យុគសម័យ - ចាប់ពីថ្ងៃទី ១២ ខែតុលា មធ្យោបាយធ្វើដំណើរលើផ្លូវទឹករវាងវៀតណាមនិងកម្ពុជានៅពេលចូលនិងចេញពីកំពង់ផែសមុទ្រសំរាប់ការបង់ប្រាក់ថ្មីប្រើប្រាសផ្លូវនឹងធ្លាក់ចុះទាប ១០ ដង។
![]() |
![]() |
ថ្ងៃទី ២៩ ខែសីហា តំណាងនាយកដ្ឋានផ្លូវទឹកក្នុងប្រទេសវៀតណមបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ មធ្យោបាយធ្វើដំណើរលើផ្លូវទឹកវៀតណាម - កម្ពុជា នៅពេលដែលចូលនិងចេញពីកំពង់ផែសមុទ្រ ចំណតនាវាផ្ទៃក្នុង។ ការបង់ប្រាក់នេះនឹងធ្លាក់ចុះទាបជាងថ្លៃដើមប្រហែល ១០ ដង។
![]() |
តំបន់ច្រកទ្វារព្រំដែនលើផ្លូវទឹក Vinh Xuong - An Giang។ ( រូបថត៖ Van Pho) |
អធិប្បាយបន្ថែម តំណាងនាយកដ្ឋានផ្លូវទឹកក្នុងប្រទេសវៀតណាមបាននិយាយថា ចាប់ពីថ្ងៃទី ១ ខែមីនាឆ្នាំ ២០២០ រហូតមកដល់ពេលនេះ មធ្យោបាយធ្វើដំណើរលើផ្លូវទឹករវាងវៀតណាមនិងកម្ពុជា នៅពេលចូលនិងចេញពីកំពង់ផែសមុទ្រដែលត្រូវបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវទឹកនិងបង់ថ្លៃជារូបិយប័ណ្ណបរទេស (ដុល្លារអាមេរិក) ដែលធ្វើឲ្យតម្លៃគិតជាប្រាក់វៀតណាមខ្ពស់ជាង ១០-១១ ដង បើសិនជាប្រៀបធៀបនឹងរយៈពេលមុននេះ។
ដូច្នេះយោងតាមសំណើរបស់នាយកដ្ឋានផ្លូវទឹកផ្ទៃក្នុងវៀតណាមនិងសហគ្រាសដឹកជញ្ជូន សារាចរលេខ ៧៤/២០២១ របស់ក្រសួងហិរញ្ញវត្ថុបានកំណត់អំពីការអនុវត្តប្រាក់បង់ថ្លៃសម្រាប់ការប្រើប្រាស់កំពង់ផែ និងចំណតនាវាផ្សេៗ ទៀតដែលកំពុងប្រតិបត្តិការផ្លូវដឹកជញ្ជូនវៀតណាម - កម្ពុជា នៅពេលចូលនិងចេញពីកំពង់ផែសមុទ្រ។
យោងតាមកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាមនិងកម្ពុជាដែលចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០០៩ ចាប់ពីថ្ងៃទី ២០ ខែមករាឆ្នាំ ២០១១ ផ្លូវទឹកមួយចំនួនជាកម្មសិទ្ធិរបស់ប្រព័ន្ធទន្លេមេគង្គក្នុងទឹកដីវៀតណាមនិងកម្ពុជា ក្លាយជាតំបន់នាវាចរណ៍ឥតគិតការបង់ប្រាក់សម្រាប់មធ្យោបាយធ្វើដំណើរលើផ្លូវទឹករបស់ប្រទេសទាំងពីរ។
គួរកត់សម្គាល់ថា ការដឹកជញ្ជូនកុងតឺន័រតាមផ្លូវទឹករវាងប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍខ្លាំង។ ជារៀងរាល់សប្តាហ៍ មានមធ្យោបាយធ្វើដំណើរប្រហែល ២០ គ្រឿងពី ១៦០-២០០ Teus តាមរយៈច្រកទ្វារព្រំដែនដែលស្មើនឹងជាង ១.០០០ ជើង/ឆ្នាំ (១៦០.០០០ ទៅ ២០០.០០០ Teus /ឆ្នាំ) ៕
Bao Giao Thong
មតិពីមិត្តអ្នកអាន