Trending now

សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម

08:28 | 27/09/2025 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៩ ខែកញ្ញា នៅគណៈកម្មាធិការប្រជាជនសង្កាត់ Tinh Bien គណៈកម្មាធិការប្រជាជនខេត្ត An Giang ប្រទេសវៀតណាម បានរៀបចំសន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។

៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃជាង ៦ពាន់លានដុល្លារ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម០៥ខែដើមឆ្នាំ២០២០មានការធ្លាក់ចុះ៨,១%ដោយរងការជះឥទ្ធិពលពីជំងឺកូវីដ១៩

លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ និងលោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានអញ្ជើញចូលរួមសន្និសីទ។

សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម
សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម

ក្នុងសុន្ទរកថាបើក លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ដោយមានការយកចិត្តទុកដាក់ ការដឹកនាំរបស់អាជ្ញាធរនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា និងការសម្របសម្រួលយ៉ាងសកម្មពីគ្រប់លំដាប់ថ្នាក់ ខេត្ត An Giang កំពត កណ្តាល តាកែវ សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងសង្គម ពង្រីកទំនាក់ទំនងការបរទេស និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាចន។ នេះជាការបង្ហាញយ៉ាងរស់រវើកនៃចំណងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងខេត្ត An Giang និងខេត្តកំពត កណ្តាល តាកែវនិយាយដោយឡែក រវាងវៀតណាម និងកម្ពុជានិយាយរួម។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានបន្ថែមថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញតាមច្រកព្រំដែនរវាងខេត្ត An Giang និងខេត្តកណ្តាល សម្រេចបានចំនួន ៤៨៧ លានដុល្លារអាមេរិក រវាងខេត្ត An Giang និងខេត្តតាកែវ សម្រេចបាន ៣២១ លានដុល្លារអាមេរិក រវាងខេត្ត An Giang និងខេត្តកំពត សម្រេចបាន ៧ លានដុល្លារអាមេរិក។ លទ្ធផលនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងខេត្តនានា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញតាមច្រកទ្វារព្រំដែន ដោយហេតុនេះជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។

សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម
លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងខេត្ត An Giang-តាកែវ និង An Giang-កណ្តាល

ដោយឈរលើមូលដ្ឋាននោះ លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានបញ្ជាក់ថា កិច្ចប្រជុំនេះមានអត្ថន័យសំខាន់ណាស់។ នេះជាឱកាសសម្រាប់ខេត្តទាំងឡាយបន្តផ្លាស់ប្តូរ ពិភាក្សា និងឯកភាពលើខ្លឹមសារជាក់លាក់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងអំពីពាណិជ្ជកម្មតាមព្រំដែន វៀតណាម-កម្ពុជា ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាព។ អាស្រ័យហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សកម្មភាពដឹកជញ្ជូន ការដោះដូរទំនិញ កិច្ចសហប្រតិបត្តិការផលិតកម្ម និងការធ្វើអាជីវកម្មរបស់សហគ្រាស និងប្រជាជននៃភាគីទាំងពីរ។ ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

ក្នុងកិច្ចប្រជុំបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងខេត្ត An Giang-កណ្តាល, An Giang-តាកែវ ដោយអនុញ្ញាត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចេញ-ចូលនៃមធ្យោបាយដឹកជញ្ជូននៃប្រទេសទាំងពីរឱ្យនាំចូល និងនាំចេញឡើងវិញជាបណ្តោះអាសន្ននៅច្រកទ្វារព្រំដែន ដើម្បីដឹកជញ្ជូន និងទទួលទំនិញតាមតំបន់ច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ និងត្រឡប់ទៅប្រទេសវិញនៅថ្ងៃតែមួយ៕

«ដំណើរមួយ ទិសដៅបី» កម្ពុជា-វៀតណាម-ឡាវ៖ ផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជន «ដំណើរមួយ ទិសដៅបី» កម្ពុជា-វៀតណាម-ឡាវ៖ ផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជន

ធ្វើជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយទេសចរណ៍ “ដំណើរមួយ ទិសដៅបី” កម្ពុជា-វៀតណាម-ឡាវ បានប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែធ្នូ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ho An Phong បានស្នើឱ្យជំរុញការឃោសនា និងផ្សព្វផ្សាយគំនិតផ្តួចផ្តើមនេះដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើនឡើងរវាងប្រទេសទាំងបី។

កម្ពុជា-វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល កម្ពុជា-វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

កាលពីថ្ងៃពុធក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកទឹកចិត្តអ្នកវិនិយោគវៀតណាមឱ្យវិនិយោគ និងសហការជាមួយក្រុមហ៊ុនកម្ពុជា ជាពិសេសក្នុងវិស័យដែលមានសក្តានុពលខ្ពស់ដែលអាចធ្វើសមាហរណកម្មជាមួយសង្វាក់ផ្គត់ផ្គង់ផលិតកម្មនៅក្នុងប្រទេសវៀតណាម។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម
វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ាន
កម្ពុជា-វៀតណាម សហការអនុវត្តយន្តការវិនិយោគបៃតង
៨០ ឆ្នាំនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម៖ ស្ពានតភ្ជាប់វៀតណាម និងកម្ពុជា