ជួយឧបត្ថម្ភដល់ជនជាតិរុស្ស៊ីនៅញ៉ាត្រាង ដែលកំពុងជួបការលំបាកដោយសារកូវីដ-១៩

20:04 | 24/08/2021 ហេង វុធ្ធី

យុគសម័យ - នៅព្រឹកថ្ងៃទី ២១ ខែសីហាលោកស្រី Le Thi Nguyet អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្ត Khanh Hoa បានឲ្យដឹងថាលោកស្រីទើបតែបញ្ចប់ការប្រគល់អំណោយដល់ជនជាតិរុស្ស៊ីដែលរស់នៅទីក្រុងញ៉ាត្រាងដែលកំពុងជួបការលំបាកដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

កំពុងផែ Nha Rong និងសារមន្ទីរហូជីមិញ - កន្លែងចារឹកជីវិត និងបុព្វហេតុ​របស់លោកប្រធានហូជីមិញ កំពុងផែ Nha Rong និងសារមន្ទីរហូជីមិញ - កន្លែងចារឹកជីវិត និងបុព្វហេតុ​របស់លោកប្រធានហូជីមិញ
សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang
ជួយឧបត្ថម្ភដល់ជនជាតិរុស្ស៊ីនៅញ៉ាត្រាង ដែលកំពុងជួបការលំបាកដោយសារកូវីដ-១៩
ពិធីផ្តល់ជំនួយឧបត្ថម្ភដល់ជនជាតិរុស្ស៊ីនៅញ៉ាត្រាង (Nha Trang) ដែលជួបការលំបាកដោយសារកូវីដ-១៩

មន្ទីរកិច្ចការបរទេសបានសម្របសម្រួលជាមួយសហភាពអង្គការមិត្តភាព សហភាពយុវជនខេត្តនិងនគរបាលខេត្តខាញ់ហ័រ ៊(Khanh Hoa) ដើម្បីផ្តល់អំណោយ ១៥០កញ្ចប់ដល់ពលរដ្ឋរុស្ស៊ីនៅតាមឃុំ/សង្កាត់។

អំណោយដែលបានផ្តល់ជូនរួមមានអង្ករមីកញ្ចប់ ប្រេងឆា ត្រីកំប៉ុង ពងមាន់ ... ដែលឧបត្ថម្ភដោយមជ្ឈមណ្ឌលជួយសង្គ្រោះខេត្តខាញ់ហ័រ រួមទាំងអង្គការនិងសប្បុរសជនមួយចំនួន។ គណៈប្រតិភូបានចុះទៅដល់តំបន់នីមួយៗដែលមានជនជាតិរុស្ស៊ីរស់នៅដើម្បីផ្តល់អំណោយ។

លោកឌូហ្គីនដេនីស (Dugin Denis) សញ្ជាតិរុស្ស៊ីដែលរស់នៅផ្លូវ Pho Duc Chinh (សង្កាត់ Vinh Hai) បានឲ្យដឹងថា “ខ្ញុំមានអារម្មណ៍រំជើបរំជួលខ្លាំងណាស់ដែលអ្នកបានផ្តល់អំណោយដ៏មានអត្ថន័យដល់យើងខ្ញុំជួយយើងខ្ញុំកាត់បន្ថយការលំបាកព្រមទាំងមានអារម្មណួទទួលបាននូវការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រទេសមិត្តតែម្តង” ។

តាមលោកស្រីង៉្វៀត មានពលរដ្ឋរុស្ស៊ីចំនួន ៧៨០ នាក់កំពុងរស់នៅសិក្សានិងធ្វើការនៅខេត្តខាញ់ហ័រ ជាពិសេសនៅទីក្រុងញ៉ាត្រាង។ សម្រាប់ពលរដ្ឋរុស្ស៊ីដែលត្រូវការវិលត្រឡប់ទៅមាតុប្រទេសវិញសមាគមមិត្តភាពវៀតណាម - រុស្ស៊ីនិងក្រសួងការបរទេសខាញ់ហូបានទាក់ទងជើងហោះហើរជួយសង្គ្រោះដើម្បីនាំពួកគេបានវិលត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែពលរដ្ឋរុស្ស៊ីភាគច្រើនដែលស្នាក់នៅទីនេះចាត់ទុកញ៉ាត្រាងជាស្រុកកំណើតទី ២ របស់ពួកគេដោយនាំគ្រួសារទាំងមូលរបស់ពួកគេមកទីនេះដើម្បីធ្វើអាជីវកម្មនិងរស់នៅទីនេះផងដែរ៕

ហេង វុធ្ធី

tuoitre.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន