Trending now

VUFO នឹងគាំទ្រ Thai Binh ក្នុងការអនុវត្តការទូតរវាងប្រជាជននិងប្រជាជនប្រកបដោយប្រសិទ្ធភាព

18:19 | 15/12/2022 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុង Thai Binh លោក Nguyen Van Doanh អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thai Binh ស្តីពីសកម្មភាពការទូតរវាងប្រជាជននិងប្រជាជន និងសកម្មភាពចលនាជំនួយជាមួយបរទេស អង្ការ​ក្រៅ​រដ្ឋាភិបាល។

«សមុទ្រគ្មានទីបញ្ចប់» (ខេត្ត Thai Binh - វៀតណាម) «សមុទ្រគ្មានទីបញ្ចប់» (ខេត្ត Thai Binh - វៀតណាម)
Thai Binh ត្រូវពង្រីកលំហអភិវឌ្ឍន៍ដោយឆ្ពោះទៅសមុទ្រនិងធ្វើអាជីវកម្មលំហសមុទ្រ Thai Binh ត្រូវពង្រីកលំហអភិវឌ្ឍន៍ដោយឆ្ពោះទៅសមុទ្រនិងធ្វើអាជីវកម្មលំហសមុទ្រ
VUFO នឹងគាំទ្រ Thai Binh ក្នុងការអនុវត្តការទូតរវាងប្រជាជននិងប្រជាជនប្រកបដោយប្រសិទ្ធភាព

ក្នុងជំនួបនេះ លោក Lai Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai Binh បានលើកឡើងអំពីទិដ្ឋភាពទូទៅស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងទំនាក់ទំនងខាងក្រៅរបស់ប្រជាជនខេត្ត Thai Binh។ នាពេលកន្លងមក កិច្ចការបរទេសរបស់ប្រជាជនខេត្ត Thai Binh ត្រូវបានថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត យកចិត្តទុកដាក់យ៉ាងជិតស្និទ្ធិ ដឹកនាំទាន់ពេលវេលា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

មកទល់នឹងពេលនេះ ខេត្ត Thai Binh បានរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងខេត្ត និងមូលដ្ឋានបរទេសចំនួនបួន។ ជារៀងរាល់ឆ្នាំ ខេត្តរៀបចំទទួលភ្ញៀវ និងស្វាគមន៍គណៈប្រតិភូរាប់រយនាក់មកពីអង្គការក្រៅរដ្ឋាភិបាល ដើម្បីមកទស្សនា ផ្លាស់ប្តូរ និងសហការ អង្កេត និងអនុវត្តគម្រោងនានា។ ការកៀរគរជំនួយក្រៅរដ្ឋាភិបាលបរទេសត្រូវបានអនុវត្តយ៉ាងសកម្ម ការផ្តល់ជំនួយជាមធ្យមក្នុងខេត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺប្រហែល ១,២ លានដុល្លារក្នុងមួយឆ្នាំ។

លោក Lai Van Hoan បានស្នើ VUFO បន្តយកចិត្តទុកដាក់ជួយខេត្តអនុវត្តបានល្អនូវទិសដៅរបស់រដ្ឋាភិបាលមជ្ឈឹមលើកិច្ចការបរទេសរបស់ប្រជាជន; ពង្រឹងការផ្សព្វផ្សាយ ណែនាំរូបភាពប្រជាជនប្រទេសវៀតណាម ក៏ដូចជាខេត្ត Thai Binh ដល់មិត្តអន្តរជាតិ។

លោកក៏បានស្នើឱ្យមានការជួយឧបត្ថម្ភ VUFO ក្នុងការកៀរគរគម្រោងនិរន្តរភាពធំៗសម្រាប់ Thai Binh ក៏ដូចជាពង្រឹងព័ត៌មាន ណែនាំសមត្ថភាព និងវិស័យជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលដែលកំពុងប្រតិបត្តិការនៅប្រទេសវៀតណាម ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលដ្ឋានដើម្បីស្វែងយល់ ទទួលបាន និងប្រមូលជំនួយពីអង្គការទាំងនេះ។

VUFO នឹងគាំទ្រខេត្ត Thai Binh អនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន អនុវត្តជាក់ស្តែងនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត និងគោលដៅសមាហរណកម្មអន្តរជាតិ បង្កើតលក្ខខណ្ឌសម្រាប់គម្រោងនានាដើម្បីអនុវត្តគម្រោងជំនួយក្រៅរដ្ឋាភិបាលបរទេសដែលបានអនុវត្តក្នុងមូលដ្ឋាន៕

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី