Trending now

វៀតណាមចូលរួមវេទិកាអន្តរជាតិ "ការសន្ទនាយេរេវ៉ាន់ ២០២៦" នៅប្រទេសអាមេនី

14:10 | 08/05/2026 ឌឹកអាញ់

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ០៥ និងទី ០៦ ខែឧសភា វៀតណាមបានចូលរួមវេទិកាអន្តរជាតិ "ការសន្ទនាយេរេវ៉ាន់ ២០២៦" នៅរដ្ឋធានីយេរេវ៉ាន់ នៃប្រទេសអាមេនី។ វេទិកានេះបានទាក់ទាញអ្នកនយោបាយ អ្នកប្រាជ្ញ អ្នកជំនាញ និងតំណាងអង្គការអន្តរជាតិជាច្រើនរូប ដើម្បីផ្លាស់ប្តូរមតិអំពីបញ្ហាសន្តិសុខ ភូមិសាស្ត្រនយោបាយ ការតភ្ជាប់តំបន់ និងអភិបាលកិច្ចសកល ក្នុងបរិបទដែលពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងខ្លាំងក្លា។

ចាប់ពីឆ្នាំ ២០២៦ តទៅ ការរៀបចំពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ទទួលស្វាគមន៍ភ្ញៀវទេសចរ ១២ លាននាក់ក្នុងឱកាសបុណ្យ វិស័យទេសចរណ៍មានភាពរីកចម្រើនមុនឈានចូលរដូវក្តៅឆ្នាំ ២០២៦

វេទិកាឆ្នាំនេះត្រូវបានរៀបចំឡើងភ្លាមៗ បន្ទាប់ពីសន្និសីទកំពូលសហគមន៍នយោបាយអឺរ៉ុប (EPC) លើកទី ៨ និងសន្និសីទកំពូលអាមេនី - សហភាពអឺរ៉ុប (EU) ក្នុងបរិបទដែលអាមេនីកំពុងជំរុញតួនាទីជាស្ពានតភ្ជាប់រវាងអឺរ៉ុប និងតំបន់កូកាស៊ីសខាងត្បូង។ ប្រធានបទធំៗជាច្រើនត្រូវបានលើកយកមកពិភាក្សា ដូចជាការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្តាប្រទេសមហាអំណាច, សន្តិសុខថាមពល, បរិវត្តកម្មឌីជីថល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, បញ្ញាសិប្បនិម្មិត និងបញ្ហាប្រឈមចំពោះសណ្តាប់ធ្នាប់អន្តរជាតិសព្វថ្ងៃ។

យោងតាមកាសែត Nhan Dan បណ្តាតំណាងបានចូលរួមក្នុងកិច្ចពិភាក្សាជំនាញជាច្រើន ស្តីពីអភិបាលកិច្ចសកល, និន្នាការភូមិសាស្ត្រនយោបាយថ្មី និងតួនាទីនៃសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមឆ្លងដែន។ វត្តមានរបស់ប្រតិភូវៀតណាមនៅក្នុងវេទិកានេះ បន្តបញ្ជាក់នូវមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ចម្រុះភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ និងការចូលរួមយ៉ាងសកម្មនៅក្នុងបណ្តាវេទិកាពហុភាគី។

បណ្តាវាគ្មិននៅក្នុងកិច្ចពិភាក្សាមួយ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ។
បណ្តាវាគ្មិននៅក្នុងកិច្ចពិភាក្សាមួយ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេនីបានលេចធ្លោឡើងជាចំណុចតភ្ជាប់ការសន្ទនានយោបាយ និងសេដ្ឋកិច្ចនៅតំបន់កូកាស៊ីសខាងត្បូង។ រដ្ឋាភិបាលអាមេនីកំពុងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ សំដៅបង្កើនសហប្រតិបត្តិការជាមួយអឺរ៉ុប និងបណ្តាដៃគូអន្តរជាតិ។ ខ្លឹមសារមួយដែលគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាសន្និសីទកំពូលនៅទីក្រុងយេរេវ៉ាន់លើកនេះ គឺការដែល EU និងអាមេនីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង "ដៃគូតភ្ជាប់" ដើម្បីពង្រីកសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

បណ្តាសន្និសីទកំពូលដែលប្រព្រឹត្តទៅនៅទីក្រុងយេរេវ៉ាន់ក្នុងសប្តាហ៍នេះ ក៏បានទាក់ទាញការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជិត ៥០ និងអង្គការអន្តរជាតិ ដែលឆ្លុះបញ្ចាំងពីតួនាទីកាន់តែត្រូវបានយកចិត្តទុកដាក់របស់អាមេនី នៅក្នុងរចនាសម្ព័ន្ធសន្ទនាតំបន់ និងអន្តរជាតិ។

ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងអាមេនី ក្នុងរយៈពេលកន្លងមក បន្តត្រូវបានរក្សាតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ, សហប្រតិបត្តិការសភា, អប់រំ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ បច្ចុប្បន្ន អាមេនីចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ខណៈដែលវៀតណាមវាយតម្លៃខ្ពស់ចំពោះសក្តានុពលសហប្រតិបត្តិការជាមួយអាមេនី ក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់, ពាណិជ្ជកម្ម, អប់រំ និងការតភ្ជាប់តំបន់៕

ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦៖ ខ្សែទស្សនកិច្ច និងផលិតផលទេសចរណ៍បញ្ចុះតម្លៃជាង ១៥.០០០ សម្រាប់ភ្ញៀវទេសចរ ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦៖ ខ្សែទស្សនកិច្ច និងផលិតផលទេសចរណ៍បញ្ចុះតម្លៃជាង ១៥.០០០ សម្រាប់ភ្ញៀវទេសចរ

យុគសម័យ - ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦ បានទាក់ទាញការចូលរួមពីបណ្ដាស្ថាប័នគ្រប់គ្រង ស្ថាប័នជំរុញទេសចរណ៍ និងអាជីវកម្មទេសចរណ៍មកពី ៣១ ខេត្ត ក្រុងនៃប្រទេសវៀតណាម ព្រមទាំងប្រទេស និងតំបន់ដែនដីចំនួន ២០ ដោយមានសហគ្រាសជាង ៦០០ មានស្ដង់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។

មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦

យុគសម័យ - នាថ្ងៃទី ១២ ខែមេសា នៅទីក្រុងហាកូយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទគណៈប្រធានលើកទី ៧ អាណត្តិទី ១០ ដើម្បីពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់ៗមួយចំនួន សម្រាប់ត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមចូលរួមវេទិកាអន្តរជាតិ "ការសន្ទនាយេរេវ៉ាន់ ២០២៦" នៅប្រទេសអាមេនី
ជនជាតិវៀតណាមមកពី ១១ ប្រទេស និង ៥ តំបន់ដែនដី ចូលរួមប្រកួតកីឡាវាយកូនឃ្លីលើតុ មិត្តភាពអឺរ៉ុប
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា
ការបំពេញឱ្យពេញលេញនូវរបៀងគតិយុត្ត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព
ចាប់ពីឆ្នាំ ២០២៦ តទៅ ការរៀបចំពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ