អតីតកងទ័ពស្ម័គ្រចិត្ត សមរភូមិលេខ ៤៧៩ នៅតំបន់ហាណូយបន្តលើកកម្ពស់ចំណងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា

15:36 | 27/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែកក្កដា សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្ត សមរភូមិលេខ ៤៧៩ នៅតំបន់ហាណូយបានធ្វើឡើងពិធី ខួបលើកទី៧៣នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០) ។

អតីតកងទ័ពស្ម័គ្រចិត្ត សមរភូមិលេខ ៤៧៩ នៅតំបន់ហាណូយបន្តលើកកម្ពស់ចំណងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា។

នៅក្នុងពិធីនេះ អតីតកងទ័ពស្ម័គ្រចិត្តសមរភូមិលេខ ៤៧៩ បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍និងការដឹងគុណចំពោះការលះបង់ជិវិតរបស់ មិត្តរួមក្រុមនៅប្រទេសមិត្ត បំពេញកាតព្វកិច្ចដ៏ថ្លៃថ្នូ និងបានជួយប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ អតីតកងទ័ពស្ម័គ្រចិត្តក៏បានលើកទឹកចិត្តគ្នាថែរក្សាគុណភាពរបស់កងទ័ពអ៊ំហូ និងលើកកម្ពស់ចំណងប្រពៃណីនិងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា។

ថ្លែងនៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Le Cuong ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាអតីតអ្នកកងទ័ពស្ម័គ្រចិត្តសមរភូមិលេខ ៤៧៩ នៅតំបន់ហាណូយបានឲ្យដឹងថា មុនពេលដែលស្ថានភាព មានព័ត៌មានបញ្ច្រាសព័ត៌មានដែលបង្កគ្រោះថ្នាក់នៅលើបណ្តាញសង្គម សមាគមបានផ្តល់ព័ត៌មានផ្លូវការទាន់ពេលវេលាជួយកម្មាភិបាលនិងសមាជិកឱ្យដឹងអំពីស្ថានភាពនៅកម្ពុជានិងទំនាក់ទំនងវៀតណាម - កម្ពុជា ដោយប្រឆាំងនឹងទស្សនៈខុសឆ្វេង។

ក្រៅពីនេះលើកកម្ពស់ការអនុវត្តគោលនយោបាយកម្មវិធី «សាបព្រោះចំណងមិត្តភាព» របស់សមាគមមជ្ឈឹម សមាគមសមារភូមិលេខ ៤៧៩ បានឧបត្ថម្ភនិស្សិតកម្ពុជាចំនួន ១៨ នាក់ ។ ក្រៅពីនេះសមាគមក៏បានឧបត្ថម្ភដល់និស្សិតកម្ពុជាចំនួន ២៩ នាក់ដែលសិក្សានៅសាលាយោធាផងដែរ។ ក្រុមគ្រួសារអ្នកឧបត្ថម្ភបង្ហាញយ៉ាងច្បាស់នូវការស្រលាញ់និងការទទួលខុសត្រូវរបស់ពួកគេសម្រាប់និស្សិតកម្ពុជា ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ