Trending now

សមានចិត្តដ៏ល្អថ្លែថ្លាជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាម

15:17 | 11/03/2021 វិច្ឆិកា

យុគសម័យ - នាថ្ងៃទី ៩​ ខែមីនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម ផ្តល់ជូនលិខិតថ្លែងអំណរគុណ ដល់សមាគមមិត្តភាពវៀតណាម​ - កម្ពុជា ដែលបានខិត្តខំប្រមូលជំនួយជាសម្ភារៈពេទ្យ​ ដើម្បីជួយប្រទេសកម្ពុជា ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ - ១៩។

អភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជានិងវៀតណាម អភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជានិងវៀតណាម
លោកឯកអគ្គរដ្ឋទូត Vu Quang Minh អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងត្រៀមមកបំពេញការសិក្សានៅវៀតណាម លោកឯកអគ្គរដ្ឋទូត Vu Quang Minh អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងត្រៀមមកបំពេញការសិក្សានៅវៀតណាម
សមានចិត្តដ៏ល្អថ្លែថ្លាជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាម
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម។

ក្នុងលិខិត លោកជំទាវ មែន សំអន បានបញ្ជាក់ថា​​ នេះជាសមានចិត្តដ៏ល្អថ្លែថ្លាជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាពនិង សាមគ្គីភាពរវាងសមាគមមិត្តភាពកម្ពុជា - វៀតណាម​និងសមាគមមិត្តភាពវៀតណាម - កម្ពុជា។

សូមជម្រាបថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០ នាទី នៅស្ថានឯកអគ្គរាជទូតកម្ពុជា ទីក្រុងហាណូយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម អមដោយមន្រ្តីស្ថានទូត បានប្រារព្ធពិធីទទួលអំណោយសម្ភារៈ ជាម៉ាស់ អាវពេទ្យ និងថវិកា ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រោមអធិបតីភាព លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (Viet Nam Union of Friendship Organisation-VUFO) រួមជាមួយលោក Vu Vuong Viet និងលោក Nguyen Van Hung អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី ង្វៀន ធីថាវ សមាជិកអចិន្រ្តៃយ៍សមាគមមិត្តភាពវៀតណាម-កម្ពុជា តំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហាណូយ លោកស្រី យស បុប្ផា តំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជាកូនកាត់ និងតំណាងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម។

សមានចិត្តដ៏ល្អថ្លែថ្លាជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាម
សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ នៅតំបន់ហាណូយ ប្រគល់ សំភារៈជាម៉ាសចំនួន ២០,០០០ ដល់ប្រជាជនកម្ពុជាដើម្បីបង្ការប្រឆាំងនឹងជំងឺរាតត្បាត។

ឆ្លៀតឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា និង អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រកាសជួយកម្ពុជាលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ - ១៩ ក្នុងពេលកម្ពុជាជួបទុក្ខលំបាក។ សរុបចំនួន ១១២ កេស (រួមមានម៉ាស់ ២៦២.៥០០ម៉ាស និងអាវពេទ្យការពារមេរោគ ១០០ អាវ) និងថវិកា ២០ លាន ដុង៕

សមានចិត្តដ៏ល្អថ្លែថ្លាជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាម
លិខិតថ្លែងអំណរគុណ របស់សាមគមមិត្តភាពកម្ពុជា - វៀតណាម។

វិច្ឆិកា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ