Trending now

នៅស្រុកកំណើតនៃកងនាវាសមុទ្រ Hoang Sa និងជាក្រុមគ្រប់គ្រងតំបន់សមុទ្រ Bac Hai (វៀតណាម)

11:00 | 16/10/2024 យោងតាមកាសែតរូបថតវៀតណាម

តាំងទាំងបី ទ្រឿង​សា (Truong Sa) (ខេត្ត ខាញ​ហ័រ)(Khanh Hoa), លីសើន (Ly Son) (ខេត្ត​ ក្វាង​ង៉ាយ (Quang Ngai)) និង ភូគ្វី (Phu Quy) (ខេត្ត ប៊ិញ​ធួន)(Binh Thuan) ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់រាជកាល​ ង្វៀន (Nguyen) ជាតំបន់សមុទ្រ និងកោះ ដែលត្រូវបានជនជាតិ វៀតណាមនេសាទ និងអះអាងថាជាអធិបតេយ្យភាពតាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃកោះទាំងបីនេះកំពុងខិតខំក្លាយជាតំបន់ភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ ការពារអធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាកំពុងខិតខប្រឹងប្រែងបំពេញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) យោងតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។

វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការរាល់សកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនៅ Hoang Sa និង Truong Sa និស្សិតវៀតណាមនៅបារាំងជួយឧបត្ថម្ភជនរួមជាតិ និងយុទ្ធជននៅ Hoang Sa និង Truong Sa
សេវាចែវទូកកញ្ជើ និងមុជទឹក ដើម្បីគយគន់ផ្កាថ្មនៅលើកោះ បែ (Be) (ស្រុកកោះ លីសើន (Ly Son)) មានការពេញនិយមពីភ្ញៀវទេសចរ។
សេវាចែវទូកកញ្ជើ និងមុជទឹក ដើម្បីគយគន់ផ្កាថ្មនៅលើកោះ បែ (Be) (ស្រុកកោះ លីសើន (Ly Son)) មានការពេញនិយមពីភ្ញៀវទេសចរ។

ពី លីសើន (Ly Son) ឆ្ពោះទៅកាន់ ​ទ្រឿងសា (Truong Sa)

ជាច្រើនជំនាន់មកហើយ ប្រជានេសាទនៅស្រុកកោះ លីសើន (Ly Son) បានចាត់ទុកតំបន់នេសាទ ហ័ងសា (Hoang Sa) និង ទ្រឿង​សា (Truong Sa) ជាតំបន់សមុទ្រសំខាន់សម្រាប់ចិញ្ចឹមជីវិតរបស់​ពួកគេ។ ចាប់ពីចុងសតវត្សន៍ទី ១៦ បុព្វបុរសរបស់ពួកគេដែលជាកងជីវពលនៃកងនាវាសមុទ្រ ហ័ងសា (Hoang Sa) និង​ជា​ក្រុមគ្រប់គ្រងតំបន់សមុទ្រ បាក​ហាយ (Bac Hai) (បង្កើតឡើងនៅកោះ​ លី​សើន) (Ly Son) បានគោរពតាមបញ្ជារបស់ស្តេច​ត្រាញ់ ង្វៀន (Nguyen) ជិះទូកទៅកាន់ប្រជុំកោះ ហ័ងសា (Hoang Sa) និង ទ្រឿង​សា (Truong Sa) ដើម្បីវាស់វែងផ្លូវសមុទ្រ បោះ​បង្គោលអធិបតេយ្យភាព នេសាទ និងប្រមូលពន្ធលើនាវា និងទូកពីបណ្តាប្រទេសដែលឆ្លងកាត់។ សព្វថ្ងៃនេះ កូនចៅរបស់កងនាវាសមុទ្រ ហ័ងសា (Hoang Sa) និង​ជា​ក្រុមគ្រប់គ្រងសមុទ្រ បាក​ហាយ (Bac Hai) មាន​​នាវានេសាទជិត ៦០០ គ្រឿង ដែលមានសមត្ថភាពម៉ាស៊ីនសរុបជាង ៧ ម៉ឺន CV ។

លោក ផាម​ថ័យ​ទៀន (Pham Thoai Tuyen) អ្នកស្រុកលី​សើន (Ly Son) ម្នាក់ដែលគេស្គាល់ថាជា “អ្នក​ដឹង​នូវប្រវតិ្តសាស្រ្តជាច្រើន” អំពីប្រវត្តិសាស្ត្រ និងអធិបតេយ្យភាពនៃសមុទ្រនិងកោះ បាននិយាយថា ហ័ង​សា (Hoang Sa ) និង ទ្រៀង​សា (Truong Sa) ជាកម្មសិទ្ធរបស់វៀតណាម។ អ្នកនេសាទ លីសើន (Ly Son) តែងតែចាត់ទុក ទ្រឿង​សា (Truong Sa) ជាផ្ទះរបស់ពួកគេ ព្រោះនេះជាកន្លែងការពារ និងទីជ្រកកោនសម្រាប់ពួកគេរាល់ការធ្វើដំណើរតាមសមុទ្រ ជាកន្លែងដែលពួកគេអាចឈប់ ដើម្បី​យក​ម្ហូបអាហារ ទឹកស្អាត ប្រេងសាំង និងជួសជុលនាវា ពិនិត្យសុខភាព និងព្យាបាលជំងឺ ... ដើម្បី​ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងយូរជាងនេះ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់តាំងពី EC បានចេញសេចក្ដីប្រកាសព្រមានអំពីកាតលឿងសម្រាប់ការនេសាទនៅប្រទេសវៀតណាម (២០១៧) ខេត្ត ក្វាង​ង៉ាយ (Quang Ngai) និងស្រុកកោះ លីសើន (Ly Son) បានអនុវត្តយ៉ាង​ប្តូរផ្តាច់នូវអនុសាសន៍របស់ EC ។ កម្មវិធីជាច្រើនដូចជា "កងឆ្មាំសមុទ្រអមដំណើរប្រជានេសាទ" "កងទ័ពការពារ​ព្រំដែន​អម​ដំណើរប្រជានេសាទ"... ត្រូវបានដាក់ពង្រាយយ៉ាងខ្លាំង ដើម្បីណែនាំ និងផ្តល់ព័ត៌មានទាន់ពេលវេលាដល់អ្នកនេសាទអំពីតំបន់សមុទ្រដែលត្រូវបានអនុញ្ញាតនេសាទ និងតំបន់​សមុទ្រ​មិន​អនុញ្ញាតនេសាទ ក៏ដូចជា ផលវិបាកនៃការរំលោភបំពាន IUU ដើម្បីមានចំណេះដឹង និងបំណិនដល់ប្រជានេសាទ លីសើន (Ly Son) ក្នុងរាល់ការធ្វើដំណើរទៅសមុទ្រ។

ប្រជានេសាទម្នាក់ ឈ្មោះ ង្វៀន​វ៉ាន់​ជី (Nguyen Van Chi) និងជានាវិកធិបតីនេសាទ លេខ QNg ៩៦៥៣៩ -TS ដែលមានបទពិសោធន៍ ២០ ឆ្នាំសម្រាប់​ការ​នេសាទ​ក្នុង​តំបន់សមុទ្រ ហ័ង​សា (Hoang Sa) និង ទ្រឿង​សា (Truong Sa) បាននិយាយថា “ពីមុនយើងគិតយ៉ាងសាមញ្ញថា បក្សីនៅលើមេឃ ត្រីរស់​ក្នុង​ទឹក នៅទីណាមានត្រីច្រើន យើងបាននេសាទ ដូច្នេះជួនកាលមានស្ថានភាពនេសាទនៅ​តំបន់​សមុទ្រ​របស់ប្រទេសដទៃ។ ឥឡូវនេះ កងសមត្ថកិច្ចតែងតែផ្សព្វផ្សាយ ណែនាំអំពីបទបញ្ញតិ្តស្តីពីការនេសាទ និង​ការ​ពារ​ធនធាន​ជលផល ដូច្នេះ​អ្នក​នេសាទ​ធ្វើ​អាជីវកម្ម​តែ​ក្នុង​ដែនសមុទ្រនៃ​ប្រទេស​ខ្លួន»។

ធ្លាប់ជាតំបន់ដែលមានបរិមាណ​នាវានេសាទច្រើនលេខពីរដែលរំលោភដែនទឹកបរទេសក្នុងខេត្ត ក្វាង​ង៉ាយ (Quang Ngai) ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំមកនេះ ស្រុកកោះ លីសើន(Ly Son) គ្មានអ្នកនេសាទណារំលោភបំពានឡើយ។ អ្នកនេសាទជាច្រើនបានឲ្យ​ដឹង​ថា ចាប់តាំងពីអនុវត្តការប្តេជ្ញា​ចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) តាម​អនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) នាវានេសាទចេញទៅលំហសមុទ្រត្រូវ​បានបើកឧបករណ៍ត្រួត​ពិនិត្យ​​ដំណើររបស់ពួកគេ ដើម្បីកងសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវ​ការហាមឃាត់នេសាទនៅក្នុងដែនទឹកនៃប្រទេសដទៃ និងកត់​ទិនានុលេខន៍នូវការធ្វើដំណើរ ស្វែងរកប្រភព​ជលផល​ដែល​ពេញ​លេញ និងច្បាស់លាស់។

ទន្ទឹមនឹងការជំរុញអភិវឌ្ឍការនេសាទនៅលំហសមុទ្រប្រកបដោយនិរន្តរភាព ស្រុក​កោះ​ លីសើន (Ly Son) ក៏មាន​គោលនយោបាយអភិវឌ្ឍនទេសចរណ៍ដោយឈរលើភាពប្រៀបខ្លាំងទាំងពីរ៖ ទេសភាពធម្មជាតិដ៏ពិសេស និងកេរដំណែល ពិធីបុណ្យប្រពៃណីវប្បធម៌និងជំនឿដ៏ល្បីដែលទាក់ទងនឹងប្រវត្តិសាស្ត្រនៃអធិបតេយ្យភាពលើសមុទ្រ និងកោះរបស់ប្រទេសវៀតណាមដូចជា : វត្ត អ៊ឹម​លីញ​ទឹ (Am Linh tu) អារាម​ភូមិ អាន​វិញ (An Vinh) តំបន់ ផ្នូរខ្យល់ (ផ្នូរគ្មានអដ្ឋិធាតុ ដោយត្រឹមតែពឹងខ្យល់នាំព្រលឹងយុទ្ធជនមកទីនោះ) អគារ​ដាក់​តាំងវត្ថុអនុស្សាវរីយ៍ និងស្តូបកងនាវាចរសមុទ្រ ហ័ងសា (Hoang Sa) និង​ជា​ក្រុមគ្រប់គ្រងសមុទ្រ បាក​ហាយ (Bac Hai) ​ ពិធីបុណ្យសម្តែង​ការ​ដឹង​គុណនិងគោរពវិញ្ញាណក្ខន្ធយុទ្ធជន​ ហ័ងសា (Hoang Sa) ...

សេវាចែវទូកកញ្ជើ និងមុជទឹក ដើម្បីគយគន់ផ្កាថ្មនៅលើកោះ បែ (Be) (ស្រុកកោះ លីសើន (Ly Son)) មានការពេញនិយមពីភ្ញៀវទេសចរ។
សេវាចែវទូកកញ្ជើ និងមុជទឹក ដើម្បីគយគន់ផ្កាថ្មនៅលើកោះ បែ (Be) (ស្រុកកោះ លីសើន (Ly Son)) មានការពេញនិយមពីភ្ញៀវទេសចរ។

នៅស្រុកកំណើតក្រុមគ្រប់គ្រងតំបន់សមុទ្រ បាក​ហាយ (Bac Hai)

ត្រឡប់ទៅសតវត្សន៍ទី ១៧ រួមជាមួយនឹងការបង្កើតកងនាវាសមុទ្រ ហ័ងសា (Hoang Sa) នៅកោះ​លីសើន (Ly Son) ស្តេច​ក្រាញ់​ ង្វៀន (Nguyen) ក៏បានបង្កើតក្រុមគ្រប់គ្រងតំបន់សមុទ្រ បាក​ហាយ (Bac Hai) ស្ថិត​ក្នុងភូមិសាស្ត្រខេត្ត ប៊ិញ​ធួន (Binh Thuan) មានមុខងារស្រដៀងគឺការ​នេសាទ​គ្រឿង​សមុទ្រនិងប្រមូលផលិតផលពីប្រជុំកោះ ទ្រឿង​សា (Truong Sa) កោះ​ភូគ្វី (Phu Quy) កោះ​ កូនលូន (Con Lon) កោះ ហាទៀន (Ha Tien) និងបណ្តាទីតាំង​ស្ថិត​ក្នុងនៅក្នុងតំបន់​ បាក​ហាយ (Bac Hai) ។ ក្រុមកងកម្លាំង បាក​ហាយ (Bac Hai) បាន​គ្រប់គ្រង​ដោយកងនាវាសមុទ្រ ហ័ងសា (Hoang Sa) ដូច្នេះក្រុមនោះមានឈ្មោះរួម កងនាវាសមុទ្រ ហ័ងសា (Hoang Sa) ជា​ក្រុមគ្រប់គ្រងតំបន់សមុទ្រ បាក​ហាយ (Bac Hai) ។

ក្រោម​ការ​ដឹក​នាំរបស់​ស្តេច​ក្រាញ់​ ង្វៀន​ភូក​ឃាត់ (Nguyen Phuc Khoat) (ចូល​គ្រង​រាជសម្បត្តិពីឆ្នាំ ១៧៣៨-១៧៦៥) រាជរដ្ឋាភិបាល​ ដាំង​ត្រុង (Dang Trong) បានរៀបចំភូមិចំនួន ១៤ និងភូមិចំនួន ១ នៅលើកោះ កោះ​ភូគ្វី (Phu Quy) ។ ពីភូមិ ទើប​បាន​បង្កើតក្នុងសម័យមុន សព្វថ្ងៃនេះ ​ភូគ្វី (Phu Quy) បានក្លាយទៅជាស្រុកកោះដ៏សម្បូរ៍​រុងរឿងដែលមានប្រជាជនជិត ៣០០០០ នាក់។ បច្ចុប្បន្ន​នេះ កូនចៅនៃក្រុម បាក់​ហាយ (Bac Hai) បានបង្កើតក្រុមនាវានេសាទនៅលហសមុទ្រដ៏ចំនួន ១៥០០ គ្រឿង​ដេល​មានម៉ាស៊ីនសមត្ថភាព ​ពី ៩០ CV ឬធំជាងនេះ។ ហើយដូចបុព្វបុរសរបស់ពួកគេ ពួកគេនៅតែចាត់ទុកតំបន់នេសាទពីប្រជុំ​កោះ ទ្រឿង​សា (Truong Sa) ដល់ ហាទៀន (Ha Tien) ជាកន្លែងនេសាទប្រពៃណីរបស់ពួកគេ។

លោក លេ​ហុង​ឡើយ (Le Hong Loi) អនុលេខាគណៈកម្មាធិការបក្សស្រុក ភូគ្វី (Phu Quy) បានមានប្រសាសន៍ថា ស្រុកកោះកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងសសរស្តម្ភដែលគឺជាការនេសាទ ភស្តុភារបរត្រី ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍។ ដើម្បីជំរុញការនេសាទនៅលហំសមុទ្រ ភូគ្វី (Phu Quy) បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវប្រភេទនាវាដែល​ភស្តុភារបរត្រី ដើម្បីទិញគ្រឿង​សមុទ្រ ផ្គត់ផ្គង់​វត្ថុធាតុដើម និងឧបករណ៍​ប្រើប្រាស់សម្រាប់អ្នកនេសាទនៅសមុទ្រ ដើម្បីជួយឱ្យក្រុមនាវានេសាទក្នុង​រយៈពេល​ច្រើន​ថ្ងៃ។

ពិនិត្យ និងព្យាបាលជំងឺជូនទាហាន និងប្រជាជននៅស្រុកកោះ Truong Sa។
ពិនិត្យ និងព្យាបាលជំងឺជូនទាហាន និងប្រជាជននៅស្រុកកោះ Truong Sa។

ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូគី (Phu Quy) ក៏បានអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) យោងតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។ "ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កោះ ភូគី (Phu Quy) គ្មាន​នាវានេសាទណារំលោភលើដែនទឹកបរទេសដទៃ ដោយសារអាជ្ញាធរផ្សព្វផ្សាយច្បាប់បាន​ល្អ និងធ្វើ​ចលនាប្រជាជនឱ្យគោរពបទប្បញ្ញត្តិស្តីពីការនេសាទនៅដែនសមុទ្រសុវត្ថិភាព។" លោក លេ​ហុង​ឡើយ (Le Hong Loi)បាននិយាយថា

ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង មានពន្លឺថ្ងៃច្រើន ខ្យល់ ផ្កាថ្ម ឆ្នេរដ៏ស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ និងជាពិសេសគឺប្រជាជនសុភាពរាបសា និងរាក់ទាក់ ភូគី (Phu Quy) កំពុងប្រឹងប្រែងកសាងម៉ាកយីហោទេសចរណ៍ដែលភ្ជាប់ជាមួយនឹងលក្ខណៈប្លែកពីគេ ដោយផ្អែកលើភាពខ្លាំងនៃសមុទ្រ និងកោះដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីនិង​ចាប់​ចិត្ត​ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស៕

វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការរាល់សកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនៅ Hoang Sa និង Truong Sa វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការរាល់សកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនៅ Hoang Sa និង Truong Sa

អ្នកនាំពាក្យរងក្រសួងការបរទេសលោក Doan Khac Viet បានឲ្យដឹងថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក៏ដូចជាមូលដ្ឋានច្បាប់ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងសិទ្ធិយុត្តាធិការចំពោះតំបន់សមុទ្រ ដែលបានកំណត់ ដោយអនុលោមតាមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

និស្សិតវៀតណាមនៅបារាំងជួយឧបត្ថម្ភជនរួមជាតិ និងយុទ្ធជននៅ Hoang Sa និង Truong Sa និស្សិតវៀតណាមនៅបារាំងជួយឧបត្ថម្ភជនរួមជាតិ និងយុទ្ធជននៅ Hoang Sa និង Truong Sa

យុគសម័យ - និស្សិតវៀតណាមនៅបារាំងបាននាំយករបរដែលនៅប្រើប្រាស់បាន ឬអាចលក់បាន នាំយកទៅផ្សារដើម្បីលក់ ប្រមូលប្រាក់ជួយឧបត្ថម្ភប្រជាជន និងយុទ្ធជននៅប្រជុំកោះ Hoang Sa និង Truong Sa។

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី