យុគសម័យ - បទពិសោធន៍ជាក់ស្តែងនៅកោះដាច់ស្រយាលគឺជាកម្លាំងចលករតសម្រាប់សហគមន៍ជនជាតិវៀតណាមនៅឯបរទេសមានសកម្មភាពជាក់ស្តែងរួមចំណែកការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីមាតុភូមិ។
![]() |
![]() |
![]() |
ពិធីរំលឹកវិញ្ញាណក្ខន្ធរបស់យុទ្ធជនពលីដែលនៅប្រជុំកោះ Truong Sa |
ក្នុងនាមជាសមាជិកនៃគណៈប្រតិភូវៀតណាមនៅឯបរទេសមកទស្សនាកោះTruong Sa នៅឆ្នាំ ២០១៨ លោកស្រី Hieu Constant អ្នកនិពន្ធជនជាតិវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសបារាំងបានសរសេរ ក្នុងសៀវភៅរបស់លោកស្រីថា“ អាណិកជននៅឯបរទេសជាមួយកោះ Truong Sa” ដែលទើបតែបោះពុម្ពផ្សាយ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Dan Tri នាខែឧសភា ឆ្នាំ ២០២១៖ កោះ Truong Sa កោះជាទីស្រឡាញ់តែងតែស្ថិតក្នុងដួងចិត្តរបស់ជនជាតិវៀតណាមគ្រប់រូបជាពិសេសប្រជាជនដែលរស់នៅឯបរទេស។ ជនជាតិវៀតណាមនៅឯបរទេសទាំងអស់ដែលខ្ញុំមានសំណាងបានធ្វើបទសម្ភាសន៍នោះ អ្នករាល់គ្នាស្ម័គ្រចិត្តប្រែខ្លួនទៅជាស្លាបបក្សីដើម្បីផ្សព្វផ្សាយនូវអ្វីដែលពួកគេបានឃើញនិងបានលឺអំពីអធិបតេយ្យភាពដ៏ពិសិដ្ឋនៃសមុទ្រនិងកោះជាមួយជនរួមជាតិនិងកងទ័ពនៅក្នុងប្រទេសវៀតណាម អាណិកជនវៀតណាមប្តេជ្ញារួមគ្នា ដើម្បីរួមចំណែកការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពសមុទ្រកោះនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់មាតុភូមិ។
![]() |
ពិធីផ្លាស់ប្តូរជាមួយទាហាននៅលើកោះ។ |
នៅខែឧសភា ឆ្នាំ ២០១៤ នៅពេលដែលប្រទេសចិនបានដាក់ស្ថានិយ៍ខួងយកប្រេង Hai Duong 981 ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសវៀតណាម ប្រជាជនវៀតណាមរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មចុះដើរដង្ហែរតាមផ្លូវនៅទីក្រុងតូក្យូ(ជប៉ុន) ទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) ទីក្រុង Praha (សាធារណរដ្ឋឆែក) និងកន្លែងជាច្រើននៅជុំវិញពិភពលោក ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពរបស់ចិននិងស្រែកពាក្យស្លោកថា“ កោះ Truong Sa និង Hoang Sa គឺកម្មសិទិ្ធរបស់វៀតណាម” ។
ចាប់តាំងពីពេលនោះមក សហគមន៍ជនជាតិវៀតណាមនៅឯបរទេសតែងតែរួមដំណើរជាមួយប្រជាជនក្នុងប្រទេសវៀតណាមដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការតស៊ូ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសលើសមុទ្រនិងកោះ ជាពិសេសនៅពេលមានជម្លោះដែនដីនៅលើសមុទ្រខាងកើតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការតាំងពិព័រណ៍និងសិក្ខាសាលាអំពីសមុទ្រខាងកើតកាន់តែរៀបចំជាច្រើន ៗ ដោយអាណិកជនវៀតណាមនៅឯបរទេស ដូចជានៅប្រទេសបារាំង កូរ៉េខាងត្បូង ប៉ូឡូញនិងប្រទេសជាច្រើនទៀត។ លើសពីនេះ បុគ្គលនិងសមាគមជាច្រើនរបស់អាណិកជនវៀតណាមនៅឯបរទេសបានបរិច្ចាគប្រាក់និងទំនិញដែលមានតម្លៃរាប់ពាន់លានដុង ដើម្បីគាំទ្រដល់កងទ័ពជើងទឹកដែលកំពុងធ្វើការនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ខួង។
![]() |
ពិធីប្រគល់អំណោយដល់យុទ្ធជនដែលធ្វើការនៅលើកោះ។ |
ក្នុងចំណោមបុគ្គលនិងសមូហភាពដែលកំពុងខិតខំប្រឹងប្រែងតស៊ូ ដើម្បីអធិបតេយ្យភាពសមុទ្រនិងកោះ មានមនុស្សជាច្រើនបានមកទស្សនាកោះ Truong Sa ហើយបានចូលរួមក្នុងដំណើរដែលយើងតែងតែហៅថា“ ដំណើរនៃបេះដូង” ។ វាគឺជាបទពិសោធន៍ជាក់ស្តែងនៅកោះដាច់ស្រយាលដែលពោរពេញទៅដោយរលកនិងខ្យល់ដែលបានក្លាយជាការបំផុសគំនិតនិងការជម្រុញឱ្យសហគមន៍ជនជាតិវៀតណាម ទោះបីនៅឆ្ងាយពីប្រទេសក៏ដោយ ក៏ត្រៀមខ្លួនជាស្រេច ដើម្បីបង្ហាញសម្លេងនិងមានសកម្មភាពជាក់លាក់ ដើម្បីរួមចំណែកការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេស។
គណៈប្រតិភូវៀតណាមនៅឯបរទេសអញ្ជើញមកទស្សនាប្រជុំកោះ Truong Sa និង ស្ថានីយ៍ខួង DK1 គឺជាសកម្មភាពប្រចាំឆ្នាំរៀបចំឡើង ដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯប្រទេសនិងបញ្ជាការដ្ឋានកងទ័ពជើងទឹកក្នុងគោលបំណងបង្កើតលក្ខខណ្ឌសម្រាប់ជនជាតិវៀតណាមនៅឯបរទេសបានឃើញដោយផ្ទាល់ភ្នែកពីជីវិតរបស់ទាហាននិងប្រជាជននៅ ប្រជុំកោះ Truong Sa។ ដំណើរលើកដំបូងត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១២ រហូតមកដល់ពេលនេះមានគណៈប្រតិភូចំនួន ៨ បានរៀបចំឡើង ដោយមានការចូលរួមពីអាណិកជនវៀតណាមនៅឯបរទេសជាង ៥០០ នាក់មកពីប្រទេសនិងដែនដីជាច្រើននៅជុំវិញពិភពលោក។ ដំណើរទស្សនកិច្ចទៅកាន់ប្រជុំកោះ Truogn Sa និងស្ថានីយ៍ DK1 បានបង្កើតការតភ្ជាប់ដ៏រឹងមាំរវាងសហគមន៍ជនជាតិវៀតណាមជាមួយគ្នានិងរវាងប្រទេសដែលបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំត្រូវបានរំពឹងទុកសម្រាប់អាណិកជនវៀតណាមនៅឯបរទេសជាច្រើន…៕

មតិពីមិត្តអ្នកអាន