ADB៖ វៀតណាមអាចទទួល​បាន​​កំណើន​ ៦,៥​% ក្នុង​ឆ្នាំនេះ ជាមួយ​ភាពទម្លុះទម្លាយសំខាន់ៗ​ចំនួន ៣​

09:59 | 06/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

បន្ទាប់ពីទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះបន្តិចមកត្រឹម៦,៥% នៅឆ្នាំនេះ ហើយអាចកើនឡើងដល់៦,៨% នៅឆ្នាំក្រោយ។

វៀតណាម​ស្ថិត​ក្នុង​ប្រទេស​គោលដៅទាំង​៥​ដែល​គេ​ស្វែង​រក​ច្រើន​បំផុត​សម្រាប់​រដូវ​ក្ដៅ​ឆ្នាំ​២០២៣ វៀតណាម​ស្ថិត​ក្នុង​ប្រទេស​គោលដៅទាំង​៥​ដែល​គេ​ស្វែង​រក​ច្រើន​បំផុត​សម្រាប់​រដូវ​ក្ដៅ​ឆ្នាំ​២០២៣
WHO ផ្ដល់ឱសថ ​Tamiflu សម្រាប់​ព្យាបាល​ និង​បង្ការ​ជំងឺផ្តាសាយបក្សី ចំនួន ​៣ ពាន់​ដូ​ស​ដល់ក្រសួងសុខាភិបាល WHO ផ្ដល់ឱសថ ​Tamiflu សម្រាប់​ព្យាបាល​ និង​បង្ការ​ជំងឺផ្តាសាយបក្សី ចំនួន ​៣ ពាន់​ដូ​ស​ដល់ក្រសួងសុខាភិបាល
ADB៖ វៀតណាមអាចទទួល​បាន​​កំណើន​ ៦,៥​% ក្នុង​ឆ្នាំនេះ ជាមួយ​ភាពទម្លុះទម្លាយសំខាន់ៗ​ចំនួន ៣​
ADB៖ វៀតណាមអាចទទួល​បាន​​កំណើន​ ៦,៥​% ក្នុង​ឆ្នាំនេះ ជាមួយ​ភាពទម្លុះទម្លាយសំខាន់ៗ​ចំនួន ៣​

នេះជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងរបាយការណ៍ “យថាទស្សន៍សេដ្ឋកិច្ចវៀតណាមនិងការការព្យាករណ៍សម្រាប់ឆ្នាំ២០២៣-២០២៤” ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែមេសា នៅទីក្រុងហាណូយ។

យោងតាម ADB កំណើនសេដ្ឋកិច្ចរបស់វៀតណាមឆ្នាំនេះនឹងរងផលប៉ះពាល់ដោយសារតែឱនភាពសេដ្ឋកិច្ចពិភពលោក ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ និងឥទ្ធិពលពីភាពតានតឹងភូមិសាស្ត្រនយោបាយជាសកល។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមអាចសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួន ប្រសិនបើអនុវត្តន៍បានល្អនូវជំហានមានលក្ខណៈទម្លុះទម្លាយសំខាន់ៗចំនួនបី។ លោក Nguyen Minh Cuong ប្រធានសេដ្ឋវិទូរបស់ ADB ប្រចាំប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ការវិនិយោគសាធារណៈនឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់។ “ទីមួយ គឺបើកចំណាយទុនវិនិយោគសាធារណៈ។

បើតាមផែនការឆ្នាំនេះ វៀតណាមនឹងបើកចំណាយថវិកាជិត ៣០ពាន់លានដុល្លារ។ ចំនួននេះគឺច្រើនណាស់ ប៉ុន្តែនឹងបង្កើតការបោះជំហានយ៉ាងខ្លាំង ដែលអាចរួមចំណែក ១% ដល់កំណើន GDP។ ទីពីរ គឺផ្លាស់ប្តូរគោលនយោបាយរបស់វៀតណាម ពីការរឹតបន្តឹងការគ្រប់គ្រងអតិផរណាទៅជាការឧបត្ថម្ភកំណើន។ ជាទីបំផុត គឺទាញយកអត្ថប្រយោជន៍ពីឱកាសនៃការបើកទ្វាខឿនសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកគឺចិន។ វិស័យស្នូលរបស់ចិនភាគច្រើនសុទ្ធតែរីកចម្រើនយ៉ាងខ្លាំង ដែលអាចជួយដល់ការស្តារឡើងវិញរបស់វៀតណាមបានយ៉ាងល្អ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន