សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី

08:56 | 07/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានទទួលជួបលោក Renzo Piraccini ប្រធានក្រុមហ៊ុន CESENA FIERA ដែលជាអង្គភាពរៀបចំការតាំងពិព័រណ៍ Macfrut ដើម្បីត្រៀមរៀបចំផែនការសម្រាប់វៀតណាម ចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២៣។

វៀតណាមរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អ៊ីតាលី វៀតណាមរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អ៊ីតាលី
វៀតណាម-អ៊ីតាលីផ្តល់អាទិភាពកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម-អ៊ីតាលីផ្តល់អាទិភាពកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍
សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung និងតំណាងអង្គភាពអាជីវកម្មបានចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២២ (រូបថត៖ Duong Hoa/TTXVN)

នៅក្នុងជំនួបនេះ លោក Piraccini បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកសិផលវៀតណាម និងបានថ្លែងអំណរគុណចំពោះស្ថានទូតដែលបានអមដំណើរជាមួយ Macfrut ដើម្បីឧទ្ទេសនាមផលិតផលវៀតណាមក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ លោកបានឲ្យដឹងថា នៅឆ្នាំ ២០២៣ ការតាំងពិព័រណ៍ Macfrut នឹងកាន់តែពិសេស ដោយមានតំបន់សម្រាប់គ្រឿងទេសនិងរុក្ខជាតិ តំបន់តាំងពិព័រណ៍ស្តីពីការបណ្តុះកូនឈើ និងបង្កាត់គ្រាប់ពូជ បង្កើតទីលានលេងដ៏មានកិត្យានុភាពទាំងក្នុងតំបន់និងអន្តរជាតិ ទាក់ទង់នឹងកសិកម្ម។

លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានអះអាងពីប្រៀបខ្លាំងនៃកសិផលវៀតណាម ហើយមានបំណងថា វៀតណាមនឹងមានវត្តមាននៅក្នុងតាំងពិព័រណ៍ឆ្នាំនេះ ដើម្បីបន្តនាំមកជូនទីផ្សារអ៊ីតាលី សហភាពអឺរ៉ុប (EU) និងទីផ្សារអន្តរជាតិ នូវផលិតផលកសិកម្មប្រកបដោយគុណភាពខ្ពស់ និងផលិតផលប្រចាំតំបន់របស់វៀតណាម។ យោងតាមលោកឯកអគ្គរដ្ឋទូត Duong Hai Hung នេះមិនត្រឹមតែជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផលវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាមសិក្សាស្រាវជ្រាវនិងស្វែងយល់ពីបច្ចេកទេសថ្មីក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។

សូមគូសបញ្ជាក់ថា Macfrut គឺជាការតាំងពិព័រណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំបំផុតមួយនៅអឺរ៉ុប និងជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឈានមុខគេនៅក្នុងប្រទេសអ៊ីតាលី។ ការតាំងពិព័រណ៍ Macfrut ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយឡាវ និងកម្ពុជា សង្កត់ធ្ងន់លើលទ្ធផលជាក់ស្តែងពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Le Minh Hung
ពាណិជ្ជករវៀតណាមនៅតំបន់ Kyushu បង្កើនការតភ្ជាប់ ពង្រីកកិច្ចសហប្រតិបត្តិការ វៀតណាម - ជប៉ុន
CEPA បើកលំហបន្ថែមទៀតសម្រាប់កសិផលវៀតណាមនៅលើទីផ្សារ UAE
FDI ជប៉ុនជំរុញបរិវត្តកម្មបៃតងក្នុងផលិតកម្មនៅវៀតណាម
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ

អានច្រើនបំផុត

ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលកើនឡើង ៣២,១% ក្នុងរយៈពេល ៩ ខែ
ពីសន្តិភាពដល់អភិបាលកិច្ចបច្ចេកវិទ្យា៖ សាររបស់វៀតណាមនៅអង្គការសហប្រជាជាតិ
នាយករដ្ឋមន្ត្រីតម្រូវឱ្យដោះស្រាយឱ្យបានដាច់ស្រេចនូវភារកិច្ចដែលយឺតយ៉ាវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល
ដើម្បីឱ្យកម្មាភិបាលហ៊ានគិត ហ៊ានធ្វើ ដោយមិនខ្លាចខុស
ការវាយតម្លៃកម្មាភិបាលតាមរយៈ KPI៖ សំខាន់គឺវាស់វែងឱ្យត្រូវចំការងារ និងត្រូវចំលទ្ធផល