Trending now

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយឧបត្ថម្ភគាំទ្រប្រទេសវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍

18:54 | 16/08/2019 (សរុបដោយហេង វុធ្ធី)

យុគសម័យ - គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចរចរណ៍និង ទីក្រុងឲ្យបានសមសម្របទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរនិងសកម្មភាពវិនិយោគសម្រាប់សេវាកម្មទេសចរណ៍នៅខេត្ត Hoa Binh - Nghe An - Quang Tri និង Thua Thien Hue ។

គម្រោងនេះនឹងជួយអភិវឌ្ឍន៍បរិស្ថានបៃតងនិងឆ្នេរសមុទ្រនៅបណ្តាខេត្តរបស់វៀតណាម (រូបថត៖ Baoquocte.vn)

នាថ្ងៃទី ១៥ ខែសីហានៅទីក្រុងហាណូយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មាធិការប្រជាជនទីក្រុងខេត្ត Hoa Binh - Nghe An - Quang Tri និង Thua Thien Hue បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងជួយជម្រោមជ្រែងក្នុងការរីកចម្រើនលើគ្រប់ជ្រុងជ្រោយនៅមហាអនុតំបន់ទន្លេមេគង្គបើកទូលាយ - ដំណាក់កាលទី ២ ។

គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបំលែងទីក្រុងថ្នាក់ទី ២ ដែលស្ថិតតាមបណ្តោយច្រករបៀងខាងកើតនៃមហាអនុតំបន់ទន្លេមេគង្គ អោយក្លាយទៅជាគោលដៅទេសចរណ៍ដែលមានលក្ខណៈប្រកួតប្រជែងនិងទូលំទូលាយលើវិស័យសេដ្ឋកិច្ច តាមរយៈការកែលំអនូវហេដ្ឋារចនាសម្ព័ន្ធចរចរណ៍និងសេវាកម្មទីក្រុង ជាដើម។ លោក Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានប្រើប្រាស់ការជ្រោមជ្រែងពី ADB ប្រកបដោយប្រសិទ្ធភាពក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពង្រឹងនិងពង្រីកការគ្រប់គ្រងបរិស្ថាននៅគោលដៅទេសចរណ៍ ក៏ដូចជាជំរុញការអភិវឌ្ឍក្រុមហ៊ុនធ្វើដំណើរទេសចរណ៍ និងសហការយ៉ាងស៊ីជម្រៅក្នុងវិស័យទេសចរណ៍ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាននិងជាមួយនឹងតំបន់ GMS ផងដែរ៕

(សរុបដោយហេង វុធ្ធី)

(សរុបដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR