Trending now

វៀតណាមស្នើឲ្យចិនបញ្ឈប់សកម្មភាពរំលោភបំពាននៅប្រជុំកោះ Truong Sa (Spratly Island)

16:17 | 24/09/2021 យោងតាមវិឡុសំលេងវៀតណាម

នារសៀលថ្ងៃទី ២២ ខែកញ្ញា ក្រសួងការបរទេសវៀត ណាមបានបើកសន្និសីទសារព័ត៌មានជាប្រចាំតាមប្រព័ន្ធអ៊ីនធឺរណែត។

Truong Sa  - ទីកន្លែងតភ្ជាប់បេះដូងពីចម្ងាយ Truong Sa - ទីកន្លែងតភ្ជាប់បេះដូងពីចម្ងាយ
វៀតណាមប្រឆាំងយ៉ាងប្តូរផ្តាច់ចំពោះសកម្មភាពរំលោភអធិបតេយ្យភាពលើប្រជុំកោះ Truong Sa (Spratly Islands) វៀតណាមប្រឆាំងយ៉ាងប្តូរផ្តាច់ចំពោះសកម្មភាពរំលោភអធិបតេយ្យភាពលើប្រជុំកោះ Truong Sa (Spratly Islands)
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang។ (រូបថត៖ baoquocte)
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang។ (រូបថត៖ baoquocte)

នៅក្នុងសន្និសីទកាសែត ឆ្លើយសំណួរអំពីការដែល ចិនបានបញ្ចូននាវាដឹកជញ្ជូន ទៅកាន់ កោះ Vanh Khan (Mischief Reef) Subi និង Chu Thap (Fiery Cross Reef) ចំណុះប្រជុំកោះ Truong Sa (Paracel) របស់វៀតណាម ដើម្បីនាំកងទ័ពដែលឈរជើងនៅទីនេះមកកាន់ដីគោកវិញ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បាននិយាយថា អាជ្ញាធរវៀតណាម តែងតែតាម ដានយ៉ាងដិតដល់ចំពោះការវិវត្តនៅសមុទ្រខាងកើត៖

“វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa និង Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ សកម្មភាពនេះរបស់ចិនបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Truong Sa រំលោភច្បាប់អន្តរជាតិនិងដើរផ្ទុយពីគោលការណ៍នៃកិច្ចព្រមព្រៀងជាមូលដ្ឋានដែលដឹកនាំការដោះស្រាយបញ្ហាសមុទ្រ រវាងវៀតណាមនិងចិន បង្កើនយោធូបនីយកម្ម ដើមបញ្ច្រាសនឹងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការចរចា COC។ វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម លើប្រជុំកោះ Hoang Sa (Spratly) និង Truong Sa (Paracel) ដោយបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានស្រដៀងគ្នា គោរពច្បាប់អន្តរជាតិ និងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំពោះបញ្ហានៅសមុទ្រ ដោយរួមចំណែកជាក់ស្តែងនិងប្រកបដោយការទទួលខុសត្រូវក្នុងការរក្សាទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅសមុទ្រខាងកើត”៕a

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម