បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកម្លាំងនគរបាលកម្ពុជាដើម្បីទប់ទល់នឹងជំងឺ Covid-19

11:30 | 29/05/2021 យោងតាមកាសែតកងទ័ពប្រជាជន

សម្ភារៈបរិក្ខារពេទ្យសម្រាប់ទប់ទល់នឹងជំងឺ Covid19 រួមមានម៉ាស់ ១០,០០០ សន្លឹក សម្លៀកបំពាក់ការពារជំងឺ Covid-19 ចំនួន ១០០ ឈុត និងទឹកថ្នាំសំលាប់មេរោគ ២០០ ដប។

ជនជាតិភាគតិចនៅខេត្ត Binh Phuoc  សប្បាយរីករាយចូលរួមក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស ជនជាតិភាគតិចនៅខេត្ត Binh Phuoc សប្បាយរីករាយចូលរួមក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស
យុវជនខេត្ត Binh Phuoc គាំទ្រកម្លាំងកម្ពុជាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត យុវជនខេត្ត Binh Phuoc គាំទ្រកម្លាំងកម្ពុជាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត
កងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តក្រចេះដើម្បីទប់ទល់នឹងជំងឺ Covid-19 (រូបថត៖ baoquankhu7.vn)
កងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តក្រចេះដើម្បីទប់ទល់នឹងជំងឺ Covid-19 (រូបថត៖ baoquankhu7.vn)

នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ស្រុក Loc Ninh នាព្រឹកថ្ងៃទី២៧ ឧសភា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc វៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ទប់ទល់នឹងជំងឺរាតត្បាតជូនដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

សម្ភារៈបរិក្ខារពេទ្យសម្រាប់ទប់ទល់នឹងជំងឺ Covid19 រួមមានម៉ាស់ ១០,០០០ សន្លឹក សម្លៀកបំពាក់ការពារជំងឺ Covid-19 ចំនួន ១០០ ឈុត និងទឹកថ្នាំសំលាប់មេរោគ ២០០ ដប។

លោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc សង្កត់ធ្ងន់ថា ទោះបីជួបការលំបាកដោយសារជំងឺ Covid-19 ក៏ដោយ ក៏ប៉ុន្តែ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមក កងទ័ពការពារព្រំដែនខេត្ត Binh Phuoc រំពឹងថា អំណោយនេះនឹងជួយកម្លាំងនគរបាលនៃខេត្តទាំងពីរឆ្លងកាត់ការលំបាក និងគ្រប់គ្រងបានជំងឺរាតត្បាត។ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ រំពឹងថា នៅពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានអំពីសន្តិសុខនៅព្រំដែន សកម្មភាពរបស់ឧក្រិដ្ឋជន និងផ្សព្វផ្សាយឲ្យប្រជាជនរបស់ភាគីនិមួយៗ អនុវត្តបទបញ្ជា ជាពិសេសគឺការដាក់កំហិតលើការធ្វើដំណើរ ក្នុងបរិបទដែលជំងឺ Covid – 19 នៅតែវិវឌ្ឍន៍ដ៏ស្មុគស្មាញ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ