យុគសម័យ - នៅលើប្រជុំកោះ Truong Sa នាបច្ចុប្បន្ននេះ កោះខ្លះមានទីជម្រោកនិងកំពង់ផែល្អសម្រាប់នាវា។ ទាំងអស់នេះត្រូវបានគេចាត់ទុកថាជា“ ផ្ទះរួម” នៅចំកណ្តាលសមុទ្រដើម្បីជួយប្រជានេសាទជៀសផុតពីព្យុះ។
![]() |
ទីជម្រោកសម្រាប់នាវា |
ឆ្ពោះទៅឯនាយលំហរសមុទ្ររបស់នាវាវៀតណាម
មួយថ្ងៃនៅដើមខែឧសភា ឆ្នាំ ២០២១ ទូកនេសាទមឹកមានស្លាកលេខ QNg ៩០៥៨៥ TS របស់ប្រជានេសាទខេត្ត Quang Ngai បានឆ្ពោះទៅកាន់កំពង់ផែចតទូកនៅកោះ Song Tu Tay (ដែលស្ថិតនៅប្រជុំកោះ Truong Sa ) ។ បោះយុថ្កានាវាសុវត្ថិភាពក្នុងកំពង់ផែចតទូករួចរាល់ហើយប្រជានេសាទលោក ង្វៀនថាញ់ (Nguyen Thanh) (មកពីស្រុកប៊ិនសឺង ក្វាងង៉ៃ - នាយនាវា) បានឲ្យដឹងថាក្រោយរយៈពេលធ្វើនេសាទនៅឯលំហរសមុទ្រអស់រយៈពេលជាងមួយខែមក នាវាក៏បានបោះយុថ្កាដោយសុវត្ថិភាពដើម្បីចាក់ប្រេង បញ្ចូលស្បៀងអាហារចាំបាច់បន្ថែមដូចជា អាហារទឹកសុទ្ធ ដើម្បីបន្តដំណើរទៅមុខទៀត។ នាយនាវាលោក Nguyen Thanh បាននិយាយថា“ ទីជម្រកនាវានៅកោះ Song Tu Tay និងកោះដទៃទៀត គឺជាកន្លែងដែលប្រជានេសាទឧស្សាហ៍ទៅរកដើម្បីចូលចាក់ប្រេងនិងសេវាកម្មផ្សេងៗទៀត ក៏ដូចជាកន្លែងមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរនេសាទនៅឯនាយសមុទ្ររយៈពេលវែង” ។
នៅឯកោះ Da Tay A ថ្ងៃដំបូងនៃខែឧសភាឆ្នាំ ២០២១ ទូកនេសាទជិត ១០០ គ្រឿងរបស់ប្រជានេសាទវៀតណាម ត្រូវបានបោះយុថ្កានៅក្នុងសោរខណៈកំពុងជួសជុលនិងចាក់ប្រេង ដាក់បន្ថែមចំណីអាហារនិងទឹកសុទ្ធ។ ទើបតែចូលចតនៅលើស្ពាន ដើម្បីទទួលបានទឹកកកបន្ថែមទៀត ទុកសំរាប់រក្សាគ្រឿងសមុទ្រ នាយនាវាស្លាកលេខ NT៩១០៧ TS លោក Vo Van Du បានចែករំលែកដោយរីករាយថា៖“ នេះជាកន្លែងនេសាទប្រពៃណីរបស់អ្នកនេសាទនីញធត់។ ក្នុងនាមជាអ្នកនេសាទឆ្ងាយពីច្រាំងចាប់តាំងពីថ្ងៃចាក់សោរនៅលើកោះTruong sa ត្រូវបានសាងសង់មកយើងកាន់តែមានទំនុកចិត្តក្នុងការធ្វើដំណើរទៅកាន់ឯនាយសមុទ្រតែម្តង»។
![]() |
សេវាកម្មភ័ស្តុភារសម្រាប់នាវានៅពេលធ្វើនេសាទនាយសមុទ្រ |
ទីបង្អែកសំរាប់ប្រជានេសាទឆ្ពោះទៅឯនាយសមុទ្រ
លោក Nguyen Xuan Moi នាយនាវីកកប៉ាល់ដាតាយ ០៣ ទទួលបន្ទុកមជ្ឈមណ្ឌលសេវាកម្មជលផលកោះតាយ (អង្គភាពចំណោះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) បានមានប្រសាសន៍ថាមជ្ឈមណ្ឌលសេវាកម្មជលផលកោះដាយគឺជាកន្លែងផ្តល់ សេវាកម្មចាំបាច់ដូចជាស្បៀងអាហារប្រេងឥន្ធនៈប្រេងរំអិលទឹកកកដើម្បីបម្រើអ្នកនេសាទនៅប្រជុំកោះទ្រឿងសា។ មជ្ឈមណ្ឌលសេវាកម្មជលផលនៅលើកោះតែងតែជាទីបង្អែករស្មារតីដ៍រឹងមាំនិងជួយអ្នកនេសាទមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការទៅនេសាទនៅឯនាយសមុទ្រ។ បន្ទាប់ពីទូករបស់អ្នកនេសាទជួបប្រទះបញ្ហាហើយត្រូវការជួសជុលយើងតែងតែជួឧបត្ថម្ភដល់អ្នកនេសាទជាអតិបរមាក្នុងការជួសជុលដោយមិនយកកម្រៃឡើយ។ តម្លៃសេវាកម្មដូចជាប្រេង អាហារ និងគ្រឿងឧបភោគបរិភោគ គឺស្មើនឹងតម្លៃនៅដីគោកអញ្ចឹងដែរ។ ប្រជាជននេសាទនៅលើនាវាត្រូវបានផ្តល់ជូននូវទឹកសុទ្ធ និងថ្នាំសង្កូវដោយឥតគិតថ្លៃ” ។
លោក Nguyen Xuan Moi បានមានប្រសាសន៍ថានៅលើកោះ Da Tay តែងតែមាននាវាជួយសង្គ្រោះឈរជើងជាប្រចាំ។ ក្នុងករណីដែលកប៉ាល់នេសាទត្រូវបានខូចខាតឬខូចខាតនៅឯនាយសមុទ្រហើយនៅពេលទទួលបានព័ត៌មានភ្លាមនោះនាវាជួយសង្គ្រោះដូចជាដាយតា ០៣ នឹងរៀបចំផែនការក្នុងការជួយសង្គ្រោះហើយសណ្តោងនាវានោះមកសោសម្រាប់ជួសជុល។ “ លោក Nguyen Xuan Moi បានបន្ថែមទៀតថា នៅពេលមានរលកធំៗ ខ្យល់ព្យុះបោកបក់ខ្លាំង មជ្ឈមណ្ឌលសំរបសំរួលជាមួយទីបញ្ជាការនៅកោះនិងកងកំលាំងផ្សេងទៀត ដើម្បីរៀបចំជួយទូកនេសាទរបស់ប្រជានេសាទអោយចូលចតក្នងកំពង់ផែ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ដោយធានាសុវត្ថិភាពសំរាប់ប្រជានេសាទប្រជាជននិងទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនេះការផ្តល់អាហារស្បៀង និងថ្នាំសង្កូវ ដើម្បីឱ្យអ្នកនេសាទអាចមានអារម្មណ៍នឹងនរចិត្តក្នុងការជៀសវាងពីគ្រោះថ្នាក់ដោយសារខ្យល់ព្យុះប្រកបដោយសុវត្ថិភាពនៅលើកោះនេះ” ។
ប្រធានគណៈកម្មាធិការប្រជាជនស្រុក Truong Sa លោក Le Dinh Hai បានមានប្រសាសន៍ថាបច្ចុប្បន្នប្រជុំកោះ Truong Sa មានកន្លែងចូលចត និងមានមណ្ឌលសេវាកម្មជំនួយដល់របរធ្វើនេសាទជលផល។ ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការប្រជាជនស្រុកបានសម្របសម្រួលជាមួយកងពលតូចនិងមជ្ឈមណ្ឌលសេវាកម្មជំនួយធ្វើនេសាទនៅលើកោះ ដើម្បីបំពេញការងារបានល្អក្នុងការជួយប្រជានេសាទធ្វើការនេសាទគ្រឿងសមុទ្រនៅប្រជុំកោះ Truong Sa ; រៀបចំការងារជួយសង្គ្រោះដល់ប្រជានេសាទ ដែលជួបការលំបាកនៅលើសមុទ្រ ជួសជុលទូករបស់ប្រជានេសាទនៅពេលខូចទៀតផង។ លោក Hai បានមានប្រសាសន៍ថា“ សកម្មភាពទាំងនេះបានជួយអ្នកនេសាទមានអារម្មណ៍ថាមានសុវត្ថិភាពខ្លាំងណាស់នៅពេលចេញទៅនេសាទនៅលើសមុទ្រ” ។
មកដល់កោះ ទីចូលចតនាវានៅប្រជុំកោះ Truong Sa មានន័យថាមកកាន់កន្លែង "ផ្ទះរួម" នៃស្រុកកំណើតរបស់វៀតណាមនៅចំកណ្តាលលំហរសមុទ្រដ៏ធំល្វឹងល្វើយ។ កន្លែងនេះមិនត្រឹមតែជួយប្រជានេសាទ អនុវត្តសេវាកម្មដឹកភស្តុភាររបរនេសាទប៉ុណ្ណោះទេ ថែមទាំងជាកន្លែងមានសុវត្ថិភាពដែលជាកន្លែងបង្អែកដ៏រឹងមាំសម្រាប់ប្រជានេសាទ ដើម្បីនេសាទនិងធ្វើអាជីវកម្មជលផលនៅលើដែនទឹកដ៏ពិសិដ្ឋនៃមាតុប្រទេស៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន