Trending now

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល

09:25 | 17/06/2026 ឌឹកអាញ់

យុគសម័យ - ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ជាមួយនឹងសេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍ ការប្តេជ្ញាចិត្តកែទម្រង់យ៉ាងខ្លាំងក្លា និងការរួមដំណើររបស់សហគមន៍អន្តរជាតិ វៀតណាមនឹងបន្តអះអាងនូវឋានៈជាគោលដៅទាក់ទាញឈានមុខគេនៃខ្សែទឹកទុននវានុវត្តន៍ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រសកល ដោយឈានទៅរកការក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនៃតំបន់ជាបណ្តើរៗ។

វៀតណាម - ជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម

ថ្ងៃនេះ ថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ក្រសួងហិរញ្ញវត្ថុ សហការជាមួយអង្គការអភិវឌ្ឍន៍ការវិនិយោគទុនឯកជន (VPCA) និង Do Ventures រៀបចំវេទិកាវិនិយោគនវានុវត្តន៍វៀតណាម (VIPC Summit) ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ពីគោលនយោបាយទៅជាខ្សែទឹកទុន៖ ការកៀរគរប្រភពទុនឯកជនសម្រាប់បណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម»។

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang និងប្រតិភូជាង ១.០០០ នាក់ ដែលជាថ្នាក់ដឹកនាំបណ្តាក្រសួង វិស័យ មូលដ្ឋាន អង្គការហិរញ្ញវត្ថុអន្តរជាតិ មូលនិធិវិនិយោគ សហគ្រាសបច្ចេកវិទ្យា សហគ្រាសនវានុវត្តន៍ និងបណ្តាស្ថាបនិកមកពីវៀតណាមព្រមទាំងប្រទេសជាច្រើននៅលើពិភពលោក បានអញ្ជើញចូលរួមវេទិកានេះ។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅក្នុងបរិបទដែលវៀតណាមកំពុងដាក់ពង្រាយអនុវត្តទន្ទឹមគ្នានូវការកែទម្រង់យុទ្ធសាស្ត្រជាច្រើន សំដៅដំឡើងកម្រិតទីផ្សារទុន ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម។

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang ថ្លែងមតិនៅឯវេទិកា

វៀតណាមឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍទីផ្សារទុន និងនវានុវត្តន៍

ថ្លែងមតិបើកសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Le Tan Can បានសង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងនោះវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងតំបន់សេដ្ឋកិច្ចឯកជន ត្រូវបានកំណត់ថាជាបណ្តាកម្លាំងចលករកំណើនគន្លឹះ។ ជាមួយនឹងទំហំខឿនសេដ្ឋកិច្ចប្រមាណ ៥០០ ប៊ីលីយូនដុល្លារអាមេរិក ស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ចធំៗទាំង ៣៥ លើពិភពលោក រួមជាមួយល្បឿនកំណើនយ៉ាងលឿននៃសេដ្ឋកិច្ចឌីជីថល ប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្ម និងខ្សែទឹកទុនវិនិយោគចូលទៅក្នុងបច្ចេកវិទ្យាខ្ពស់ វៀតណាមកំពុងឈរនៅចំពោះមុខឱកាសដ៏ធំធេងដើម្បីបោះជំហានទម្លុះទម្លាយនៅក្នុងបណ្តាវិស័យយុទ្ធសាស្ត្រ ដូចជាបញ្ញាសិប្បនិម្មិត បន្ទះឈីបពាក់កណ្តាលចម្លង និងបច្ចេកវិទ្យាឌីជីថល។

អនុរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុកំពុងបំពេញលក្ខណៈពេញលេញនៃស្ថាប័នយ៉ាងសកម្ម អភិវឌ្ឍន៍ទីផ្សារទុនតាមទិសដៅមានតម្លាភាព ទំនើប និងខិតជិតទៅរកបណ្តាបទដ្ឋានអន្តរជាតិ; ទន្ទឹមនឹងនោះ សិក្សាស្រាវជ្រាវអំពីបណ្តាយន្តការគាំទ្រមូលនិធិវិនិយោគប្រថុយប្រថាន មូលនិធិវិនិយោគសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា និងបណ្តាម៉ូដែលសហប្រតិបត្តិការរដ្ឋ-ឯកជន សំដៅកៀរគរប្រភពធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់នវានុវត្តន៍។ ក្រសួងហិរញ្ញវត្ថុប្តេជ្ញាចិត្តបន្តរួមដំណើរជាមួយសហគមន៍សហគ្រាស និងវិនិយោគិន ដែលរួមចំណែកកសាងបរិយាកាសអំណោយផលដើម្បីទាក់ទាញបណ្តាខ្សែទឹកទុនរយៈពេលវែងចូលទៅក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ បង្កើតជាគ្រឹះស្ថានសម្រាប់កំណើនលឿននិងប្រកបដោយចីរភាពរបស់វៀតណាមនៅក្នុងដំណាក់កាលខាងមុខ។

បណ្តាបទថ្លែងការណ៍ និងបទអន្តរាគមន៍នៅក្នុងសម័យប្រជុំពេញអង្គបានបង្ហាញឱ្យឃើញនូវការឯកភាពគ្នាយ៉ាងខ្ពស់អំពីទស្សនវិស័យរយៈពេលវែងនៃខឿនសេដ្ឋកិច្ចវៀតណាម ជាពិសេសនៅក្នុងបរិបទដែលបណ្តាខ្សែច្រវាក់តម្លៃសកលកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ បណ្តាខ្សែទឹកទុនវិនិយោគស្វែងរកគោលដៅថ្មី និងវិទ្យាសាស្ត្របច្ចេកវិទ្យាកាន់តែមានភាពសំខាន់ឡើងក្លាយជាកម្លាំងចលករកំណើនចម្បង។

នៅក្នុងសម័យពិភាក្សា «គ្រឹះស្ថានគោលនយោបាយសម្រាប់ទីផ្សារទុនវិនិយោគសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍នៅវៀតណាម» ជាមួយនឹងការចូលរួមរបស់គណៈកម្មការមូលបត្ររដ្ឋ (SSC), Mekong Capital, វិទ្យាស្ថានកំណើនបៃតងសកល (GGGI), មូលនិធិ Vina Capital និងមូលនិធិ Eurazeo បានផ្តោតការយកចិត្តទុកដាក់ផ្លាស់ប្តូរមតិអំពីបណ្តាការកែទម្រង់ដ៏មានសារៈសំខាន់ដែលកំពុងកំណត់ទម្រង់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទីផ្សារទុនវៀតណាម។

បណ្តាខ្លឹមសារដែលត្រូវបានពិភាក្សា រួមមានដំណើរការដំឡើងកម្រិតទីផ្សារមូលបត្រវៀតណាមទៅជាទីផ្សារដែលទើបលេចឡើង តួនាទីរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ (VIFC-HCMC) ក៏ដូចជាបណ្តាដំណោះស្រាយបង្កើតឡើងនូវយន្តការកៀរគរទុនប្រកបដោយប្រសិទ្ធភាពសម្រាប់បណ្តាសហគ្រាសបច្ចេកវិទ្យាដែលមានកំណើនខ្ពស់។

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ វៀតណាមកំពុងជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ និងជាគោលដៅយុទ្ធសាស្ត្រនៃបណ្តាខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

បណ្តាបទថ្លែងការណ៍ និងបទអន្តរាគមន៍នៅក្នុងសម័យប្រជុំពេញអង្គបានបង្ហាញឱ្យឃើញនូវការឯកភាពគ្នាយ៉ាងខ្ពស់អំពីទស្សនវិស័យរយៈពេលវែងនៃខឿនសេដ្ឋកិច្ចវៀតណាម ជាពិសេសនៅក្នុងបរិបទដែលបណ្តាខ្សែច្រវាក់តម្លៃសកលកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ បណ្តាខ្សែទឹកទុនវិនិយោគស្វែងរកគោលដៅថ្មី និងវិទ្យាសាស្ត្របច្ចេកវិទ្យាកាន់តែមានភាពសំខាន់ឡើងក្លាយជាកម្លាំងចលករកំណើនចម្បង។

នៅក្នុងសម័យពិភាក្សា «គ្រឹះស្ថានគោលនយោបាយសម្រាប់ទីផ្សារទុនវិនិយោគសម្រាប់វិទ្យាសាស្ត្របច្គេកវិទ្យា និងនវានុវត្តន៍នៅវៀតណាម» ជាមួយនឹងការចូលរួមរបស់គណៈកម្មការមូលបត្ររដ្ឋ (SSC), Mekong Capital, វិទ្យាស្ថានកំណើនបៃតងសកល (GGGI), មូលនិធិ Vina Capital និងមូលនិធិ Eurazeo បានផ្តោតការយកចិត្តទុកដាក់ផ្លាស់ប្តូរមតិអំពីបណ្តាការកែទម្រង់ដ៏មានសារៈសំខាន់ដែលកំពុងកំណត់ទម្រង់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទីផ្សារទុនវៀតណាម។

បណ្តាខ្លឹមសារដែលត្រូវបានពិភាក្សា រួមមានដំណើរការដំឡើងកម្រិតទីផ្សារមូលបត្រវៀតណាមទៅជាទីផ្សារដែលទើបលេចឡើង តួនាទីរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ (VIFC-HCMC) ក៏ដូចជាបណ្តាដំណោះស្រាយបង្កើតឡើងនូវយន្តការកៀរគរទុនប្រកបដោយប្រសិទ្ធភាពសម្រាប់បណ្តាសហគ្រាសបច្ចេកវិទ្យាដែលមានកំណើនខ្ពស់។

បន្តភ្ជាប់នូវខ្លឹមសារនេះ សម័យពិភាក្សាអំពីម៉ូដែលរចនា និងយន្តការគ្រប់គ្រងមូលនិធិវិនិយោគប្រថុយប្រថានជាតិ បាននាំមកនូវបណ្តាបទពិសោធន៍ជាក់ស្តែងពីអូស្ត្រាលី សិង្ហបុរី និងកូរ៉េខាងត្បូង ក្នុងការប្រើប្រាស់ប្រភពទុនរដ្ឋដើម្បីនាំមុខនិងជំរុញការវិនិយោគឯកជន។ សម័យពិភាក្សាបានផ្តោតលើការវិភាគពីតួនាទីរបស់ម៉ូដែលមូលនិធិវិនិយោគតាមរចនាសម្ព័ន្ធ «Fund-of-Funds» យន្តការជ្រើសរើសអង្គភាពគ្រប់គ្រងឯករាជ្យ ការធ្វើតុល្យភាពរវាងគោលដៅប្រាក់ចំណេញនិងឥទ្ធិពលនៃការអភិវឌ្ឍ ក៏ដូចជាវិធីសាស្ត្រគាំទ្របណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រដែលទាមទារពេលវេលាវិនិយោគរយៈពេលវែង។ បណ្តាវាគ្មិនបានសន្និដ្ឋានថា មូលនិធិវិនិយោគប្រថុយប្រថានជាតិរបស់វៀតណាម ដែលត្រូវបានដាក់ពង្រាយអនុវត្តតាមអនុក្រឹត្យលេខ ២៦៤/២០២៥/NĐ-CP អាចនឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ដើម្បីទាក់ទាញបន្ថែមនូវប្រភពធនធានសង្គម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្មនវានុវត្តន៍ និងជំរុញការបង្កើតឡើងនូវបណ្តាសហគ្រាសបច្ចេកវិទ្យាដែលមានទំហំធំធេងនាពេលអនាគត។

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang និងបណ្តាប្រតិភូអនុវត្តពិធីប្រកាសរបាយការណ៍វិនិយោគបច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាមឆ្នាំ ២០២៦ ព្រមទាំងសន្ទស្សន៍ទីផ្សារទុនឯកជនវៀតណាម

ការប្រកាសរបាយការណ៍វិនិយោគបច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាមឆ្នាំ ២០២៦ ព្រមទាំងសំណុំសន្ទស្សន៍ខ្សែទឹកទុនវៀតណាម

ចំណុចលេចធ្លោដ៏មានសារៈសំខាន់បំផុតមួយនៃសន្និសីទ គឺពិធីប្រកាសជាផ្លូវការនូវរបាយការណ៍វិនិយោគបច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាមឆ្នាំ ២០២៦ (Vietnam Technology and Innovation Investment Report 2026) រួមជាមួយសន្ទស្សន៍ទីផ្សារទុនឯកជនវៀតណាម (Vietnam Capital Flow Indicators)។

របាយការណ៍នេះត្រូវបានសិក្សាស្រាវជ្រាវនិងកសាងឡើងដោយ NIC, VPCA និង BCG ដែលផ្តល់នូវរូបភាពទូទៅនិងគ្រប់ជ្រុងជ្រោយអំពីទីផ្សារទុននវានុវត្តន៍នៅវៀតណាម និន្នាការវិនិយោគបច្ចេកវិទ្យា សកម្មភាពវិនិយោគប្រថុយប្រថាន កំណើននៃសហគ្រាសបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃបណ្តាខ្សែទឹកទុនក្នុងប្រទេសនិងអន្តរជាតិ។

ការប្រកាសផលិតផលទិន្នន័យយុទ្ធសាស្ត្រទាំងពីរនេះ ត្រូវបានវាយតម្លៃថាជាជំហានឈានឡើងដ៏មានសារៈសំខាន់នៅក្នុងដំណើរការធ្វើឱ្យទីផ្សារវិនិយោគនវានុវត្តន៍មានលក្ខណៈវិជ្ជាជីវៈ និងលើកកម្ពស់ជំនឿចិត្តរបស់សហគមន៍វិនិយោគអន្តរជាតិចំពោះវៀតណាម។

បណ្តាកម្លាំងចលករចម្បង និងយុទ្ធសាស្ត្រអាទិភាពដើម្បីជំរុញកំណើនលឿននិងប្រកបដោយចីរភាព

ថ្លែងមតិណែនាំនិងបូកសរុបវេទិកា ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Nguyen Van Thang បានគូសបញ្ជាក់ច្បាស់ថា ពិភពលោកកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងនោះវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ត្រូវបានកំណត់ថាជាកម្លាំងចលករចម្បងនៃកំណើនសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងជាតិ។ បណ្តាបច្ចេកវិទ្យាគ្រឹះដូចជា បញ្ញាសិប្បនិម្មិត (AI) បន្ទះឈីបពាក់កណ្តាលចម្លង ទិន្នន័យធំ បច្ចេកវិទ្យាខ្លៅ បច្ចេកវិទ្យាជីវសាស្ត្រ បច្ចេកវិទ្យាបៃតង ថាមពលថ្មី... កំពុងធ្វើឱ្យផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវវិធីសាស្ត្រផលិតកម្ម ការគ្រប់គ្រង និងជីវភាពរស់នៅរបស់សង្គម។ ទន្ទឹមនឹងនោះ ខ្សែទឹកទុនវិនិយោគអន្តរជាតិក៏កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅតាមទិសដៅផ្តល់អាទិភាពដល់បណ្តាប្រទេសដែលមានបរិយាកាសនយោបាយ-សង្គម និងសន្តិសុខប្រកបដោយស្ថិរភាព មានស្ថាប័នច្បាស់លាស់ ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងមានទស្សនវិស័យរយៈពេលវែងអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាព្រមទាំងនវានុវត្តន៍។

បើតាមឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang នៅក្នុងនិន្នាការនោះ វៀតណាមកំណត់ថា វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន គឺជាបណ្តាកម្លាំងចលករចម្បង និងជាយុទ្ធសាស្ត្រអាទិភាពដើម្បីជំរុញកំណើនលឿន ប្រកបដោយចីរភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

«វៀតណាមកំពុងជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ និងជាគោលដៅយុទ្ធសាស្ត្រនៃបណ្តាខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងខឿននយោបាយ-សង្គមមានស្ថិរភាព សេដ្ឋកិច្ចរក្សាបាននូវសន្ទុះកំណើនវិជ្ជមាន ទីផ្សារដែលមានប្រជាជនជាង ១០០ លាននាក់ ជាមួយនឹងប្រភពធនធានមនុស្សវ័យក្មេង ប្រកបដោយភាពរស់រវើក កម្រិតនៃការផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថលខ្ពស់ ព្រមទាំងបណ្តាញនៃបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្ថិតក្នុងក្រុមធំទូលាយបំផុតលើពិភពលោក» ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ច្បាស់។

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល
បណ្តាវាគ្មិនថ្លែងមតិ និងពិភាក្សានៅឯវេទិកា

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ វៀតណាមកំពុងជំរុញយ៉ាងខ្លាំងក្លានូវកម្មវិធីកែទម្រង់ស្ថាប័នសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីការបោះជំហានទម្លុះទម្លាយអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ព្រមទាំងសេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមបាននិងកំពុងបំពេញលក្ខណៈពេញលេញនៃបណ្តាយន្តការនិងគោលនយោបាយទម្លុះទម្លាយជាច្រើន សំដៅជំរុញបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុឌីជីថល និងនវានុវត្តន៍ ដូចជាច្បាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ច្បាប់ AI... ទន្ទឹមនឹងនោះ ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយសមកាលកម្មនូវហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទិន្នន័យ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់នវានុវត្តន៍; ជំរុញយ៉ាងខ្លាំងក្លានូវទីផ្សារទុន ការវិនិយោគប្រថុយប្រថាន បច្ចេកវិទ្យាហិរញ្ញវត្ថុ យន្តការសាកល្បង និងបណ្តាម៉ូដែលអាជីវកម្មថ្មីៗ តាមរយៈការបង្កើតឡើងនូវបរិយាកាសអំណោយផលដើម្បីទាក់ទាញបណ្តាខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយគុណភាពខ្ពស់ចូលមកកាន់វៀតណាម។

ជាពិសេស វៀតណាមកំពុងបង្កើនល្បឿនអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិតាមទិសដៅទំនើប មានតម្លាភាព ប្រកួតប្រជែង និងសមាហរណកម្មយ៉ាងជ្រាលជ្រៅជាមួយបណ្តាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល។ នេះមិនត្រឹមតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយតាមន័យប្រពៃណីនោះឡើយ ប៉ុន្តែថែមទាំងជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដើម្បីតភ្ជាប់ខ្សែទឹកទុនអន្តរជាតិជាមួយប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងបណ្តាវិស័យបច្ចេកវិទ្យានាពេលអនាគត។

«ចំពោះយុទ្ធសាស្ត្រវិនិយោគ យើងខ្ញុំកំណត់ថាមិនត្រឹមតែទាក់ទាញប្រភពទុនវិនិយោគធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរកការទាក់ទាញបច្ចេកវិទ្យា ចំណេះដឹង ធនធានមនុស្សពូកែ បណ្តាម៉ូដែលគ្រប់គ្រងជឿនលឿន និងបណ្តាខ្សែច្រវាក់តម្លៃដែលមានអាំងតង់ស៊ីតេបច្ចេកវិទ្យាខ្ពស់» ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍។

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល
ឧបនាយករដ្ឋមន្ត្រីយល់ឃើញថា ការចូលរួមយ៉ាងកុះកររបស់បណ្តាប្រតិភូបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំរបស់បណ្តាវិនិយោគិន សហគ្រាស និងដៃគូអន្តរជាតិទៅលើសក្តានុពលអភិវឌ្ឍន៍ សមត្ថភាពបន្ស៊ាំ និងទស្សនវិស័យកំណើនក្នុងរយៈពេលវែងនៃខឿនសេដ្ឋកិច្ចវៀតណាម

វៀតណាមកំពុងផ្លាស់ប្តូរឋានៈយ៉ាងខ្លាំងក្លាទៅជា «ដៃគូនវានុវត្តន៍ និងអភិវឌ្ឍន៍បច្ចេកវិទ្យា»

នាពេលកន្លងមកនេះ កាន់តែមានបណ្តាសហគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក បណ្តាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) មូលនិធិវិនិយោគ និងសហគ្រាសបច្ចេកវិទ្យាអន្តរជាតិ ជ្រើសរើសវៀតណាមជាគោលដៅសម្រាប់បណ្តាសកម្មភាពវិនិយោគយុទ្ធសាស្ត្រ ការស្រាវជ្រាវអភិវឌ្ឍន៍ និងផលិតកម្មបច្ចេកវិទ្យាខ្ពស់។ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍របស់វៀតណាមកំពុងអភិវឌ្ឍន៍ប្រកបដោយភាពរស់រវើក ជាមួយនឹងវត្តមានកាន់តែជ្រាលជ្រៅនិងទូលំទូលាយនៃបណ្តាសហគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាសកល មូលនិធិវិនិយោគអន្តរជាតិ និងសហគមន៍បង្កើតអាជីវកម្ម ច្នៃប្រឌិត។ យោងតាមរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកល (GII) នាពេលបច្ចុប្បន្ននេះ វៀតណាមឈរនៅចំណាត់ថ្នាក់ទី ៤៤ លើពិភពលោក និងស្ថិតនៅក្នុងក្រុមដឹកនាំបណ្តាខឿនសេដ្ឋកិច្ចដែលមានចំណូលមធ្យម។ ប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្មនវានុវត្តន៍របស់វៀតណាមបានឈានឡើងស្ថិតក្នុងក្រុមប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្មដែលទើបលេចឡើងឈានមុខគេទាំង ៥០ នៅទូទាំងសកលលោក។

ឆ្នាំ ២០២៥ កត់ត្រានូវការងើបឡើងវិញយ៉ាងខ្លាំងក្លានៃខ្សែទឹកទុនវិនិយោគចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍នៅវៀតណាម។ សរុបទុនវិនិយោគឯកជនចូលទៅក្នុងវិស័យបច្ចេកវិទ្យាសម្រេចបានប្រមាណ ៤,៥ ប៊ីលីយូនដុល្លារអាមេរិក តាមរយៈពាណិជ្ជកម្មចំនួន ១៤៩ ដែលកើនឡើងយ៉ាងខ្លាំងក្លាបើធៀបនឹងឆ្នាំមុន; ក្នុងនោះ ទុនវិនិយោគភាគហ៊ុនឯកជនសម្រេចបានកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រគឺប្រមាណ ៤ ប៊ីលីយូនដុល្លារអាមេរិក និងទុនវិនិយោគប្រថុយប្រថានកើនឡើងប្រមាណ ២៨%។ វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រជាច្រើនដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាហិរញ្ញវត្ថុ ទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាបៃតង បន្តទាក់ទាញយ៉ាងខ្លាំងក្លានូវបណ្តាមូលនិធិវិនិយោគ និងវិនិយោគិនអន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ច្បាស់ថា ចំណុចនោះបង្ហាញឱ្យឃើញថា វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីឋានៈ «គោលដៅផលិតកម្ម» ទៅជា «ដៃគូនវានុវត្តន៍ និងអភិវឌ្ឍន៍បច្ចេកវិទ្យា» នៅក្នុងខ្សែច្រវាក់តម្លៃសកល។

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang ស្តាប់ការណែនាំអំពីបណ្តាផលិតផលនវានុវត្តន៍ដែលត្រូវបានដាក់តាំងបង្ហាញនៅខាងក្រៅវេទិកា

ពីបណ្តាការផ្លាស់ប្តូរមតិយ៉ាងគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅនៅឯវេទិកា ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានស្នើឱ្យបណ្តាក្រសួង វិស័យ មូលដ្ឋាន សហគមន៍សហគ្រាស និងដៃគូអន្តរជាតិ បន្តផ្តោតការយកចិត្តទុកដាក់លើទិសដៅធំៗមួយចំនួន។

ទីមួយ បន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវផ្នត់គំនិតកសាង និងអនុវត្តស្ថាប័ន; បង្កើតបរិយាកាសវិនិយោគមួយប្រកបដោយភាពទូលំទូលាយ មានតម្លាភាព មានស្ថិរភាព និងមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិសម្រាប់នវានុវត្តន៍ ហិរញ្ញវត្ថុបច្ចេកវិទ្យា និងបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ស្ថាប័នត្រូវតែដណ្តើមបាននូវឋានៈជាប្រៀបខ្លាំងប្រកួតប្រជែងរបស់ជាតិយ៉ាងពិតប្រាកដ។

ទីពីរ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុសម្រាប់នវានុវត្តន៍; ជំរុញប្រសិទ្ធភាពសកម្មភាពរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម; បើកទូលាយទីផ្សារទុន ការវិនិយោគប្រថុយប្រថាន បច្ចេកវិទ្យាហិរញ្ញវត្ថុ និងមានបណ្តាយន្តការទម្លុះទម្លាយ សំដៅកៀរគរប្រភពធនធានរយៈពេលវែងសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។

ទីបី ផ្តល់អាទិភាពដល់ការអភិវឌ្ឍបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដូចជាបញ្ញាសិប្បនិម្មិត បន្ទះឈីបពាក់កណ្តាលចម្លង ទិន្នន័យធំ បច្ចេកវិទ្យាខ្លៅ បច្ចេកវិទ្យាជីវសាស្ត្រ បច្ចេកវិទ្យាបៃតង និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល; លើកកម្ពស់សមត្ថភាពស្វយ័តភាពបច្ចេកវិទ្យា និងឋានៈរបស់វៀតណាមនៅក្នុងខ្សែច្រវាក់តម្លៃសកល។

ទីបួន កំណត់ការអភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់ជាភារកិច្ចស្នូលនៃបណ្តាភារកិច្ចស្នូល; កសាងជួរវិស្វករ អ្នកវិទ្យាសាស្ត្រ អ្នកជំនាញហិរញ្ញវត្ថុ អ្នកជំនាញបច្ចេកវិទ្យា និងសហគ្រិន ដែលមានសមត្ថភាពប្រកួតប្រជែងសកល; ទន្ទឹមនឹងនោះ មានយន្តការខ្លាំងក្លាគ្រប់គ្រាន់ដើម្បីទាក់ទាញធនធានមនុស្សពូកែអន្តរជាតិ និងប្រជាជនវៀតណាមនៅបរទេសឱ្យរួមចំណែកដល់ប្រទេសជាតិ។

វៀតណាមជួបជុំនូវប្រៀបខ្លាំងជាច្រើនដើម្បីក្លាយជាគោលដៅយុទ្ធសាស្ត្រនៃខ្សែទឹកទុនវិនិយោគបច្ចេកវិទ្យាសកល
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang ថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយបណ្តាប្រតិភូ

ទីប្រាំ ភារកិច្ចពង្រីកតួនាទីរបស់មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ បណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ សហគ្រាសបច្ចេកវិទ្យា បណ្តាមូលនិធិវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការតភ្ជាប់ចំណេះដឹង បច្ចេកវិទ្យា ធនធានមនុស្ស និងខ្សែទឹកទុនសកល។

ទីប្រាំមួយ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានស្នើឱ្យសហគមន៍នៃបណ្តាមូលនិធិវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនអន្តរជាតិ បន្តរួមដំណើរជាមួយវៀតណាម ជាមួយនឹងទស្សនវិស័យយុទ្ធសាស្ត្រ និងរយៈពេលវែង; ជំរុញខ្លាំងការវិនិយោគទៅលើបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ នវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្តាសហគ្រាសបច្ចេកវិទ្យាដែលមានសក្តានុពលកំណើនសកល។

ឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តបន្តរួមដំណើរជាមួយសហគមន៍សហគ្រាស និងវិនិយោគិន តាមស្មារតី «ផលប្រយោជន៍ស៊ីសង្វាក់គ្នា ហានិភ័យរួមចំណែកចែករំលែក»; ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; រក្សាឱ្យបានរឹងមាំនូវស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ; កែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគអាជីវកម្ម; ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយប្រកបដោយតម្លាភាព ប្រសិទ្ធភាព ចីរភាព និងសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ នឹងទប់ស្កាត់និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបណ្តាការរំលោភបំពាន វិសេសគឺបណ្តាការរំលោភបំពានអំពីកម្មសិទ្ធិបញ្ញា។

ឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ជាមួយនឹងសេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍ ការប្តេជ្ញាចិត្តកែទម្រង់យ៉ាងខ្លាំងក្លា និងការរួមដំណើររបស់សហគមន៍អន្តរជាតិ វៀតណាមនឹងបន្តអះអាងនូវឋានៈជាគោលដៅទាក់ទាញឈានមុខគេនៃខ្សែទឹកទុននវានុវត្តន៍ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រសកល ដោយឈានទៅរកការក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនៃតំបន់ជាបណ្តើរៗ។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះក្រសួងហិរញ្ញវត្ថុ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) សមាគមវិនិយោគទុនឯកជនវៀតណាម (VPCA) រួមជាមួយបណ្តាដៃគូក្នុងនិងក្រៅប្រទេស ដែលបានសហការរៀបចំប្រកបដោយជោគជ័យនូវវេទិកាថ្ងៃនេះ ដែលរួមចំណែកអះអាងនូវឋានៈកាន់តែមានភាពសំខាន់ឡើងរបស់វៀតណាមនៅលើផែនទីនវានុវត្តន៍សកល៕

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំទ្រដល់គ្រួសារអាជីវកម្មក្នុងការបំប្លែងឌីជីថល ជម្រុញកំណើនសេដ្ឋកិច្ចឌីជីថលនៅទីក្រុង Da Nang ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំទ្រដល់គ្រួសារអាជីវកម្មក្នុងការបំប្លែងឌីជីថល ជម្រុញកំណើនសេដ្ឋកិច្ចឌីជីថលនៅទីក្រុង Da Nang

យុគសម័យ - ជាមួយនឹងហាង និងគ្រួសារអាជីវកម្មលក់រាយជិត ១០០.០០០ កំពុងដំណើរការ ទីក្រុង Da Nang ត្រូវបានរំពឹងថានឹងក្លាយជាគំរូដើមក្នុងការផ្សព្វផ្សាយការបំប្លែងឌីជីថលទៅកាន់តំបន់សេដ្ឋកិច្ចមូលដ្ឋាន បង្កើតកម្លាំងចលករល្បឿនបន្ថែមសម្រាប់កំណើនសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចឯកជន។

សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម

យុគសម័យ - ជាមួយនឹងការដាក់ចេញនូវសេចក្តីសម្រេចលេខ ២១ ស្តីពីបញ្ជីរាយនាមបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងសេចក្តីសម្រេចលេខ ៨០៨ ស្តីពីបណ្តាភារកិច្ចអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ រដ្ឋាភិបាលកំពុងបំពេញបន្ថែមជាបណ្តើរៗនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងក្របខ័ណ្ឌសកម្មភាព សំដៅធ្វើជាម្ចាស់លើបណ្តាបច្ចេកវិទ្យាស្នូល, លើកកម្ពស់សមត្ថភាពស្វ័យភាពជាតិ និងបង្កើតនូវកម្លាំងចលករកំណើនថ្មីសម្រាប់ខឿនសេដ្ឋកិច្ច។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ
តំបន់វាលទំនាបទន្លេមេគង្គត្រូវការប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន
វៀតណាមស្នើឡើងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពេញអង្គ ICAPP ឆ្នាំ ២០២៨ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយស្តីពី AI