Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអាស៊ែបៃហ្សង់មកជំរាបលា

09:25 | 24/06/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២៣ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអាស៊ែបៃហ្សង់ មកជំរាបលា។

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងកាណាដា លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងកាណាដា
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត (រូបថត៖ VNA)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតលោក Saud F.M AlSuwelim ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជួយសម្រួលទំនិញរបស់ភាគីនីមួយៗជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ និងបណ្តុះបណ្តាល និងការងារ។ លោកប្រធានរដ្ឋមានគោលបំណងថា លោកឯកអគ្គរដ្ឋទូត AlSuwelim នឹងបន្តបញ្ជូនតម្លៃវប្បធម៌ និងស្មារតីរបស់ប្រជាជនវៀតណាមទៅកាន់មិត្តភក្តិអារ៉ាប៊ីសាអូឌីត រួមចំណែក ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដោយវាយតំលៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោក Nadav Eshcarឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមនោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើថា ឆ្នាំ ២០២៣ ដែលជាឆ្នាំខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរចាំបាច់ត្រូវមានផែនការរៀបចំកម្មវិធីជាក់ស្ដែង សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្រៅពីនោះ ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ (រូបថត៖ VNA)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់

នៅក្នុងជំនួបជាមួយលោក Anar Lachin oglu Imanov ឯកអគ្គរដ្ឋទូត អាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ែបៃហ្សង់។ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរមតិស្ដីពីគោលនយោបាយការបរទេសរបស់គ្នាទៅវិញទៅមក ក៏ដូចជាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងសម្របសម្រួលគ្នាប្រកបដោយប្រសិទ្ធភាពលើឆាកអន្តរជាតិផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤