យុគសម័យ - នារសៀលថ្ងៃទី ២៨ ខែមេសា តំណាងសមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់ អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ស្ថានទូតអាស៊ែបៃហ្សង់នៅប្រទេសវៀតណាម ដើម្បីប្រគល់ម៉ាសដើម្បីគាំទ្រប្រជាជនអាហ្សែបៃហ្សង់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 ។
ប្រធានសមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់លោក Nghiem Vu Khai បានប្រគល់អំណោយដល់ឯកអគ្គរដ្ឋទូតAnar Imanov ដើម្បីជួយឧបត្ថម្ភប្រជាជនប្រទេសមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
យោងតាមព័ត៌មានពីស្ថានទូតអាស៊ែបៃហ្សង់នៅប្រទេសវៀតណាមបានឲ្យដឹងថាមានពលរដ្ឋអាស៊ែបៃហ្សង់ចំនួន ៣ នាក់កំពុងជាប់គាំងនៅកោះ Phu Quoc (វៀតណាម) និងបាត់បង់ការងារដោយសារឥទ្ធិពលពីជំងឺរាតត្បាត COVID - 19 សមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់បានអំពាវនាវអោយសមាជិកសមាគមក៏ដូចជា មនុស្សដែលមានពេលវាលាសិក្សានៅអាស៊ែបៃហ្សង់ចូលរួមដើម្បីគាំទ្រ។ ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះមូលនិធិទ្រទ្រង់របស់សមាគមទទួលបានជាង ៣,៤០០ ដុល្លាអាមេរិក។
សមាគមមិត្តភាពអាស៊ែបៃហ្សង់បានសម្រេចផ្តល់ថវិកាចំនួន ២៥ លានដុង (ប្រហែលជាង ១០០០ ដុល្លា) ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋអាហ្សែបៃហ្សង់ ៣ នាក់ ដែលកំពុងជួបការលំបាកនៅ Phu Quoc។ ថវិកាដែលនៅសេសសល់បានដើម្បីទិញម៉ាសចំនួន ១០,០០០ ម៉ាសដើម្បីផ្ញើទៅប្រជាជនអាស៊ែបៃហ្សង់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 តាមរយៈស្ថានទូតអាស៊ែបៃហ្សង់នៅប្រទេសវៀតណាម។
ក្នុងនាមសមាជិកនៃសមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់និងមនុស្សដែលមានពេលវាលាសិក្សានៅអាស៊ែបៃហ្សង់លោក Nghiem Vu Khai បានចែករំលែកថា៖ “ទោះបីជាមិនមានអំណោយច្រើនក៏ដោយ ប៉ុន្តែបង្ហាញពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់យើងចំពោះប្រជាជននិងប្រទេសអាស៊ែបៃហ្សង់ដែលធ្លាប់ជាផ្ទះនៃជំនួយនិងការបង្រៀនក្នុងអំឡុងពេលរបស់យើងនៅទីនេះ” ។
ឯកអគ្គរដ្ឋទូត Anar Imanov បានឲ្យដឹងថាលោកមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការរស់នៅក្នុងប្រទេសវៀតណាម។
ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំនៅប្រទេសវៀតណាមលោក Anar Imanov បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់ក៏ដូចជាមនុស្សដែលមានពេលវាលាសិក្សានៅអាស៊ែបៃហ្សង់ ដោយមានសកម្មភាពជាក់ស្តែងនិងទាន់ពេលវេលា។
លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ចំណងមិត្តភាពរវាងវៀតណាមនិងអាស៊ែបៃហ្សង់បានឆ្លងកាត់ជាច្រើនឆ្នាំជាមួយនឹងការចិញ្ចឹមបីបាច់ជាច្រើនជំនាន់។ លោកឯកអគ្គរដ្ឋទូតបានចែករំលែកថា៖ “អំណោយបរិច្ចាគលើកនេះ បន្តជាព្រឹត្តិការណ៍ដ៏ភ្លឺស្វាងមួយក្នុងទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនិងប្រទេសទាំងពីរ។ ខ្ញុំជឿជាក់ថាមិត្តភាពនេះនឹងស្ថិតស្ថេរជារៀងរហូត” ។
ចែករំលែកជាមួយទស្សនាវដ្តីយុគសម័យ ឯកអគ្គរដ្ឋទូត Anar Imanov បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពនិងវិធានការណ៍របស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19។ លោកឯកអគ្គរដ្ឋទូតបានចែករំលែកថា៖ “មិនត្រឹមតែសំរាប់ខ្ញុំប៉ុណ្ណោះទេប៉ុន្តែមនុស្សជាច្រើនទៀតបានឯកភាពថា ប្រទេសវៀតណាមគឺជាគំរួជោគជ័យអំពីការបង្ការរនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ខ្ញុំបានមកកាន់ប្រទេសវៀតណាមអស់រយៈពេលជិត ៨ ឆ្នាំហើយហើយនៅពេលនៃការរីករាលដាលនៃជំងឺរាតត្បាត COVID - 19 ខ្ញុំនៅតែមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការរស់នៅក្នុងប្រទេសនេះ” ៕
(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន