យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ឧសភា អ្នកបោះឆ្នោតជាង ៧០០.០០០ នាក់ នៅខេត្ត Binh Phuoc បានចូលរួមបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ រនិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នៅមណ្ឌលបោះឆ្នោតចំនួន ៩៣៣ ។ អ្នកបោះឆ្នោតម្នាក់ៗ បានអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋម្នាក់និងជាយុទ្ធជនម្នាក់នៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ។
 |
ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc លោកស្រី Huynh Thi Hang បានត្រួតពិនិត្យសីតុណ្ហភាពរាងកាយ មុនពេលចូលទៅមណ្ឌលបោះឆ្នោត |
ដោយសាលក្ខណៈនៃភូមិសាស្ត្រ ចាប់ពីម៉ោង ៥ និង ៣០ នាទី នៅពេលព្រឹក អ្នកបោះឆ្នោតដែលជាជនជាតិភាគតិចនៅតាមតំបន់ព្រំដែននៅ ខេត្ត Binh Phuoc បានមានវត្តមាននៅមណ្ឌលបោះឆ្នោត។
 | អ្នកបោះឆ្នោតជាជនជាតិភាគតិចមកមណ្ឌលបោះឆ្នោត តាំងព្រឹកព្រលឹម | |
មុនពេលចូលមណ្ឌលបោះឆ្នោត អ្នកបោះឆ្នោតទាំងអស់នឹងត្រូវត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់ខ្លួន។ ព្រឹទ្ធាចារ្យ Dieu Ret (ភូមិ Bu Tam Tam ឃុំ Hung Phuoc ស្រុក Bu Dop) បាននិយាយថា ប្រជាជនក្នុងតំបន់បានឆ្លៀតយកពេលវេលា ដើម្បីទៅកាន់មណ្ឌលបោះឆ្នោតការពីព្រឹកព្រលឹម ហើយត្រឡប់ទៅធ្វើស្រុកស្រែ។ អ្នកបោះឆ្នោតជនជាតិភាគតិចបោះឆ្នោតក្នុងបរិយាកាសរីករាយនិងរំភើបចិត្ត។
 |
អ្នកបោះឆ្នោតទៅបោះឆ្នោត |
 |
មុនពេលទៅបោះឆ្នោត អ្នកបោះឆ្នោតស្វែងយល់អំពីបេក្ខជន |
ខេត្ត Binh Phuoc ជាខេត្តមួយស្ថិតក្នុងតំបន់អាគ្នេយ៍ មានស្រុកជាប់ព្រំដែនចំនួន ៣ គឺ Bu Gia Map Bu Dop និងLoc Ninh ដែលមានប្រវែងព្រំដែន ២៦០.៤៣៣ គីឡូម៉ែត្រជាប់នឹងខេត្តចំនួន ៣ នៃប្រទេស កម្ពុជា (ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ) ។
 |
អ្នកបោះឆ្នោតរស់នៅតំបន់ព្រំដែនខេត្ត Binh Phuoc ទៅបោះឆ្នោត |
បច្ចុប្បន្នខេត្ត Binh Phuoc កំពុងគ្រប់គ្រងច្រកទ្វារព្រំដែនចំនួន ៤ និងច្រករបៀងនិងផ្លូវលំចំនួនមួយ ក្នុងនោះមានច្រកព្រំដែនអន្តរជាតិមួយ (ច្រកទ្វារព្រំដែន Hoa Lu) ។ ជាតំបន់ឆ្លងកាត់រវាងតំបន់ត្បូងនៃ Tay Nguyen និងតំបន់អាគ្នេយ៍ ខេត្ត Binh Phuoc មានភូមិសាស្ត្រសម្បូរបែបណាស់ រួមមាន ខ្ពង់រាបភ្នំនិងវាលទំនាប។
 |
ខេត្ត Binh Phuoc មានជនជាតិចំនួន ៤១ |
 |
ព្រឹទ្ធាចារ្យ Dieu Ret បោះឆ្នោតនៅមណ្ឌលបោះឆ្នោត នៅភូមិ Bu Tam ឃុំ Hung Phuoc ស្រុក Bu Dop |
ខេត្តនេះជាតំបន់ដែលមានជនជាតិចំនួន ៤១ ក្នុងនោះជនជាតិភាគតិចមានចំនួនច្រើន (ជាង ១៩៥,០០០ នាក់) ដែលស្មើនឹង ១៩,៦% ដែលភាគច្រើនជាជនជាតិ S ‘Tieng មានមួយចំនួនតូចជាជនជាតិចិន ខ្មែរ Nung Tay។ ..
 |
មន្ត្រីនិងទាហាននៅខេត្ត Binh Phuoc ចូលរួមរបោះឆ្នោត |
នាវេលាម៉ោង ៦ និង ០០ នាទី ព្រឹកថ្ងៃទី ២៣ ឧសភា ក្រុមការងាររៀបចំការបោះឆ្នោតលេខ ០៦ (ប៉ុស្តិ៍កងទ័ពការពារព្រំដែន Bu Dop ឃុំ Thien Hung ស្រុក Bu Dop ) បានបើកការបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ ។ ភ្លាមៗបន្ទាប់ពីពិធីបើកនេះ អ្នកបោះឆ្នោតបានមកនិងបោះឆ្នោតស្របតាមការកំណត់។
 |
ត្រួតពិនិត្យប្រអប់ទម្លាក់សន្លឹកឆ្នោត មុនពេលបោះឆ្នោត |
 |
មន្ត្រីនិងទាហាន នៅឯកន្លែងត្រួតពិនិត្យនិងទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ មួយ នៅខេត្ត Binh Phuoc ចូលរួមក្នុងការបោះឆ្នោត |
 |
សន្តិសុខនៅមណ្ឌលបោះឆ្នោតត្រូវបានធានា |
ឌីណា
Tien Phong
មតិពីមិត្តអ្នកអាន