Trending now

កំពុងផែ Nha Rong និងសារមន្ទីរហូជីមិញ - កន្លែងចារឹកជីវិត និងបុព្វហេតុ​របស់លោកប្រធានហូជីមិញ

09:40 | 15/07/2021 ហេង វុធ្ធី

កំពុងផែ Nha Rong និងសារមន្ទីរហូជីមិញ សាខាទីក្រុងហូជីមិញ ស្ថិតនៅនៅផ្ទះលេខ ១ ផ្លូវ Nguyen Tat Thanh ខ័ណ្ឌទី ៤ ទីក្រុងហូជីមិញ។

សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ ឆ្នាំ របស់លោកប្រធានហូជីមិញ សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣១ ឆ្នាំ របស់លោកប្រធានហូជីមិញ
សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang
កំពុងផែ Nha Rong និងសារមន្ទីរហូជីមិញ - កន្លែងចារឹកជីវិត និងបុព្វហេតុ​របស់លោកប្រធានហូជីមិញ
កំពុងផែ Nha Rong និងសារមន្ទីរហូជីមិញ - កន្លែងចារឹកជីវិត និងបុព្វហេតុ​របស់លោកប្រធានហូជីមិញ

ទីកន្លែងនេះមិនត្រឹមតែបានដាក់តាំងបង្ហាញវត្ថុតាង ដែលផ្សារភ្ជាប់ជាមួយជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំងបានចារឹកព្រឹត្តិការណ៍ ថ្ងៃទី ៥ មិថុនា ឆ្នាំ ១៩១១ ដែលលោកបានចាប់ផ្ដើមដំណើរចាកចេញពីវៀតណាម ទៅកាន់បរទេស ដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិ សង្គ្រោះប្រជាជាតិឲ្យរួចផុតពីនឹមត្រួតត្រារបស់ពួកអាណានិគមរបស់បារាំងដោយចាប់ផ្តើមពីកំពង់ផែ Nha Rong។

សារមន្ទីរហូជីមិញស្ថិតនៅក្នុងផ្ទះដែលជាអតីតការិយាល័យនៃអគ្គក្រុមហ៊ុនដឹកជញ្ជូនអធិរាជ (Messageries Impériales) ដែលជាសំណង់ដើមដំបូង ដែលត្រូវបានអាណានិគមបារាំងធ្វើការសាងសង់ ក្រោយពេលដណ្ដើមយកបាន Sai Gonដែលត្រូវបានហៅថា ផ្ទះNha Rong ហើយកំពង់ផែនៅទីនេះក៏មានឈ្មោះថា កំពង់ផែ Nha Rong ដែរ ។ សំណង់នេះត្រូវបានសាងសង់ចាប់ពីពាក់កណ្ដាលឆ្នាំ ១៨៦២ និងសម្រេចជាស្ថាពរនៅឆ្នាំ ១៨៦៣ ជាមួយនឹងស្ថាបត្យកម្មបែបលោកខាងលិច។ នៅឆ្នាំ ១៨៧០ ក្រុមហ៊ុនដឹកជញ្ចូនអធិរាជ (Hotel des Messageries Impériales) បានប្តូរឈ្មោះទៅជាក្រុមហ៊ុនដឹកជញ្ជូននាវាចរណ៍ (Messageries Maritimes) ។ នៅឆ្នាំ ១៩៥៥ បន្ទាប់ពី អាណានិគមនិយមបារាំងបានទទួលបរាជ័យនៅវៀតណាមនោះ កំពង់ផែពាណិជ្ជកម្ម Sai Gon ក្នុងនោះមានផ្ទះ Nha Rong ដែលត្រូវបានប្រគល់ជូនអាជ្ញធរវៀតណាមខាងត្បូងគ្រប់គ្រង។ នៅឆ្នាំ ១៩៦៥ ផ្ទះ Nha Rong ត្រូវបានកងទ័ពអាមេរិកប្រើប្រាស់ធ្វើជាទីស្នាក់ការនៃស្ថាប័នទទួលជំនួយយោធាអាមេរិក។ នៅឆ្នាំ ១៩៧៥ ក្រោយថ្ងៃប្រទេសជាតិទទួលបានឯកភាព ផ្ទះ Nha Rong ដែលជានិមិត្តរូបនៃកំពង់ផែSai Gon ចំណុះនាយកដ្ឋានដែនសមុទ្រវៀតណាមគ្រប់គ្រង។

កំពុងផែ Nha Rong និងសារមន្ទីរហូជីមិញ - កន្លែងចារឹកជីវិត និងបុព្វហេតុ​របស់លោកប្រធានហូជីមិញ
កំពុងផែ Nha Rong និងសារមន្ទីរហូជីមិញ - កន្លែងចារឹកជីវិត និងបុព្វហេតុ​របស់លោកប្រធានហូជីមិញ

ព្រឹត្តិការណ៍មួយ ដែលមានអត្ថន័យពិសេស ដែលពាក់ព័ន្ធនឹងកំពង់ផែ Nha Rong គឺនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ១៩១១ លោកប្រធានហូជីមិញ (នៅពេលនោះមានឈ្មោះថា Nguyen Tat Thanh) បានឡើងជិះនាវា Amiral Latouche Tréville ចេញដំណើរឆ្ពោះទៅស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ។ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ ក្រោយពីថ្ងៃឯកភាពប្រទេសជាតិនោះ ផ្ទះ Nha Rongត្រូវបានរក្សាទុកធ្វើជាកេរ្កិ៍ដំណែលអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញ ហើយដល់ឆ្នាំ ១៩៩៥ បានប្ដូរឈ្មោះថា “ សារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ” ។ អ្នកស្រី Pham Thi Que មគ្គុទេសក៍ទេសចរណ៍នៃសារមន្ទីរហូជីមិញបានឲ្យដឹងថា៖ “នៅសារមន្ទីរបានដាក់តាំងបង្ហាញនិមិត្តរូបនាវា Amiral Latouche Tréville។នាវានេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនដឹកជញ្ជូនចម្រុះឬហៅថាហ្រុមហ៊ុនផ្កាយ ៥ ដែលជានាវា ១ គ្រឿង ក្នុងចំណោមនាវាដឹកទំនិញដ៏ប្រណីត ទាំង ៦ របស់ក្រុមហ៊ុនផ្កាយ ៥ ។ យោងតាមឯកសារនៅសារមន្ទីរហូជីមិញនៃទំព័រ សៀវភៅតាមដាននាវាចូលចត់និងចាកចេញពីកំពង់ផែSai Gon នៅខែមិថុនា ឆ្នាំ ១៩១១ បានសេសេរថា នៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ១៩១១ ពី Hai Phong នាវាបានចូលចត់នៅកំពង់ផែNha Rong (នាគ្រានោះហៅថា កំពង់ផែ Sai Gon) ក្រុមហ៊ុនផ្កាយ ៥ បានជ្រើសរើសបុគ្គលិកធ្វើការនៅនាវា ហើយក្នុងចំណោមអ្នកដាក់ពាក្យសុំធ្វើការ មានយុវជនម្នាក់ឈ្មោះថា Nguyen Tat Thanh ដែលបានយកឈ្មោះថា Van Ba ត្រូវបានទទួលយកជាអ្នកជំនួយចុងភៅ”។

ចំពោះសារមន្ទីរហូជីមិញវិញ សារមន្ទីរនេះមានរចនាសម្ព័ន បន្ទប់តាំងបង្ហាញតាមប្រធានបទចំនួន ៧ និងលំហតាំងបង្ហាញចំនួន ៨ ទៀត ដែលមានទំហំសរុបជិត ១៥០០ ម៉ែត្រការ៉េ ដោយបានឧទ្ទេសនាមអំពីឯកសារ វត្ថុតាង និងរូបថតប្រមាណ ១១ ០០០ អំពី ជីវប្រវត្តិ បុព្វហេតុនិងសកម្មភាពបដិវត្តរបស់លោកប្រធានហូជីមិញ។ ក្នុងនោះមានបន្ទប់តាំងបង្ហាញចំនួន ៣ ដែលឧទ្ទេសនាមអំពីព្រឹត្តិការណ៍លោកប្រធានហូជីមិញចេញដំណើរឆ្ពោះទៅ

ស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់លោកប្រធានហូជីមិញចំពោះប្រជាជននៅភាគខាងត្បូងនិងមនោសញ្ចេតនារបស់ប្រជាជននៅភាគខាងត្បូងចំពោះលោក។ អ្នកស្រី Pham Thi Que មគ្គុទេសក៍ទេសចរណ៍នៃសារមន្ទីរហូជីមិញបានឲ្យដឹងថែមទៀតថា៖ “ឯកសារ រូបថត វត្ថុតាងដែលបានតាំងបង្ហាញនៅសារមន្ទីរគឺ សុទ្ធតែមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយបង្កប់នូវរឿងរ៉ាវផ្ទាល់ខ្លួន។ អាចលើកឡើង អំពីទំព័រសៀវភៅប្រាក់ខែរបស់នាវិកនៅនាវា Amiral Latouche Tréville រួមជាមួយឯកសារ វត្ថុតាងនៅសារមន្ទីរគឺអាចជួយ ដល់ភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់លាស់អំពីដំណើរឆ្ពោះទៅស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ ដែល ពោរពេញទៅដោយការលំបាកលំបិនរបស់លោកប្រធានហូជីមិញ”។

ក្នុងឱកាសទិវាបុណ្យឯករាជជាតិ (២ កញ្ញា) ឬបុណ្យខួបកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា) នោះ សារមន្ទីរហូជីមិញសាខាទីក្រុងហូជីមិញ បានទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកឧទ្ទិសដល់លោកប្រធានហូជីមិញ។ មិនថាក្នុងវ័យជំទង់ឬវ័យចំណាស់ មិនថាជាជនជាតិវៀតណាម ឬជនបរទេសនោះ មនុស្សគ្រប់រូបសុទ្ធតែបានបង្ហាញក្ដីគោរពស្រឡាញ់ និងដឹងគុណចំពោះគុណូបការៈរបស់លោក។

“នៅពេលមកដល់ទីនេះម្ដងៗ ខ្ញុំពិតជាមានមោទនភាព ដែលជា ពលរដ្ឋម្នាក់របស់ប្រជាជាតិមួយ ដែលមានលោកប្រធានហូជីមិញថែទាំដល់ប្រជាជន។ រាល់ពេលដែលខ្ញុំមកដល់ទីនេះខ្ញុំតែងទេមានអារម្មណ៍រំជួលចិត្តណាស់”។

“ក្មូយពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ នៅពេលដែលបានស្វែងយល់បន្ថែមអំពីលោកប្រធានហូជីមិញ។ ក្មួយសន្យាថា នឹងខិតខំព្យាយានសិក្សារៀនសូត្រឲ្យពូកែផងដែរ”។

ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់នឹងជីវិតធ្វើសកម្មភាពបដិវត្តរបស់លោកប្រធានហូជីមិញនោះ កំពង់ផែ Nha Rong សារមន្ទីរហូជីមិញសាខាទីក្រុងហូជីមិញបានក្លាយទៅជានិមិត្តរូបនៃទីក្រុងហូជីមិញ ក៏ដូចជាមោទនភាពរបស់ប្រជាជននៅទូទាំងប្រទេសផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់