យុគសម័យ - ក្នុងប៉ុន្មានឆ្នាំមកនេះ ភ្ញៀវទេសចរកាន់តែច្រើនដែលបានធ្វើដំណើរកម្សន្តនៅកោះ Co To ។ ភ្ញៀវទេសចរនឹងបានឆ្លងកាត់បទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍ នៅកោះ Co To គឺការស្ទូចត្រី ស្ទូចមឹក កោសលៀស និងជាពិសេសគឺការស្ទូចត្រី។
![]() |
![]() |
![]() |
ភ្ញៀវទេសចររីករាយជាមួយលទ្ធផលទទួលបានក្នុងការស្ទូចត្រី |
មិនត្រឹមតែមានទេសភាពស្រស់បំព្រងប៉ុណ្ណោះទេ កោះ Co To មានទីតាំងនៅកណ្តាលសមុទ្រ មានតំបន់នេសាទធំមួយ។ នៅតាមបណ្តោយឆ្នេរសមុ ទ្រកោះ Co To មានតំបន់ដែលរលកសមុទ្រស្ងប់ស្ងាត់ មានកោះជាច្រើន ដូចជា៖ កោះ Ca Chep កោះ De កោះThanh Mai Duoi Chuot និងកោះតូចៗ វាលខ្សាច់ ផ្កាថ្ម តាមបណ្តោយកោះ ទឹកសមុទ្រស្ងប់ស្ងាត់ ធនធានសមុទ្រសម្បូបែប ដូច្នេះវាពិតជាសមស្របនឹងទេសចរស្ទូចត្រី។
ការស្ទូចត្រីឬចេញទៅសមុទ្រជាមួយប្រជានេសាទ នៅកោះ Co To ក្នុងបំណងប្រាថ្នាចង់ស្វែងយល់អំពីជីវភាពរបស់ប្រជាជនក្នុងតំបន់។ សកម្មភាពនេះបានរៀបចំយ៉ាងងាយស្រួល ល្អបំផុតគឺនៅចុងរដូវក្តៅនិងដើមរដូវស្លឹកឈើជ្រុះ សមុទ្រស្ងប់ស្ងាត់ មិនសូវមានរលកធំ ៗ ។ លើសពីនេះទៅទៀត នេះក៏ជារដូវដែលមានត្រីជាច្រើនប្រភេទនិងងាយស្ទូចត្រីបាន។
ជាធម្មតា ភ្ញៀទេសចរចង់ស្ទូចត្រីដែលចាកចេញពីកំពង់ផែ Bac Van ចេញពីទីនេះដោយចំណាយពេលតែ ១៥-២០ នាទី ធ្វើដំណើរតាមទូក ដើម្បីទៅដល់តំបន់ស្ទូចត្រីក្បែរកោះតូចៗ រលកសមុទ្រស្ងាត់ ៗ ឬទៅកាន់តំបន់ដែលមានទេសភាពស្រស់ស្អាតដូចជា៖ កោះ Su Tu កោះ Ca Chep ...
![]() |
ភ្ញៀវទសចររំភើបនឹងលទ្ធផល បន្ទាប់ពីការទម្លាក់ខ្សែសន្ទូចបានមួយរយៈខ្លី។ |
ធ្វើដំណើរជាមួយប្រជាជនក្នុងតំបន់ ភ្ញៀវទេសចរនឹងបានណែនាំដោយប្រជានេសាទអំពីរបៀបចងខ្សែស្ទូច ទម្លាក់ម៉ង រកនុយត្រីសមស្រប ពេលវេលានិងតំបន់ទម្លាក់ខ្សែស្ទូចត្រី។ ភ្ញៀវទេសចរដែលចូលរួមក្នុងការស្ទូចត្រីមានសេចក្តីរីករាយ បន្ទាប់ពីរយៈពេលខ្លី ពួកគេស្ទូចបានត្រី។ ដោយសារគ្រាន់តែទម្លាក់ខ្សែស្ទូចត្រី ហើយត្រីនឹងស៊ីនុយភ្លាហើយម ភ្ញៀវទេសចរភាគច្រើននឹងស្ទូចបានត្រី។
ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺថា ភ្ញៀវទេសចរអាចរីករាយនឹងលទ្ធផលនៃការស្ទូចត្រីរបស់ពួកគេនៅលើទូក។ មុខម្ហូបត្រូវបានកែច្នៃដោយអ្នកនេសាទ ដូចជា ត្រីជូរ ត្រីសអាំងឬញាំ ...
ក្នុងដំណើរទេសចរណ៍ ភ្ញៀវទេសចរអាចគយគន់ទេសភាពកោះ Su Tu Ca Chep Co To ... នៅតំបន់អភិរក្សសមុទ្រ ទម្លាក់ក្តោងឬសំណាញ់ធំមួយនៅកណ្តាលសមុទ្រ ដើម្បីងូតទឹកឬទស្សនាឆ្នេរខ្សាច់ដ៏វែងអន្លាយនិងថ្មប៉ប្រះទឹក នៅកោះ Ca Chep និងកោះ Su Tu ចាប់ខ្យងនិងស្វែងយល់អំពីកោះ។ ពេលរសៀល ភ្ញៀវអាចបានគយគន់ទិដ្ឋភាពថ្ងៃលិចនៅលើសមុទ្រ Bac Van ស្វែងយល់នូវជីវភាពរស់នៅ នៅភូមិនេសាទ ផ្សារត្រី នៅលើសមុទ្រ បញ្ចប់ដំណើរមួយថ្ងៃលើសមុទ្រគួរឱ្យចាប់អារម្មណ៍។ ប្រសិនបើភ្ញៀវចង់បន្តធ្វើដំណើរថែមទៀត ភ្ញៀវអាចស្ទូចមឺក ទម្លាក់សំណាញ់នៅពេលយប់ នៅតាមបណ្តោយឆ្នេរក្នុងតំបន់បាកវ៉ាន ...
ក្នុងប៉ុន្មានឆ្នាំមកនេះ ភ្ញៀវទេសចរមកកម្សន្តកោះ Co To ដើម្បីគយគនទេសភាពដ៏ស្រស់បំព្រង និងស្វែងយល់នូវជីវភាពរបស់ប្រជានេសាទនិងស្ទូចត្រីកាន់តែច្រើនឡើង ៗ ។ ការធ្វើដំណើររួមជាមួយប្រជានេសាទ ការស្ទូចត្រីនិងមឹកនៅកណ្តាលសមុទ្រ នៅលើកោះ Co To និងផ្តល់ឱ្យភ្ញៀវទេសចរនូវអារម្មណ៍រំភើប៕

thoidai.com.vn
មតិពីមិត្តអ្នកអាន