Trending now

កម្ពុជា-វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

00:00 | 28/12/2024

កាលពីថ្ងៃពុធក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកទឹកចិត្តអ្នកវិនិយោគវៀតណាមឱ្យវិនិយោគ និងសហការជាមួយក្រុមហ៊ុនកម្ពុជា ជាពិសេសក្នុងវិស័យដែលមានសក្តានុពលខ្ពស់ដែលអាចធ្វើសមាហរណកម្មជាមួយសង្វាក់ផ្គត់ផ្គង់ផលិតកម្មនៅក្នុងប្រទេសវៀតណាម។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែជាទំនាក់ទំនងប្រពៃណីជាអ្នកជិតខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន រួមសុខរួមទុក្ខក្នុងបុព្វហេតុតស៊ូរំដោះជាតិ
កម្ពុជា-វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល
កម្ពុជា-វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (CIB) បានអញ្ជើញជាកិត្តិយសក្នុងជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិកដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកលនៃយុគសម័យឌីជីថល ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម និងពេលវេលា, បង្កើនការលក់ និងផលិតភាព ព្រមទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័ស។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ក៏មានវត្តមានក្នុងឱកាសនេះដែរ។

លោក ជា វុទ្ធី បានលើកទឹកចិត្តដល់វិនិយោគិនវៀតណាមបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសលើវិស័យដែលមានសក្ដានុពលខ្ពស់ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅប្រទេសវៀតណាម ដូចជា កសិកម្ម និងកសិ-ឧស្សាហកម្មកម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិកបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុនិងឧស្សាហកម្មកម្មន្តសាលដទៃទៀត។

លោកក៏បានអំពាវនាវដល់វិនិយោគិន និងធុរជនដែលមិនទាន់បានវិនិយោគនៅកម្ពុជាឱ្យអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់ធ្វើការសម្រេចចិត្តដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២៤ ទុនវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៥៥៧លានដុល្លារអាមេរិក។

លោកឯកអគ្គរដ្ឋទូតNguyen Huy Tangបានលើកឡើងថាវេទិកានេះថាមានអត្ថន័យខ្លាំងចំពេលដែលរដ្ឋាភិបាលទាំងពីរផ្តោតលើការជំរុញការអភិវឌ្ឍវេទិការ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នេះបើយោងតាមការផ្សាយរបស់វិទ្យុជាតិ Voice of Vietnam (VoV)។

លោកបានលើកឡើងទៀតថាជានិច្ចកាលការបង្រួបបង្រួម និងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តែងតែជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយជាភារកិច្ចសំខាន់របស់ស្ថានទូត។

ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ថ្នាក់ដឹកនាំវៀតណាមមកកម្ពុជាបានរួមចំណែកជំរុញទំនាក់ទំនងជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ៕

គណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម បើកកិច្ចប្រជុំ និងព្រៀងឯកសារកំណត់ហេតុ សម្រាប់ចុះហត្ថលេខា នៅចំពោះមុខមេដឹកនាំទាំងពីរ នៅថ្ងៃស្អែក គណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម បើកកិច្ចប្រជុំ និងព្រៀងឯកសារកំណត់ហេតុ សម្រាប់ចុះហត្ថលេខា នៅចំពោះមុខមេដឹកនាំទាំងពីរ នៅថ្ងៃស្អែក

គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាម នាថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ និងរៀបចំពង្រៀងឯកសារកំណត់ហេតសម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែន ចុះហត្ថលេខានៅចំពោះមុខ សម្ដេចតេជោ ហ៊ុននសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម នៅថ្ងៃស្អែកនេះ។

អាជ្ញាធរខេត្ដស្វាយរៀង រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម អាជ្ញាធរខេត្ដស្វាយរៀង រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងបានរៀបចំ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម