Trending now

រួមដៃគ្នាថែទាំសុខភាពសហគមន៍អាណិកជនវៀតណាមនៅក្នុងខេត្តក្រចេះ

17:07 | 24/03/2024 យោងតាមការសែតកងទ័ពប្រជាជន

នៅថ្ងៃទី ២៣ មីនា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានសហការជាមួយធុរកិច្ចវៀត​ណាមនៅកម្ពុជារៀបចំកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺនៅខេត្តក្រចេះ ប្រទេសកម្ពុជា។ នេះជាសកម្មភាពសង្គមដែលបានរៀបចំទៀងទាត់ ដើម្បីរួមដៃគ្នាថែទាំអាណិកជនវៀតណាម និងជួយឧបត្ថម្ភប្រជាពលរដ្ឋដែល​ជួបការលំបាកនៅប្រទេសសាមី។

កសាង និងអភិវឌ្ឍន៍សហគមន៍អ្នកស្រលាញ់សិល្បៈវៀតណាមនៅចក្រភពអង់គ្លេស កសាង និងអភិវឌ្ឍន៍សហគមន៍អ្នកស្រលាញ់សិល្បៈវៀតណាមនៅចក្រភពអង់គ្លេស
«Happy Vietnam 2024» - ផ្សព្វផ្សាយរឿងវៀតណាមរីករាយទៅដល់ពិភពលោក «Happy Vietnam 2024» - ផ្សព្វផ្សាយរឿងវៀតណាមរីករាយទៅដល់ពិភពលោក
គ្រូពេទ្យនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញ ពិនិត្យសុខភាពដល់បងប្អូនប្រជាជន
គ្រូពេទ្យនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញ ពិនិត្យសុខភាពដល់បងប្អូនប្រជាជន

ថ្លែងក្នុងកម្មវិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃកម្មវិធីពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យលើកនេះរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជោរៃ-ភ្នំពេញ និងធុរកិច្ចមួយចំនួនសម្រាប់ប្រជាពលរដ្ឋខ្មែរដើមកំណើត​វៀត​ណាម និងប្រជាជនកម្ពុជា ជាពិសេសគ្រួសារដែលមានជីវភាពរស់នៅជួបការលំបាកខ្លាំង និងមិនសូវមានលទ្ធភាពទទួលបានសេវាសុខាភិបាល និងការថែទាំសុខភាពផ្ទាល់ខ្លួន។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនខេត្តក្រចេះដែលតែងតែគាំទ្រ និងជួយសហគមន៍អាណិកជនវៀតណាមដែលរស់នៅក្នុងតំបន់ ព្រមទាំងលោកស្នើឲ្យបងប្អូនអាណិកជនវៀតណាមនៅខេត្តក្រចេះត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិរបស់អាជ្ញាធរមូលដ្ឋាន ខិតខំលើកកម្ពស់ជីវភាពរស់នៅ រួបរួមជាមួយប្រជាជនកម្ពុជាកសាងជីវភាពឲ្យកាន់តែល្អប្រសើរនិងរីកចម្រើន។

លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជូនអំណោយដល់ប្រជាពលរដ្ឋ
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជូនអំណោយដល់ប្រជាពលរដ្ឋ

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានវាយតម្លៃថា នេះគឺជាកម្មវិធីដ៏មានអត្ថន័យដែលស្របតាមគោលនយោបាយអាទិភាពទាំង ៦ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកស្រី ខាំ សុភាព បានបញ្ជាក់ថា៖ “កម្មវិធីថ្ងៃនេះ របស់ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាពិតជាបានបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ រួមចំណែកជួយដល់អាជ្ញាធរខេត្តក្រចេះក្នុងការផ្តល់សេវាថែទាំសុខភាពមានគុណភាព​ និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ”៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤