ប្រធានរដ្ឋវៀតណាមអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា

13:29 | 02/09/2021 ហេង វុធ្ធី

យុគសម័យ - នាព្រឹកថ្ងៃទី ១ ខែកញ្ញា នៅវិមានប្រធានរដ្ឋ លោកង្វៀនសួនហ៊្វុក (Nguyen Xuan Phuc) បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា ជូនលោកង្វៀនហ៊ុយតាំង (Nguyen Huy Tang)។

រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនពលរដ្ឋគ្រប់ៗគ្នា រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនពលរដ្ឋគ្រប់ៗគ្នា
ការបង់ប្រាក់សម្រាប់មធ្យោបាយដែលធ្វើដំណើរលើខ្សែផ្លូវវៀតណាម  - កម្ពុជានឹងបន្ថយចុះទាបជាង ១០ ដង ការបង់ប្រាក់សម្រាប់មធ្យោបាយដែលធ្វើដំណើរលើខ្សែផ្លូវវៀតណាម - កម្ពុជានឹងបន្ថយចុះទាបជាង ១០ ដង
ប្រធានរដ្ឋវៀតណាមអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាជូនលោក Nguyen Huy Tang (រូបថត៖ baochinhphu.vn)

លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចដ៏សំខាន់ក្នុងការរួមចំណែកដ៏ទូលំទូលាយដល់ការលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋង្វៀនស្វឹនភុក បានស្នើឯកអគ្គរដ្ឋទូតង្វៀនហ៊ុយតាំងត្រូវជ្រាបជ្រួតយ៉ាងច្បាស់អំពីគោលនយោបាយការបរទេស ឯករាជ្យភាព ស្វ័យភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឈន៍ ពហុភាគីនិយម ព្រមទាំងការធ្វើពិពិធកម្មទំនាក់ទំនងរបស់បក្សដោយហេតុនេះរួមចំណែកដល់ការអនុវត្តបាវចនាអភិវឌ្ឈន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋវៀតណាម លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអបអរសាទរឯកអគ្គរដ្ឋទូតង្វៀនហ៊ុយតាំង (Nguyen Huy Tang) ដែលត្រូវបានបក្សនិងរដ្ឋចាត់តាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងឱកាសពិសេសនៃខួបលើកទី ៧៦ឆ្នាំ នៃទិវាជាតិ ២ កញ្ញា ។

ទន្ទឹមនឹងនោះ បន្តធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ រួមចំណែករៀបចំដំណើរទស្សនកិច្ចជាន់ខ្ពស់ទ្វេភាគីអោយបានល្អ។ ជាពិសេសប្រធានរដ្ឋស្នើឱ្យឯកអគ្គរដ្ឋទូតបំពេញការងារបានល្អក្នុងការគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅកម្ពុជាជួយឲ្យពួកគេធ្វើសមាហរណកម្មនិងអនុវត្តច្បាប់របស់ប្រទេសម្ចាស់ផ្ទះឱ្យបានល្អដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសម្ចាស់ផ្ទះ និងជាស្ពានតភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរកសាងសមូហភាពសមាជិកស្ថានទូតមានសាមគ្គីភាព ព្រមទាំងរួបរួមគ្នាអនុវត្តឲ្យបានល្អប្រសើរនូវភារកិច្ចដែលបានប្រគល់ជូន។

លើសពីនេះទៀតលោកប្រធានរដ្ឋក៏បានស្នើឱ្យឯកអគ្គរដ្ឋទូតចូលរួមចំណែកក្នុងការបញ្ចប់ការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដើម្បីកសាងព្រំដែនសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ព្រមទាំងធ្វើការសេនាធិការទាន់ពេលវេលាជូនបក្សនិងរដ្ឋលើកសំណើរវិធានការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យផងដែរ៕

ហេង វុធ្ធី

ttdn.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២