ពុជានិងវៀតណាម។​(រូបថត៖ VNplus)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២០ ខែកក្កដាបានប្រកាស បញ្ចប់គំនិតផ្តួចផ្តើមគាំទ្របច្ចេកទេសក្នុងតំបន់មានលក្ខណៈត្រួសត្រាយផ្លូវ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៅកម្ពុជា ឡាវនិងវៀតណាម សំដៅឆ្លើយតបនឹងហានិភ័យសុខាភិបាលដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ គម្រោងនេះត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥ ដោយមានជំនួយឧបត្ថម្ភចំនួន ៤,៤ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អឺរ៉ុបខាងជើងនិងដើមទុនបដិភាគពីរដ្ឋាភិបាលនៃប្រទេសទាំងបី។ គម្រោងនេះបានជួយប្រទេសទាំង ៣ ឱ្យទទួលយកភាពធន់សុខាភិបាលថ្នាក់ជាតិដើម្បីដោះស្រាយហានិភ័យទាក់ទងនឹងអាកាសធាតុ រួមមានកម្តៅហួតហែងនិងជំងឺឆ្លងដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងបណ្តាលពីកម្តៅនិងរាគ។

ជារួម គម្រោងបានបញ្ចប់ការវាយតម្លៃលម្អិតលើភាពងាយរងគ្រោះនិងបន្ស៊ាំ សម្រាប់ខេត្តចំនួន ១៤ ដែលមានហានិភ័យខ្ពស់នៅកម្ពុជា ឡាវនិងវៀតណាមហើយបានបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលជាង ១.៣០០ នាក់ អំពីការប្រែប្រួលអាកាសធាតុនិងភាពធន់សុខាភិបាល៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ