កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភស្នូលក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា

13:36 | 19/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានចង្អៀតឆ្នាំ ២០២០ (ADMM ចង្អៀត) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ទៀបាញ់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ទៀបាញ់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baotintuc)

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich និងនាយឧត្តមសេនីយ៍ទៀបាញ់បានសម្តែងនូវការសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រពៃនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - កម្ពុជាបានបន្តនាំមកនូវប្រសិទ្ធភាពជាក់ស្តែងនិងជាសរសរស្តម្ភស្នូលនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំដោយរក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ក្នុងនោះមានកិច្ចសន្ទនាគោលនយោបាយការពារជាតិ​និងការសម្របសម្រួលគ្នាយ៉ាងល្អក្នុងការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រងនិងការពារខ្សែព្រំដែនជាដើម។

ទន្ទឹមនឹងនេះ លោក នាយឧត្តមសេនីយ៍ទៀបាញ់ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់វៀតណាមចំពោះសកម្មភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក៏ដូចជាសន្និសីទនិងសកម្មភាពយោធា - ការពារ ក្រោមអធិបតីភាពរបស់ក្រសួងការពារប្រទេស វៀតណាម ព្រមទាំងសំដែងការជឿជាក់ថា យន្តការសហប្រតិបត្តិការដូចជា ADMM និង ADMM + នឹងបន្តមានប្រសិទ្ធភាពនិងដើរតួនាទីយ៉ាងសំខាន់នៅក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពបន្តដឹកនាំបណ្តាស្ថាប័ន និងអង្គភាពនានារបស់ក្រសួងការពារជាតិ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលបានចុះហត្ថលេខា ព្រមទាំងជំរុញការផ្សព្វផ្សាយឃោសនាសម្រាប់ប្រជាជនអំពីអំពីទំនាក់ទំនងប្រពៃណីដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការវាយបរាជ័យលើរាល់ឧបាយកលបំបែកបាក់របស់កម្លាំងអរិភាពទាំងអស់ផង ដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន