យុគសម័យ - នាថ្ងៃទី ១១ ខែឧសភា នៅក្នុងមជ្ឈមណ្ឌលពិភាក្សាទី ៤ នៃមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិ (MTTQ) វៀតណាម លើកទី XI អាណត្តិ ២០២៦-២០៣១ បណ្តាតំណាងបានស្នើឱ្យបន្តផ្លាស់ប្តូរថ្មីនូវសកម្មភាពកិច្ចការបរទេសប្រជាជន ឆ្ពោះទៅរកលក្ខណៈវិជ្ជាជីវៈ និងជាក់ស្តែង ព្រមទាំងកសាងយន្តការដើម្បីបញ្ចេញអស់សក្តានុពលប្រកបដោយប្រសិទ្ធភាពនៃធនធានរបស់ជនជាតិវៀតណាមជាង ៦ លាននាក់ដែលកំពុងរស់នៅឯបរទេស ជាពិសេសគឺក្រុមបញ្ញវន្ត អ្នកជំនាញ និងសហគ្រិនអាណិកជន។
| ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាស៊ែបៃហ្សង់ ក្នុងវិស័យកិច្ចការអាណិកជន អាណិកជនវៀតណាមនៅម៉ាកាវ (ចិន) ប្រារព្ធខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង និងឆ្ពោះទៅរកមាតុភូមិ |
មជ្ឈមណ្ឌលពិភាក្សា ក្រោមប្រធានបទ “លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពកិច្ចការបរទេសប្រជាជន ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមចំណែកកសាង និងការពារមាតុភូមិក្នុងយុគសម័យងើបឡើងនៃប្រជាជាតិ” ក្រោមអធិបតីភាពលោកស្រី Le Thi Thuy សមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម រួមជាមួយលោក Hoang Cong Thuy អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
អញ្ជើញចូលរួមមានបណ្តាសមាជិកគណៈប្រធាន សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អាណត្តិទី X; តំណាងបណ្តាអង្គការជាសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម; កម្មាភិបាលជំនាញនៃស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; តំណាងជាជនជាតិវៀតណាមរស់នៅឯបរទេស ព្រមទាំងប្រតិភូមកពីតាមបណ្តាខេត្ត និងក្រុងនានា។
![]() |
| បណ្តាតំណាងនៅក្នុងមជ្ឈមណ្ឌលពិភាក្សាទី ៤។ |
បញ្ចេញអស់សក្តានុពលនៃតួនាទីជាសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចការបរទេសប្រជាជន
ថ្លែងមតិបើកបទបង្ហាញ លោកស្រី Le Thi Thuy បានឱ្យដឹងថា សកម្មភាពកិច្ចការបរទេសប្រជាជន និងការងារជនជាតិវៀតណាមនៅឯបរទេស មានអត្ថន័យសំខាន់ជាពិសេសក្នុងការងាររណសិរ្ស; ជាមធ្យោបាយជាក់ស្តែងដើម្បីពង្រីកប្លុកមហាសាមគ្គីភាពជាតិទាំងមូល បង្កើនចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជនបណ្តាប្រទេសនានា ព្រមទាំងកៀរគរការគាំទ្រពីមិត្តភក្តិអន្តរជាតិ។ ទន្ទឹមនឹងនោះ គឺបញ្ចេញអស់សក្តានុពលដ៏ធំធេងនៃសហគមន៍ជនជាតិវៀតណាមនៅឯបរទេស ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ។
យោងតាមលោកស្រី នៅពេលឈានចូលក្នុងយុគសម័យថ្មី តម្រូវការសម្រាប់សកម្មភាពកិច្ចការបរទេសប្រជាជន និងការងារជនជាតិវៀតណាមនៅឯបរទេសកាន់តែខ្ពស់ឡើង ដែលទាមទារឱ្យបន្តផ្លាស់ប្តូរថ្មីនូវខ្លឹមសារ និងវិធីសាស្ត្រសកម្មភាព ឆ្ពោះទៅរកលក្ខណៈជាក់ស្តែង វិជ្ជាជីវៈ ទំនើប និងមានប្រសិទ្ធភាពជាងមុន។
ថ្លែងមតិនៅក្នុងមជ្ឈមណ្ឌលពិភាក្សា លោក Phan Anh Son ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម បានយល់ឃើញថា រួមជាមួយកិច្ចការបរទេសបក្ស និងការទូតរដ្ឋ កិច្ចការបរទេសប្រជាជននាពេលកន្លងមក បានរួមចំណែកយ៉ាងសកម្មក្នុងការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជនបណ្តាប្រទេសនានា។
លោក Phan Anh Son បានស្នើឱ្យធ្វើឱ្យកាន់តែច្បាស់នូវលទ្ធផលជាក់លាក់នៃសកម្មភាពកិច្ចការបរទេសប្រជាជន ក្នុងប្រព័ន្ធរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការជាសមាជិកនាពេលកន្លងមក ជាពិសេសគឺក្នុងបណ្តាវិស័យ និងតំបន់ដែលកិច្ចការបរទេសបក្ស និងការទូតរដ្ឋពិបាកអនុវត្តដោយផ្ទាល់ ឬមិនទាន់មានលក្ខណៈងាយស្រួលសម្រាប់ការអនុវត្ត។
![]() |
| លោក Phan Anh Son ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម ថ្លែងមតិនៅក្នុងមជ្ឈមណ្ឌលពិភាក្សាទី ៤។ |
យោងតាមលោក Phan Anh Son សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIV របស់បក្ស បានកំណត់ថា កិច្ចការបរទេសប្រជាជនគឺជាសសរស្តម្ភយុទ្ធសាស្ត្រមួយក្នុងខឿនការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈរបស់វៀតណាម។ បញ្ហានេះទាមទារឱ្យបន្តធ្វើឱ្យសុក្រឹតនូវយន្តការសម្របសម្រួល ការបណ្តុះបណ្តាលកម្លាំង បង្កើនការសហការ និងបែងចែកធនធានឱ្យបានសមស្របសម្រាប់ការងារកិច្ចការបរទេសប្រជាជនក្នុងទូទាំងប្រព័ន្ធ។
លោកក៏បានឱ្យដឹងផងដែរថា ដោយឡែកប្រភពជំនួយ និងការគាំទ្រតាមរយៈបណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេសក្នុងរយៈពេល ៥ ឆ្នាំកន្លងមក សម្រេចបានជាមធ្យមប្រហែល ២៤០-២៤៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលបង្ហាញឱ្យឃើញពីវិសាលភាពដ៏ធំធេងនៃកិច្ចការបរទេសប្រជាជនក្នុងការកៀរគរធនធានអន្តរជាតិ ដើម្បីបម្រើឱ្យការអភិវឌ្ឍ និងសុខុមាលភាពសង្គម។
លើកឡើងអំពីការងារជនជាតិវៀតណាមនៅឯបរទេស ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម លោក Phan Anh Son យល់ឃើញថា ចាំបាច់ត្រូវមានវិធីសាស្ត្រជាក់ស្តែងជាងមុន ដើម្បីបញ្ចេញអស់សក្តានុពលនៃតួនាទីរបស់ក្រុមបញ្ញវន្ត និងអ្នកជំនាញអាណិកជន; ក្នុងនោះ គួរតែធ្វើឱ្យមានលក្ខណៈបរិមាណ នូវប្រសិទ្ធភាពនៃការចូលរួមរបស់បញ្ញវន្តវៀតណាមនៅឯបរទេស នៅក្នុងបណ្តាក្រុមប្រឹក្សាផ្តល់យោបល់ បណ្តាកម្មវិធី និងគម្រោងជាក់លាក់ ជំនួសឱ្យការឈប់ត្រឹមតែកម្រិតគោលការណ៍រួម។
តំណាងជាច្រើនរូបបានយល់ឃើញថា សកម្មភាពកិច្ចការបរទេសប្រជាជន ចាំបាច់ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការជួបប្រាស្រ័យមិត្តភាព ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារអធិបតេយ្យភាព និងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោក Nguyen Chi Thanh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Quang Ninh បានឱ្យដឹងថា ខេត្ត Quang Ninh បានម្ចាស់ការពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានរបស់ចិន ដែលចំណុចកណ្តាលគឺតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី។ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាចំនួន ៥ និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១១ លើវិស័យជាច្រើន ដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន។ ម៉ូដែលចងសម្ព័ន្ធមិត្តរវាងបណ្តាភូមិករនៅសងខាងព្រំដែន បន្តត្រូវបានរក្សា ដែលរួមចំណែកក្នុងការសហការការពារអធិបតេយ្យភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន និងដោះស្រាយទាន់ពេលវេលានូវរាល់បញ្ហាដែលកើតឡើងពីថ្នាក់មូលដ្ឋាន។
យោងតាមលោក Nguyen Chi Thanh កិច្ចការបរទេសប្រជាជន ចាំបាច់ត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថល និងផ្លាស់ប្តូរថ្មីការងារព័ត៌មានបរទេស ឆ្ពោះទៅរកលក្ខណៈទំនើប និងមានប្រសិទ្ធភាពជាងមុន។
លោក Lo Giang Pao អនុប្រធានក្រុមប្រឹក្សាផ្តល់យោបល់ស្តីពីជនជាតិ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានស្នើឱ្យបង្កើនយន្តការគាំទ្រដល់ក្រុមបុគ្គលឆ្នើម ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ព្រំដែន; ព្រមទាំងលើកកម្ពស់គុណភាពការងារព័ត៌មាន បណ្តុះបណ្តាលជំនាញ និងបង្កើតលក្ខខណ្ឌឱ្យបុគ្គលឆ្នើមចូលរួមឱ្យកាន់តែស៊ីជម្រៅក្នុងសកម្មភាពរណសិរ្សនៅថ្នាក់មូលដ្ឋាន។
ចាំបាច់ត្រូវមានយន្តការជាក់ស្តែង ដើម្បីបញ្ចេញអស់សក្តានុពលនៃធនធានអាណិកជន
ខ្លឹមសារដែលទាក់ទាញមតិយោបល់ជាច្រើននៅក្នុងសម័យពិភាក្សា គឺដំណោះស្រាយដើម្បីបញ្ចេញអស់សក្តានុពលប្រកបដោយប្រសិទ្ធភាពនៃធនធានរបស់សហគមន៍ជនជាតិវៀតណាមនៅឯបរទេស ជាពិសេសគឺក្រុមបញ្ញវន្ត អ្នកជំនាញ និងសហគ្រិនអាណិកជន។
![]() |
| លោកស្រី Phan Bich Thien ប្រធានវេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប និងជាប្រធានសមាគមស្ត្រីវៀតណាមនៅប្រទេសហុងគ្រី ថ្លែងមតិនៅក្នុងមជ្ឈមណ្ឌលពិភាក្សាទី ៤។ |
លោកស្រី Phan Bich Thien ប្រធានវេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប និងជាប្រធានសមាគមស្ត្រីវៀតណាមនៅប្រទេសហុងគ្រី យល់ឃើញថា វប្បធម៌គឺជា “អំណាចទន់” ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងតភ្ជាប់សហគមន៍ជនជាតិវៀតណាមនៅឯបរទេស។ តាមរយៈសកម្មភាពនានាដើម្បីលើកតម្កើងអាវបំពង់ បេតិកភណ្ឌវប្បធម៌ ឬការប្រកួតសំណេរសម្រាប់ស្ត្រីវៀតណាមនៅឯបរទេស សេចក្តីស្រឡាញ់មាតុភូមិ និងភាសាវៀតណាមត្រូវបានផ្សព្វផ្សាយយ៉ាងរស់រវើកដល់ជំនាន់យុវជន។
ទោះជាយ៉ាងនេះក្តី តាមលោកស្រី ដើម្បីបញ្ចេញអស់សក្តានុពលនៃធនធានអាណិកជនប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវមានយន្តការជាក់លាក់ជាងមុន ដើម្បីគាំទ្រដល់បណ្តាសមាជិករណសិរ្សមាតុភូមិវៀតណាមនៅឯបរទេស ក្នុងការតភ្ជាប់ជាមួយបណ្តាអង្គការដែលមានលក្ខណៈស្រដៀងគ្នានៅប្រទេសម្ចាស់ផ្ទះ; ទន្ទឹមនឹងនោះ គឺផ្លាស់ប្តូរថ្មីវិធីសាស្ត្រឈានទៅរកជំនាន់យុវជនអាណិកជន តាមរយៈប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយពហុភាសា ដើម្បីបង្កើតលំហដែលទាក់ទាញ និងលើកទឹកចិត្តឱ្យពួកគេចូលរួមចំណែកបញ្ញាសម្រាប់ប្រទេសជាតិ។
ដោយមានបទពិសោធន៍ការងារជាង ៤០ ឆ្នាំនៅសហព័ន្ធរុស្ស៊ី លោក Nguyen Quoc Sy អនុប្រធានអចិន្ត្រៃយ៍នៃសមាគមបណ្តាសាកលវិទ្យាល័យ និងមហាវិទ្យាល័យវៀតណាម បានឱ្យដឹងថា នាពេលបច្ចុប្បន្នមានបញ្ញវន្តប្រហែល ៦០០,០០០ នាក់ ក្នុងចំណោមជនជាតិវៀតណាមសរុបជាង ៦ លាននាក់ដែលកំពុងរស់នៅឯបរទេស។ នេះគឺជាធនធានដ៏ធំធេងដែលកំពុងរស់នៅតាមបណ្តាប្រទេសដែលមានការអភិវឌ្ឍខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ទោះជាយ៉ាងនេះក្តី តាមលោក Nguyen Quoc Sy ជាច្រើនឆ្នាំកន្លងមក យើងបាននិយាយច្រើនអំពីសក្តានុពលនៃក្រុមបញ្ញវន្តវៀតណាមនៅឯបរទេស ប៉ុន្តែចំនួនអ្នកដែលចូលរួមជាក់ស្តែងក្នុងបណ្តាគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេស នៅមានកម្រិតនៅឡើយ។
លោកបានស្នើថា រណសិរ្សមាតុភូមិវៀតណាមចាំបាច់ត្រូវដើរតួនាទីជាស្នូល ក្នុងការប្រមូលផ្ដុំក្រុមបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅឯបរទេស ដើម្បីបម្រើឱ្យបណ្តាគម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា កិច្ចការឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ; ព្រមទាំងពង្រីកគោលនយោបាយទាក់ទាញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្របរទេសឱ្យមកធ្វើការ និងបូជាកម្លាំងកាយចិត្តនៅវៀតណាមយូរអង្វែង។
ថ្លែងបិទបញ្ចប់សម័យពិភាក្សា លោក Hoang Cong Thuy បានឱ្យដឹងថា រាល់មតិយោបល់នៅក្នុងអង្គសន្និបាត សុទ្ធតែបានឯកភាពវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពកិច្ចការបរទេសប្រជាជនរបស់រណសិរ្សមាតុភូមិវៀតណាមនាពេលកន្លងមក; ព្រមទាំងស្នើឱ្យបន្តផ្លាស់ប្តូរថ្មីនូវខ្លឹមសារ និងវិធីសាស្ត្រសកម្មភាព ឆ្ពោះទៅរកលក្ខណៈជាក់ស្តែង វិជ្ជាជីវៈ បត់បែន និងមានប្រសិទ្ធភាពជាងមុន។
ប្រតិភូទាំងឡាយក៏បានស្នើឱ្យបន្តជំរុញការងារព័ត៌មានបរទេស ផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងមនុស្សជាតិវៀតណាម; ម្ចាស់ផ្តល់ព័ត៌មានផ្លូវការ ផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងតស៊ូប្រឆាំងឱ្យទាន់ពេលវេលានូវរាល់ព័ត៌មានមិនត្រឹមត្រូវ បំភ្លៃ និងបំបែកបំបាក់ប្លុកមហាសាមគ្គីភាពជាតិទាំងមូល។
មតិជាច្រើនបានស្នើឱ្យរណសិរ្សមាតុភូមិវៀតណាម បន្តធ្វើឱ្យសុក្រឹតនូវយន្តការ និងគោលនយោបាយ ដើម្បីបញ្ចេញអស់សក្តានុពលឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវធនធានរបស់អាណិកជន ជាពិសេសគឺក្រុមបញ្ញវន្ត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគ្រិន និងយុវជនវៀតណាមនៅឯបរទេស ក្នុងការចូលរួមផ្តល់យោបល់លើគោលនយោបាយ ផ្ទេរចំណេះដឹង វិនិយោគ ផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងផ្សព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ពិភពលោក។
រាល់មតិយោបល់នៅក្នុងមជ្ឈមណ្ឌលពិភាក្សា សុទ្ធតែបានឯកភាពគ្នាថា ក្នុងបរិបទថ្មី សកម្មភាពកិច្ចការបរទេសប្រជាជនចាំបាច់ត្រូវបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកលក្ខណៈវិជ្ជាជីវៈ ជាក់ស្តែង និងទំនើបជាងមុន ព្រមទាំងកសាងយន្តការឱ្យបានរឹងមាំគ្រប់គ្រាន់ ដើម្បីបញ្ចេញអស់សក្តានុពលប្រកបដោយប្រសិទ្ធភាពនៃធនធានអន្តរជាតិ និងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស ដើម្បីបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ៕
យុគសម័យ - នាយករដ្ឋមន្ត្រី Pham Minh Chinh សប្បាយរីករាយដែលប្រជាជនវៀតណាមនៅសហព័ន្ធរុស្ស៊ីតែងតែលើកកំពស់គុណសម្បតិ្តភាពជឿជាក់លើខ្លួនឯង និងស្មារតីជាតិឱ្យងើបឡើង... |
នៅថ្ងៃទី ២៣ មីនា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានសហការជាមួយធុរកិច្ចវៀតណាមនៅកម្ពុជារៀបចំកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺនៅខេត្តក្រចេះ ប្រទេសកម្ពុជា។ នេះជាសកម្មភាពសង្គមដែលបានរៀបចំទៀងទាត់ ដើម្បីរួមដៃគ្នាថែទាំអាណិកជនវៀតណាម និងជួយឧបត្ថម្ភប្រជាពលរដ្ឋដែលជួបការលំបាកនៅប្រទេសសាមី។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន