Trending now

ប្រធាន IVCCI៖ ឥណ្ឌា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការចំពេលវេលាដ៏សមស្រប

08:45 | 13/05/2026 ឌឹកអាញ់

យុគសម័យ - នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែឧសភា ភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុងញូវដេលី បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក Ajoykaant Ruia ប្រធានសភាពាណិជ្ជកម្មឥណ្ឌា-វៀតណាម (IVCCI) អំពីអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ច វិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាតួនាទីរបស់ IVCCI ក្នុងដំណើរការជំរុញការអនុវត្តបណ្តាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឈានទៅដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹង វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល

វាយតម្លៃអំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ លោក Ruia យល់ឃើញថា នេះគឺជាពេលវេលាដ៏សមស្របបំផុតសម្រាប់ឥណ្ឌា និងវៀតណាម ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ បើទោះបីជាស្ថិតក្នុងបរិបទដែលខឿនសេដ្ឋកិច្ចទាំងពីរមានចំណុចស្រដៀងគ្នា និងលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមកយ៉ាងខ្លាំងក៏ដោយ។ យោងតាមប្រធាន IVCCI ការដែលភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាលើកនេះរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lâm គឺជាជំហានទៅមុខដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍កាន់តែជាក់ស្តែង។

លោក Ruia បានសង្កត់ធ្ងន់ថា ឥណ្ឌា និងវៀតណាម សុទ្ធតែជាខឿនសេដ្ឋកិច្ចដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស មានមូលដ្ឋានគ្រឹះកសិកម្មរឹងមាំ ព្រមទាំងកំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា អេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន។ ទាំងនេះគឺជាវិស័យដែលមានសក្តានុពលសហប្រតិបត្តិការយ៉ាងធំធេង។

ប្រធាន IVCCI៖ ឥណ្ឌា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការចំពេលវេលាដ៏សមស្រប
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងអភិបាលរដ្ឋមហាសាស្ត្រា (Maharashtra) លោក Devendra Fadnavis អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់បណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ប្រធាន IVCCI យល់ថា ឥណ្ឌាអាចបញ្ចេញនូវឧត្តមភាពខាងធនធានមនុស្ស និងបទពិសោធន៍ ដើម្បីសហការជាមួយបណ្តាសហគ្រាសបច្ចេកវិទ្យាវៀតណាម ក្នុងដំណើរការអភិវឌ្ឍដំណោះស្រាយឌីជីថល និងការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត។ បន្ថែមពីនេះ កសិកម្មក៏ជាវិស័យសហប្រតិបត្តិការដែលពោរពេញដោយសក្តានុពលផងដែរ នៅពេលដែលប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមកនូវមុខទំនិញកសិផល។ លោកបានវាយតម្លៃវិជ្ជមានចំពោះកិច្ចព្រមព្រៀងដោះដូរកសិផលដែលបានចុះហត្ថលេខានាឱកាសនេះ ក្នុងនោះមានកិច្ចព្រមព្រៀងពង្រីកការឈានចូលទីផ្សារសម្រាប់មុខទំនិញមួយចំនួនដូចជា ធុរេន ព្រមទាំងបន្លែ និងផ្លែឈើជាច្រើនប្រភេទទៀត។

តាមលោកប្រធាន IVCCI វិស័យឧស្សាហកម្មយានយន្ត និងការអភិវឌ្ឍទីក្រុង ក៏បានបើកនូវកាលានុវត្តភាពសហប្រតិបត្តិការថ្មីៗជាច្រើនផងដែរ។ លោកបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់បណ្តាសហគ្រាសវៀតណាមនៅឥណ្ឌា ជាពិសេសគឺក្រុមហ៊ុន VinFast ដោយចាត់ទុកថា នេះគឺជាជំហានដ៏សំខាន់ក្នុងបរិបទដែលប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់នេះ មានតម្រូវការយ៉ាងខ្លាំងលើមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន ការអភិវឌ្ឍទីក្រុង និងលំនៅឋាន។

ក្រៅពីនេះ ប្រធាន IVCCI បានវាយតម្លៃថា វិស័យភាពយន្ត និងទេសចរណ៍ គឺជាវិស័យសហប្រតិបត្តិការដែលពោរពេញដោយសក្តានុពល ប៉ុន្តែមិនទាន់ត្រូវបានទាញយកឱ្យសមស្របនឹងកម្រិតពិតប្រាកដនៅឡើយ។ លោកបានផ្តល់យោបល់ថា វៀតណាមមានទេសភាពធម្មជាតិដ៏ទាក់ទាញ និងសម្បូរបែប ដែលសមស្របសម្រាប់ការក្លាយជាគោលដៅថតភាពយន្តរបស់បណ្តាក្រុមការងារភាពយន្តឥណ្ឌា។ ប្រសិនបើមានគោលនយោបាយលើកទឹកចិត្តសមស្របបន្ថែមទៀត វៀតណាមអាចទាក់ទាញគម្រោងភាពយន្តកាន់តែច្រើនពីឥណ្ឌា ដែលតាមរយៈនោះរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងជំរុញវិស័យទេសចរណ៍។

លោក Ruia ក៏បានកត់សម្គាល់ផងដែរថា កាន់តែមានភ្ញៀវទេសចរឥណ្ឌាជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍ ដែលនេះសបញ្ជាក់ពីការទាក់ទាញកាន់តែខ្លាំងក្លានៃទីផ្សារទេសចរណ៍វៀតណាម។ ទន្ទឹមនឹងនោះ ទេសចរណ៍ផ្លូវចិត្ត និងទេសចរណ៍ព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ នៅតែមានវិសាលភាពអភិវឌ្ឍន៍យ៉ាងធំធេង នៅពេលដែលឥណ្ឌាមានទីកន្លែងព្រះពុទ្ធសាសនាល្បីៗជាច្រើនដែលទាក់ទាញភ្ញៀវវៀតណាម។

ប្រធាន IVCCI៖ ឥណ្ឌា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការចំពេលវេលាដ៏សមស្រប
លោក Ajoykaant Ruia ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា-វៀតណាម (IVCCI)។

បន្ថែមពីនេះ ប្រធាន IVCCI យល់ឃើញថា សហប្រតិបត្តិការដែនសមុទ្រ ឡូជីស្ទីក (Logistics) និងប្រេងកាត គឺជាវិស័យយុទ្ធសាស្ត្រដែលប្រទេសទាំងពីរត្រូវជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀត។ តាមលោក ឥណ្ឌា និងវៀតណាម សុទ្ធតែស្ថិតនៅលើផ្លូវនាវាចរណ៍ដ៏សំខាន់ ហេតុដូច្នេះ ការបង្កើនកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រ និងខ្សែច្រវាក់ផ្គត់ផ្គង់ នឹងរួមចំណែកលើកកម្ពស់លទ្ធភាពតភ្ជាប់សេដ្ឋកិច្ច និងកាត់បន្ថយហានិភ័យពីការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ។

ចំពោះតួនាទីរបស់ IVCCI លោក Ruia បានឱ្យដឹងថា ស្ថាប័ននេះកំពុងសកម្មរៀបចំបណ្តាប្រតិភូសហគ្រាសទៅកាន់វៀតណាម ដើម្បីគាំទ្រសហគ្រាសឥណ្ឌា និងវៀតណាមក្នុងការស្វែងរកដៃគូ តភ្ជាប់ការវិនិយោគ អង្កេតទីផ្សារ និងដាក់ឱ្យអនុវត្តកិច្ចសហប្រតិបត្តិការ។ តាមលោកផងដែរ បច្ចុប្បន្ន IVCCI ទទួលបានសំណើតភ្ជាប់កាន់តែច្រើនពីសំណាក់សហគ្រាសទាំងវៀតណាម និងឥណ្ឌា។ អង្គការនេះត្រៀមខ្លួនជាស្រេចដើរតួជាស្ពានចម្លង គាំទ្រសហគ្រាសទាំងសងខាងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និងផ្សព្វផ្សាយផលិតផល និងសេវាកម្ម។

លោក Ruia បានសម្តែងនូវជំនឿចិត្តថា ជាមួយនឹងកម្លាំងចលករពីដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកនេះរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lâm រួមជាមួយការគាំទ្រពីបណ្តាយន្តការតភ្ជាប់សហគ្រាសដូចជា IVCCI ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងឥណ្ឌា នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ៕

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Ton Sinh Thanh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា និងស្រីលង្កា បានរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា បង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា។

ការនាំយកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹងរវាងវៀតណាម-ឥណ្ឌា ឈានចូលដំណាក់កាលថ្មី ការនាំយកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹងរវាងវៀតណាម-ឥណ្ឌា ឈានចូលដំណាក់កាលថ្មី

យុគសម័យ - នារសៀលថ្ងៃទី ០៦ ខែឧសភា នៅរដ្ឋធានីញូដេលី (New Delhi) បន្ទាប់ពីបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញជួបជុំជាមួយបណ្តាញសារព័ត៌មាន។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធាន IVCCI៖ ឥណ្ឌា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការចំពេលវេលាដ៏សមស្រប
ខេត្ត Dak Lak ជំរុញការបំប្លែងឌីជីថល និងផ្សព្វផ្សាយតម្លៃវប្បធម៌ – ទេសចរណ៍
ពណ៌សម្បុរវៀតណាមលេចធ្លោក្នុងពិធីបុណ្យវប្បធម៌សកល Seongnam (កូរ៉េខាងត្បូង)
វៀតណាមចូលរួមវេទិកា “រួមគ្នាដោះស្រាយការបើកចំហទីផ្សារ” អាហ្វ្រិក
ការឃោសនាអំពី IUU តាមរយៈទម្រង់ “សវនាការសិប្បនិម្មិត”