យុគសម័យ - នាថ្ងៃទី ០៥ ខែឧសភា នៅទីស្តីការក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានទទួលជួបគណៈប្រតិភូនៃគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិអាស៊ែបៃហ្សង់នៅបរទេស ដឹកនាំដោយលោក Fuad Muradov ប្រធានគណៈកម្មាធិការ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងបំពេញការងារនៅវៀតណាម ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៥ ខែឧសភា។
| ទំព័រសៀវភៅតភ្ជាប់មិត្តភាពវៀតណាម – អាស៊ែបៃហ្សង់ ពិធីប្រគល់រង្វាន់អុកមិត្តភាព ក្នុងឱកាសរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងវៀតណាម និង អាស៊ែបៃហ្សង់ |
អនុរដ្ឋមន្ត្រី លោកស្រី Le Thị Thu Hang បានអះអាងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យយ៉ាងសំខាន់ រួមចំណែកក្នុងការដាក់ចេញនូវការអនុវត្តប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនូវរាល់ការសន្យា និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសគឺបន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ របស់សមមិត្តអគ្គលេខាបក្ស To Lam កាលពីខែឧសភា ឆ្នាំ ២០២៥។
ប្រធានលោក Fuad Muradov ក៏បានអះអាងដែរថា វៀតណាមគឺជាដៃគូដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រពង្រីកការតភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប-អាស៊ី របស់អាស៊ែបៃហ្សង់។ លោកបានសម្តែងនូវការចាប់អារម្មណ៍ចំពោះប្រទេស និងប្រជាជន ជាពិសេសគឺការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តនៃខឿនសេដ្ឋកិច្ចវៀតណាម។
![]() |
| ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សាការងារ។ |
ប្រធានលោក Fuad Muradov បានឱ្យដឹងថា អាស៊ែបៃហ្សង់តែងតែយកចិត្តទុកដាក់លើការងារគាំទ្រអាណិកជន សំដៅបណ្តុះនូវសេចក្តីស្រឡាញ់ចំពោះមាតុភូមិ បង្កើនសាមគ្គីភាពជាតិ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ព្រមទាំងភាសាអាស៊ែបៃហ្សង់នៅក្នុងសហគមន៍។ លោក Fuad Muradov ក៏បានផ្តល់ព័ត៌មានអំពីសកម្មភាពរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិអាស៊ែបៃហ្សង់នៅបរទេសក្នុងរយៈពេលកន្លងមក និងបានស្នើឡើងនូវកម្មវិធី និងផែនការសហប្រតិបត្តិការមួយចំនួនជាមួយវៀតណាមក្នុងវិស័យនេះសម្រាប់ពេលខាងមុខ។
នៅក្នុងជំនួបពិភាក្សាការងារនេះ លោក Nguyen Trung Kien ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅបរទេស បានផ្លាស់ប្តូរមតិអំពីសកម្មភាពគាំទ្រអាណិកជន ដោយសង្កត់ធ្ងន់ថា សហគមន៍ជនជាតិវៀតណាមនៅបរទេស គឺជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិ និងជាប្រភពធនធានដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបង្កើនទំនាក់ទំនងបរទេស។ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយគាំទ្រសហគមន៍ជនជាតិវៀតណាមនៅបរទេសឱ្យកាន់តែរីកចម្រើន សមាហរណកម្មបានល្អទៅក្នុងសង្គមនៃប្រទេសម្ចាស់ផ្ទះ រួមចំណែកដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងបណ្តាប្រទេស ក៏ដូចជាការឆ្ពោះទៅរកមាតុភូមិ។
![]() |
| បណ្តាតំណាងអញ្ជើញថតរូបទុកជាអនុស្សាវរីយ៍។ |
លោក Fuad Muradov បានថ្លែងអំណរគុណចំពោះក្រសួងការបរទេសវៀតណាម ដែលតែងតែគាំទ្រ និងលើកកម្ពស់តួនាទីសម្របសម្រួល តភ្ជាប់ និងជំរុញទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងបានសម្តែងនូវជំនឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាស៊ែបៃហ្សង់ នឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ សមស្របទៅនឹងសក្តានុពល និងចំណុចខ្លាំងរបស់ភាគីទាំងពីរ។
អនុរដ្ឋមន្ត្រី លោកស្រី Le Thị Thu Hang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម - អាស៊ែបៃហ្សង់ ត្រូវបានរក្សា និងពង្រឹងនៅលើមូលដ្ឋាននៃទំនុកចិត្តនយោបាយខ្ពស់ ហើយការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គឺជាគ្រឹះសម្រាប់ប្រទេសទាំងពីរបង្កើនសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ក៏ដូចជាវិស័យថ្មីៗ រួមទាំងការងារអាណិកជនផងដែរ។ លោកស្រីបានអះអាងថា ក្រសួងការបរទេសវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសអាស៊ែបៃហ្សង់ និងបណ្តាស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ការសន្យា និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ សំដៅនាំឱ្យទំនាក់ទំនងទ្វេភាគីឈានចូលក្នុងភាពស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងវិស័យដែលភាគីទាំងពីរមានចំណុចខ្លាំង។
ភាគីទាំងពីរបានឯកភាពគ្នាថា ជាចំពោះមុខ ចាំបាច់ត្រូវសម្របសម្រួលជាបន្ទាន់ក្នុងការត្រៀមលក្ខណៈឱ្យបានដិតដល់នូវរាល់សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យកម្រិតខ្ពស់ ក៏ដូចជាបណ្តាព្រឹត្តិការណ៍ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ ក្នុងឆ្នាំ ២០២៦។ ចំពោះសហប្រតិបត្តិការក្នុងវិស័យអាណិកជន ភាគីទាំងពីរបានឯកភាពគ្នារួមគ្នាស្រាវជ្រាវបង្កើតយន្តការសម្របសម្រួលរវាងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅបរទេស និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិអាស៊ែបៃហ្សង់នៅបរទេស ដើម្បីលើកកម្ពស់តួនាទីរបស់សហគមន៍អាណិកជននៃប្រទេសទាំងពីរ ឱ្យក្លាយជាស្ពានតភ្ជាប់មិត្តភាព រួមចំណែកយ៉ាងសកម្មក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ៕
នាព្រឹកថ្ងៃទី ២៣ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអាស៊ែបៃហ្សង់ មកជំរាបលា។ |
យុគសម័យ - នារសៀលថ្ងៃទី ២៨ ខែមេសា តំណាងសមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់ អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ស្ថានទូតអាស៊ែបៃហ្សង់នៅប្រទេសវៀតណាម ដើម្បីប្រគល់ម៉ាសដើម្បីគាំទ្រប្រជាជនអាហ្សែបៃហ្សង់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន