Trending now

ទំព័រសៀវភៅតភ្ជាប់មិត្តភាពវៀតណាម – អាស៊ែបៃហ្សង់

15:03 | 06/05/2026 ឌឹកអាញ់

យុគសម័យ - កម្រងរឿងខ្លីរបស់អ្នកនិពន្ធអាស៊ែបៃហ្សង់ លោក Ajdar Ibrahimov ដែលមានចំណងជើងថា “អ្វីៗដែលខ្ញុំបានឃើញនៅវៀតណាម” មិនត្រឹមតែជាកំណត់ត្រារបស់ជនបរទេសម្នាក់អំពីប្រទេសរាងអក្សរ S ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរំពឹងទុកថានឹងក្លាយជាស្ពានចម្លងវប្បធម៌ រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវការយល់ដឹងរវាងប្រជាជនវៀតណាម និងអាស៊ែបៃហ្សង់។

ពិធីប្រគល់រង្វាន់អុកមិត្តភាព ក្នុងឱកាសរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងវៀតណាម និង អាស៊ែបៃហ្សង់ សមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់ បានផ្តល់ម៉ាសចំនួន ១០,០០០ ម៉ាសដល់ប្រជាជនរបស់ប្រទេសមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19
ទំព័រសៀវភៅតភ្ជាប់មិត្តភាពវៀតណាម – អាស៊ែបៃហ្សង់
ការប្រគល់វិញ្ញាបនបត្រជូនដល់ប្អូនៗសិស្សានុសិស្សដែលបានចូលរួមគូររូបភាពគំនូរលម្អសម្រាប់សៀវភៅ "អ្វីៗដែលខ្ញុំបានឃើញនៅវៀតណាម"។

នាថ្ងៃទី ៥ ឧសភា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីសម្ពោធសៀវភៅបកប្រែជាភាសាវៀតណាមដែលមានចំណងជើងថា “អ្វីៗដែលខ្ញុំបានឃើញនៅវៀតណាម” របស់អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជនជាតិអាស៊ែបៃហ្សង់ លោក Ajdar Ibrahimov។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិអាស៊ែបៃហ្សង់នៅបរទេស សហការជាមួយស្ថានទូតអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម, នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) និងវិទ្យាស្ថានភាពយន្តវៀតណាម។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងស្ថាប័នវប្បធម៌, ការទូត, អ្នកផលិតភាពយន្ត រួមជាមួយមិត្តភក្តិវៀតណាម – អាស៊ែបៃហ្សង់ និងសិស្សានុសិស្ស និស្សិតយ៉ាងច្រើនកុះករនៅហាណូយ។

ព្រឹត្តិការណ៍នេះបានរួមចំណែកតភ្ជាប់ប្រវត្តិសាស្ត្រ វប្បធម៌ និងបើកចេញនូវទិសដៅសហប្រតិបត្តិការថ្មីៗរវាងវៀតណាម និងអាស៊ែបៃហ្សង់ ជាពិសេសក្នុងវិស័យភាពយន្ត និងអក្សរសាស្ត្រ។ ទន្ទឹមនឹងនោះ នេះក៏ជាសកម្មភាពឆ្លើយតបនឹងទិវាសៀវភៅ និងវប្បធម៌អានវៀតណាម ដើម្បីផ្សព្វផ្សាយតម្លៃនៃចំណេះដឹង និងការចងចាំប្រវត្តិសាស្ត្រតាមរយៈកែវភ្នែកសិល្បៈ។

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Le Thi Ha វិទ្យាធិការនៃវិទ្យាស្ថានភាពយន្តវៀតណាម បានសង្កត់ធ្ងន់ថា ការឧទ្ទេសនាមសៀវភៅនេះគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកជំរុញសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។ លោកស្រី Ha បានបញ្ជាក់ថា ការរួមចំណែករបស់លោក Ajdar Ibrahimov សម្រាប់វិស័យភាពយន្តវៀតណាម និងបេតិកភណ្ឌដែលលោកបន្សល់ទុក គឺជាស្លាកស្នាមដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម – អាស៊ែបៃហ្សង់។

ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម លោក Shovgi Kamal Oglu Mehdizade បានឱ្យដឹងថា ការបកប្រែ និងបោះពុម្ពផ្សាយសៀវភៅនេះ គឺជាគម្រោងវប្បធម៌ដ៏សំខាន់មួយ ដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាំងពីសម័យសហភាពសូវៀត។ តាមលោក ដំណើរទស្សនកិច្ចនៅអាស៊ែបៃហ្សង់នាឆ្នាំ ១៩៥៩ របស់ប្រធាន ហូជីមិញ បានដាក់គ្រឹះសម្រាប់សកម្មភាពសហប្រតិបត្តិការជាច្រើន ដែលក្នុងនោះមានវត្តមាន និងការរួមចំណែករបស់អ្នកដឹកនាំរឿង Ajdar Ibrahimov នៅវៀតណាម។

ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការអរគុណចំពោះអ្នកបកប្រែ ព្រមទាំងបុគ្គល និងអង្គភាពនានាដែលបានចូលរួមក្នុងការកែសម្រួល គូររូបភាពលម្អ និងរៀបចំបញ្ជាការដ្ឋាន ដើម្បីនាំយកសៀវភៅនេះឱ្យកាន់តែខិតជិតដល់អ្នកអានវៀតណាម។

ចែករំលែកអំពីដំណើរការបកប្រែ បណ្ឌិតអក្សរសាស្ត្រ និងជាអ្នកបកប្រែ លោក Nguyen Van Chien បានឱ្យដឹងថា ការបកប្រែពាក្យពេចន៍របស់អ្នកនិពន្ធ Ibrahimov គឺជា “លំហាត់ដ៏ផ្ចិតផ្ចង់អំពីភាសាវិទ្យានៃវិស័យភាពយន្ត”។ តាមលោក អ្នកនិពន្ធបានសរសេរដោយប្រើការគិតរបស់អ្នកដឹកនាំរឿង ជាមួយនឹងចង្វាក់នៃរូបភាព និងល្បឿននៃប្រយោគខ្លីៗ ដូចជា “ការកាត់ប្លង់” នៃកែវភ្នែកកាមេរ៉ាអញ្ចឹងដែរ។

ទំព័រសៀវភៅតភ្ជាប់មិត្តភាពវៀតណាម – អាស៊ែបៃហ្សង់
បណ្ឌិតអក្សរសាស្ត្រ និងជាអ្នកបកប្រែ លោក Nguyen Van Chien ថ្លែងមតិក្នុងពិធីឧទ្ទេសនាមសៀវភៅ "អ្វីៗដែលខ្ញុំបានឃើញនៅវៀតណាម"។

តាមអ្នកបកប្រែ បញ្ហាប្រឈមដ៏ធំបំផុតក្នុងដំណើរការបកប្រែ គឺការរក្សាឱ្យបាននូវជម្រៅវប្បធម៌នៅក្នុងការសង្កេតរបស់លោក Ibrahimov។ អ្នកនិពន្ធជារឿយៗប្រើប្រាស់ទស្សនៈពិភពលោកបែបអាស៊ែបៃហ្សង់ ដើម្បីពិពណ៌នាអំពីទេសភាព និងមនុស្សវៀតណាម ហេតុដូច្នេះការរក្សាតុល្យភាពរវាងលំហវប្បធម៌ទាំងពីរ ការរក្សាសម្លេងដើមផង និងការបញ្ជូនតថភាពពិតរបស់វៀតណាមដោយស្មោះត្រង់ផង គឺទាមទារនូវភាពផ្ចិតផ្ចង់បំផុត ដើម្បីកុំឱ្យបាត់បង់នូវរាល់កម្រិតនៃអារម្មណ៍ដ៏វិសេសវិសាល។

តម្លៃនៃស្នាដៃនេះ គឺស្ថិតនៅលើការជួយឱ្យអ្នកអានយល់ថា វៀតណាមគឺជាគ្រឹះវប្បធម៌មួយដែលពោរពេញដោយភាពរស់រវើក មិនមែនត្រឹមតែជាការចងចាំអំពីសង្គ្រាមដ៏ឆ្ងាយនោះឡើយ។

ចែករំលែកជាមួយអ្នកយកព័ត៌មាននៃទស្សនាវដ្តីយុគសម័យ លោក Fuad Muradov ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិអាស៊ែបៃហ្សង់នៅបរទេស បានឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យពិសេស រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងអាស៊ែបៃហ្សង់។ តាមលោក ការដែលសៀវភៅ “អ្វីៗដែលខ្ញុំបានឃើញនៅវៀតណាម” របស់អ្នកដឹកនាំរឿង Ajdar Ibrahimov ត្រូវបានបកប្រែជាភាសាវៀតណាមតាមគំនិតផ្តួចផ្តើមរបស់ស្ថានទូតអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម ដោយមានការគាំទ្រពីគណៈកម្មាធិការ គឺជាភស្តុតាងដ៏រស់រវើកសម្រាប់សហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។

ទំព័រសៀវភៅតភ្ជាប់មិត្តភាពវៀតណាម – អាស៊ែបៃហ្សង់
លោក Fuad Muradov ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិអាស៊ែបៃហ្សង់នៅបរទេស។

លោក Fuad Muradov បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម – អាស៊ែបៃហ្សង់ មានមូលដ្ឋានគ្រឹះយូរអង្វែង ហើយកំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមានលើវិស័យជាច្រើន ក្នុងនោះមានអក្សរសាស្ត្រ និងភាពយន្ត។ និស្សិតវៀតណាមជាច្រើនធ្លាប់បានសិក្សា និងរស់នៅអាស៊ែបៃហ្សង់ ទន្ទឹមនឹងនោះអ្នកជំនាញអាស៊ែបៃហ្សង់ជាច្រើនក៏បានមកវៀតណាមដើម្បីធ្វើការក្នុងវិស័យដូចជា ប្រេងកាត, វប្បធម៌, ភាពយន្ត។ គឺមនុស្សទាំងនេះហើយដែលបានក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ រួមចំណែកនាំឱ្យប្រទេសទាំងពីរខិតជិតគ្នាជាងមុន។

ក្នុងឋានៈជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិអាស៊ែបៃហ្សង់នៅបរទេស លោកបានឱ្យដឹងថា ភារកិច្ចមួយរបស់លោកគឺគាំទ្រដល់មនុស្សបែបនេះ ក៏ដូចជាបណ្តាសកម្មភាពច្នៃប្រឌិតសិល្បៈ ដែលក្នុងនោះមានការបកប្រែសៀវភៅ “អ្វីៗដែលខ្ញុំបានឃើញនៅវៀតណាម” ជាភាសាវៀតណាម។ លោកក៏បានឱ្យដឹងផងដែរថា គណៈកម្មាធិការទទួលបន្ទុកជនជាតិអាស៊ែបៃហ្សង់នៅបរទេស និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានឯកភាពគ្នានឹងបន្តអនុវត្តបណ្តាគម្រោងស្រដៀងគ្នានេះ និងជំរុញសហប្រតិបត្តិការនាពេលខាងមុខ។

លោក Fuad Muradov បានសម្តែងនូវក្តីសង្ឃឹមថា តាមរយៈបណ្តាគម្រោងស្រដៀងគ្នានេះ ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង នឹងយល់ដឹងកាន់តែច្បាស់អំពីវៀតណាម និងអាស៊ែបៃហ្សង់។ ប្រសិនបើជំនាន់មុនយល់ដឹងពីគ្នាទៅវិញទៅមកតាមរយៈប្រវត្តិសាស្ត្ររួម នោះជំនាន់ថ្មីចាំបាច់ត្រូវទទួលបានលទ្ធភាពឈ្វេងយល់បន្ថែមទៀត តាមរយៈបណ្តាសកម្មភាពវប្បធម៌ សិល្បៈ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕

សមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់ បានផ្តល់ម៉ាសចំនួន ១០,០០០ ម៉ាសដល់ប្រជាជនរបស់ប្រទេសមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 សមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់ បានផ្តល់ម៉ាសចំនួន ១០,០០០ ម៉ាសដល់ប្រជាជនរបស់ប្រទេសមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19

យុគសម័យ - នារសៀលថ្ងៃទី ២៨ ខែមេសា តំណាងសមាគមមិត្តភាពវៀតណាម - អាស៊ែបៃហ្សង់ អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ស្ថានទូតអាស៊ែបៃហ្សង់នៅប្រទេសវៀតណាម ដើម្បីប្រគល់ម៉ាសដើម្បីគាំទ្រប្រជាជនអាហ្សែបៃហ្សង់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 ។

វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃចលនាមិនចូលបក្សសម្ព័ន្ធ វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃចលនាមិនចូលបក្សសម្ព័ន្ធ

យុគសម័យ - នាថ្ងៃទី ២៣ ខែតុលា នៅរដ្ឋធានី Baku កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក Elmar Mammadyarov រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់ក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងវៀតណាម - ឥណ្ឌា ឈានដល់កម្រិតកម្ពស់ថ្មី
ការផ្លាស់ប្តូររវាងប្រជាជន វប្បធម៌ និងទេសចរណ៍ ជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា
ទំព័រសៀវភៅតភ្ជាប់មិត្តភាពវៀតណាម – អាស៊ែបៃហ្សង់
មហោស្រពតន្ត្រីរំលឹកខួបលើកទី ៧៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - ប៉ូឡូញ
សន្និសីទកំពូលអាស៊ានលើកទី ៤៨៖ រួមគ្នាឆ្ពោះទៅកាន់អនាគតរួម