Trending now
ចាប់តាំងពីសេវាពាណិជ្ជកម្មរបស់ BIDV ត្រូវបានបង្កើតឡើងនៅកម្ពុជា សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាមានការរីកចម្រើន
នាថ្ងៃទី២៧ ឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីស្នាក់ការកណ្តាលធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV)។
ADB៖ វៀតណាមអាចទទួលបានកំណើន ៦,៥% ក្នុងឆ្នាំនេះ ជាមួយភាពទម្លុះទម្លាយសំខាន់ៗចំនួន ៣
បន្ទាប់ពីទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះបន្តិចមកត្រឹម៦,៥% នៅឆ្នាំនេះ ហើយអាចកើនឡើងដល់៦,៨% នៅឆ្នាំក្រោយ។
ប្រធានរដ្ឋស្តីទីវៀតណាម អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកម្ពុជា ស្វីស និងម៉ាឡេស៊ីមកជូនសារតាំង
នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរាជទូតកម្ពុជា ឯកអគ្គរដ្ឋទូតស្វីស និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី អញ្ជើញមកជូនសារតាំង។
គោលនយោបាយច្បាប់របស់វៀតណាមធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
ស្ថានភាពបម្រែបម្រួលអាកាសធាតុបច្ចុប្បន្ន លែងជាបញ្ហារបស់តំបន់មួយឬប្រទេសតែមួយទៀតហើយ ប៉ុន្តែបានក្លាយជារឿងរបស់មនុស្សជាតិទាំងមូល ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ កិច្ចការពារបរិស្ថាននិយាយរួម ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធានាសិទ្ធិមនុស្សនិយាយដោយឡែក ត្រូវបានវៀតណាមអនុវត្តន៍ដោយវិធានការផ្សេងៗគ្នា ដោយឈរលើគោលការណ៍ជាមូលដ្ឋាន រួមទាំងគោលការណ៍របស់រដ្ឋដោយបានកត់សម្គាល់និងការពារសិទ្ធិរស់នៅក្នុងបរិយាកាសបរិសុទ្ធសុខដុមរមនា្យ។
គ្រូបង្រៀនខ្មែរ-វៀតណាមអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុបណ្ដុះមនុស្សនៅកម្ពុជា
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ស្ថានអគ្គកុងស៊ុលវៀតណាម រួមជាមួយគណៈ ប្រតិបត្តិសមាគមន៍ខ្មែរ-វៀតណាមខេត្តព្រះសីហនុ និងតំណាងអ្នកឧបត្ថម្ភ OpenNet (King Technologies) បានចុះទស្សនាថ្នាក់បង្រៀនភាសាវៀតណាម/ខ្មែរ នៅទីស្នាក់ ការគណៈប្រតិបត្តិសមាគមន៍ខ្មែរ-វៀតណាមខេត្តព្រះសីហនុ ហើយជូនពរអ្នកគ្រូ Nguyen Thi Suong និងអ្នកគ្រូ Tran Thi Hoai An (សុខ អាន) ក្នុងឱកាសទិវាគ្រូ បង្រៀនវៀតណាមថ្ងៃទី២០ វិច្ឆិកា។
វៀតណាមបរិច្ចាកថវិការចំនួន ៨៥,០០០ ដុល្លារអាមេរិក ដើម្បីជួយជនជាតិវៀតណាម-កម្ពុជា
នៅថ្ងៃទី១៩ ខែកក្កដា ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបរិច្ចាកជាទឹកប្រាក់ចំនួន៨៥,០០០ ដុល្លារអាមេរិក ជូនដល់ស្ថានបេសកកម្ម និងសមាគមន៍ខ្មែរ-វៀតណាមក្នុងប្រទេសកម្ពុជា ដើម្បីជួយប្រជាជនវៀតណាម-កម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា
នាព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១វេលាម៉ោង០៩:០០នាទីសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តមវ៉ូ ក្វាង មិញ (Vu Quang Minh)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលានៅវិមានព្រឹទ្ធសភា។
វៀតណាមតែងតែរួមជាមួយកម្ពុជា រក្សានិងពូនជ្រុំឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ជានិច្ច
ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២១) គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
សាលាមិត្តភាព៨០៖ កន្លែងបណ្ដុះពន្លកមិត្តភាព
ទោះបីជាមកពីប្រទេសឆ្ងាយនិងមានជីវភាពរស់នៅខុសៗគ្នាក្តី ប៉ុន្តែចំពោះនិស្សិតកម្ពុជាម្នាក់ៗដែលមកដល់វៀតណាមសុទ្ធតែមានគោលបំណងរួមគឺសិក្សារល្អ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជានិងវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ និងដើម្បីជួយឧបត្ថម្ភនិស្សិតកម្ពុជាម្នាក់ៗ សម្របខ្លួនចូលក្នុងជីវភាពរស់នៅនៅវៀតណាម ក៏ដូចជាធ្វើអោយសុបិន្តនានារបស់និស្សិតកម្ពុជាម្នាក់ៗក្លាយទៅជាការពិតជាក់ស្ដែង នោះ សាលាមិត្តភាព ៨០ នៅទីរួមខេត្ត Son Tay ( ជាយទីក្រុងហាណូយ)បានខំប្រឹងប្រែងជានិច្ចក្នុងបុព្វហេតុអប់រំនិងបណ្ដុះប ណ្ដាល ក្លាយទៅជាទីកន្លែងបង្ហាត់បង្រៀនភាសា វៀតណាម និងថ្នាក់សិក្សារត្រៀមសំរាប់មហាវិទ្យាល័យនានាគួរអោយទុកចិត្តចំពោះនិស្សិតកម្ពុជា។
រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា៖ ទំនាក់ទំនងកម្ពុជា - វៀតណាម-កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្ពុជា លោក ខៀវ កញ្ញារិទ្ធ ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh នៅពេលមកជម្រាបលាលោករដ្ឋមន្រ្តី ខៀវ កញ្ញារិទ្ធ។
ពង្រឹងទំនាក់ទំនង"ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"រវាងវៀតណាម - កម្ពុជា
នាព្រឹកថ្ងៃទី ៣ ខែមិថុនា លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនកម្លាំងនគរបាលកម្ពុជាដើម្បីទប់ទល់នឹងជំងឺ Covid-19
សម្ភារៈបរិក្ខារពេទ្យសម្រាប់ទប់ទល់នឹងជំងឺ Covid19 រួមមានម៉ាស់ ១០,០០០ សន្លឹក សម្លៀកបំពាក់ការពារជំងឺ Covid-19 ចំនួន ១០០ ឈុត និងទឹកថ្នាំសំលាប់មេរោគ ២០០ ដប។
កងទ័ពជើងទឹកប្រជាជនវៀតណាមប្រគល់សម្ភារៈបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ
នាព្រឹកថ្ងៃទី២៤ ឧសភា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh វៀតណាម ដោយទទួលការផ្ទេរសិទ្ធិពីបញ្ជាការដ្ឋានកងទ័ពជើងទឹក អគ្គក្រុមហ៊ុន Tan Cang Sai Gon បានរៀបចំពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
វៀតណាម-កម្ពុជា ជម្រុញទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល
នារសៀលថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរវាងប្រទេសទាំងពីរ។
សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងវៀតណាមនិងកម្ពុជានឹងចូលជាធរមានចាប់ពីខែតុលា
ថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជា ឯកអគ្គរដ្ឋទូត វៀតណាមលោក Vu Quang Minh បានវាយតម្លៃថា សន្ធិសញ្ញាខាងលើជាសន្ធិសញ្ញាប្រកប ដោយលក្ខណៈមនុស្សធម៌ ដោយឆ្លុះបញ្ចាំងនូវការជឿទុកចិត្តគ្នាទៅវិញទៅ មកក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។
thleng towkean anaksaearptrmean kampouchea ekaakk rodthatout vietneam lok Vu Quang Minh ban veayotamlei tha santhisanhnhea khangleu chea santhisanhnhea brakb daoy lokkhan mnoussaathmr daoy chhlohbanhcheang nouv kar chue toukchett knea towvinh tow mk kadauchchea tomneaktomnng sahabratebatte kar da chitasnetth rveang sthabn nitebratebatte nei bratesa teangpir . Phát biểu trước truyền thông Campuchia, Đại sứ Việt Nam Vũ Quang Minh mô tả hiệp ước này là một hiệp ước nhân đạo, thể hiện sự tin cậy lẫn nhau và sự hợp tác chặt chẽ giữa các cơ quan hành pháp của cả hai nước.
អតីតកងទ័ពស្ម័គ្រចិត្ត សមរភូមិលេខ ៤៧៩ នៅតំបន់ហាណូយបន្តលើកកម្ពស់ចំណងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា
យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែកក្កដា សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្ត សមរភូមិលេខ ៤៧៩ នៅតំបន់ហាណូយបានធ្វើឡើងពិធី ខួបលើកទី៧៣នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០) ។
កងទ័ពជើងទឹកវៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមគ្នា
យុគសម័យ - កងកម្លាំងចូលរួមយាមល្បាតរួមមាន នាវាលេខ ២៥៣ នៃតំបន់ ៥ កងទ័ពជើងទឹកវៀតណាម និងនាវាលេខ ១១៤៤ នៃមូលដ្ឋានទ័ពជើងទឹកកម្ពុជា។
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភស្នូលក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា
យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានចង្អៀតឆ្នាំ ២០២០ (ADMM ចង្អៀត) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ទៀបាញ់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
វៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ស្តីពីកិច្ចការសាសនា
យុគសម័យ - ទំនាក់ទំនងរវាងស្ថាប័នទាំងពីរដែលទទួលបន្ទុកការគ្រប់គ្រងរដ្ឋស្តីពីសាសនាវៀតណាម - កម្ពុជាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ហើយក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។
ប្រទេសវៀតណាម - កម្ពុជា៖ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការការពារការជួញដូរមនុស្សនិងការពារជនរងគ្រោះ
យុគសម័យ - សម្ព័ន្ធនារីវៀតណាមទើបតែបានជួបប្រជុំជាមួយគណៈប្រតិភូអន្តរក្រសួងកម្ពុជាស្តីពីការការពារការជួញដូរមនុស្ស។
1 2
ព័ត៌មានបានអានច្រើន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។