Trending now

ក្រុមជំនាញវេជ្ជសាស្ត្រគាំទ្រដោយ Microsoft និង Facebook នាំបច្ចេកវិទ្យាថ្មីមកកាន់កម្ពុជា ដែលអាចជួយពិនិត្យរក COVID-19

15:20 | 12/03/2020

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដែលមានជំនួយពីក្រុមហ៊ុន Microsoft របស់កំពូលមហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) និង ស្ថាបនិកក្រុមហ៊ុន Facebook លោក ម៉ាក់ ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បាននាំយកបច្ចេកវិទ្យាចុងក្រោយ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនទាំងពីរនេះ មកជួយដល់សកម្មភាពត្រួតពិនិត្យ រកអ្នកសង្ស័យមានផ្ទុកវីរុសកូរ៉ូណាថ្មី ដែលមេរោគបង្កទៅជំងឺ COVID-19។

ក្រុមជំនាញវេជ្ជសាស្ត្រគាំទ្រដោយ Microsoft និង Facebook នាំបច្ចេកវិទ្យាថ្មីមកកាន់កម្ពុជា ដែលអាចជួយពិនិត្យរក COVID-19

ក្រុមការងារខាងលើនេះមានដូចជា អ្នកនាង ចេស៊ីកា មែននីង (Jessica Manning) ជាដើមបាននិងកំពុងធ្វើការងារយ៉ាងសកម្មជាមួយ មន្ទីរពិសោធន៍នៃការស្រាវជ្រាវជំងឺគ្រុនចាញ់ និងវ៉ិចទ័រ របស់វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងក្នុងរាជធានីភ្នំពេញ។ នៅក្នុងបេសកកម្មនេះ អ្នកនាង និងក្រុមការងារ បាននាំយកនូវម៉ាស៊ីនតូចពណ៌ស ដែលមានសមត្ថភាពអាចធ្វើតេស្តដល់អ្នកដំណើរនានា ដើម្បីរកមើលថាតើពួកគេមានផ្ទុកជំងឺដែរឬទេ ។

គួរបញ្ជាក់ថា ម៉ាស៊ីនដែលមានបំពាក់នូវបច្ចេកវិទ្យាមួយហៅកាត់ថា អាយឌីសែគ (IDSeq) គឺត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Microsoft និង Facebook របស់សហរដ្ឋអាមេរិក ដើម្បីពិនិត្យរកមើលអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ប្រកបដោយប្រសិទ្ធភាព តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ និងត្រូវបានប្រើប្រាស់ជាសកល។ ការនាំយកបច្ចេកវិទ្យានេះមកកម្ពុជា គឺជាការជួយដល់សកម្មភាពបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគដ៏កាចសាហាវនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈអង្គការសុខភាពពិភពលោក WHO ទើបតែបានប្រកាសចាត់ទុក «COVID-19 ជាជំងឺរាតត្បាតសកល»

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការតភ្ជាប់ប្រភពធនធានអន្តរជាតិជួយឧបត្ថម្ភវៀតណាមកសាងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព
សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"
បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា