វៀតណាម ប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់តៃប៉ិ-ចិនធ្វើសមយុទ្ធយោធា​នៅកោះ Ba Binh (Itu Aba Island)

09:55 | 19/11/2021 យោងតាមវិឡូសំលេងវៀតណាម

រាល់សកម្មភាពយាមល្បាត និងធ្វើសមយុទ្ធយោធារបស់តៃវ៉ាន់នៅដែនសមុទ្រជុំរិញកោះ Ba Binh (Itu Aba Island) ចំណុះប្រជុំកោះ Truong Sa ( Spratly Island) គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម។

វៀតណាមស្នើឲ្យចិនបញ្ឈប់សកម្មភាពរំលោភបំពាននៅប្រជុំកោះ Truong Sa (Spratly Island) វៀតណាមស្នើឲ្យចិនបញ្ឈប់សកម្មភាពរំលោភបំពាននៅប្រជុំកោះ Truong Sa (Spratly Island)
ឆ្លងកាត់បទពិសោធន៍រស្ទូចត្រី នៅកោះ Co To ឆ្លងកាត់បទពិសោធន៍រស្ទូចត្រី នៅកោះ Co To
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang។ (រូបថត៖ Dangcongsan)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang។ (រូបថត៖ Dangcongsan)

នាថ្ងៃទី ១៨ វិច្ឆិកាឆ្លើយសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែល តៃប៉ិ - ចិនបានបើកសមយុទ្ធកងទ័ពជើងទឹកនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang បានលើកច្បាស់ថា៖

កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖ CSIS/AMTI)
កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖ CSIS/AMTI)

«ដូចដែលបានអះអាងជាច្រើនលើកច្រើនសារហើយ វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ ដើម្បីអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa និង Hoang Sa (Paracel Island) ស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពយាមល្បាត និងធ្វើសមយុទ្ធយោធារបស់តៃវ៉ាន់នៅដែនសមុទ្រជុំរិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរនេះ ដោយ គំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសន្តិសុខនាវាចរណ៍ បង្ករភាពតានតឹង និងភាពស្មុគស្មាញស្ថានការណ៍នៅសមុទ្រខាងកើត។ វៀតណាមប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់ ហើយស្នើឲ្យតៃវ៉ាន់បញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ ហើយកុំប្រព្រឹត្តិឡើងវិញនាពេល អនាគតផងដែរ»៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២