Trending now

ធនាគារអភិវឌ្ឍន៍អាស៊ីជួយគាំទ្រវៀតណាមជំរុញការអភិវឌ្ឍលើវិស័យឯកជន

14:15 | 09/07/2021

នាថ្ងៃទី ៧ ខែកក្កដា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើជំនួយផ្នែកបច្ចេកទេសដែលមានតម្លៃ ៤.៦ លានដុល្លារអាមេរិកដើម្បីជួយរដ្ឋាភិបាលវៀតណាមពង្រឹងទំនាក់ទំនងភាពជាដៃគូសាធារណៈនិងឯកជន ការអភិវឌ្ឍវិស័យឯកជន និងការធ្វើកំណែទម្រង់សហគ្រាសរបស់រដ្ឋ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែជាមាំមួនចំពោះបញ្ហាប្រឈមនានាដែលមកពីជំងឺ COVID-19 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែជាមាំមួនចំពោះបញ្ហាប្រឈមនានាដែលមកពីជំងឺ COVID-19
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយឧបត្ថម្ភគាំទ្រប្រទេសវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយឧបត្ថម្ភគាំទ្រប្រទេសវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍
ធនាគារអភិវឌ្ឍន៍អាស៊ីជួយគាំទ្រវៀតណាមជំរុញការអភិវឌ្ឍលើវិស័យឯកជន
រូបថតឧទាហរណ៍ (vnanet.vn)

ការជួយគាំទ្រផ្នែកបច្ចេកទេសនេះនឹងផ្តល់យោបល់នូវគោលនយោបាយ ជួយត្រៀមរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់បទប្បញត្ដិដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជំនួយឥតសំណងចំនួន ២.៧ លានដុល្លារពីរដ្ឋាភិបាលកាណាដា និងជំនួយឥតសំណងចំនួន ១.៩ លានដុល្លារអាមេរិក ពីរដ្ឋាភិបាលអូស្រ្តាលីដែលគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។

លោក Donald Lambert អ្នកជំនាញក្នុងការអភិវឌ្ឍវិស័យឯកជនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្និដ្ឋានថា ដើម្បីសំរេចបានគោលបំណងនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០២១-២០៣០ និងរក្សាអត្រាកំណើនក្នុងកំរិត ៦% - ៧% និងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ វៀតណាមនឹងត្រូវការលើកកម្ពស់ការកែទម្រង់សេដ្ឋកិច្ចបន្ថែមទៀត ពង្រីកតួនាទីវិស័យឯកជនក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម