Trending now

៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃជាង ៦ពាន់លានដុល្លារ

10:03 | 28/09/2021 ហេង វុធ្ធី

គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២១នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម សម្រេចបានជាង ៦ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះ មានការកើនឡើងជាង ១០៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បើទោះបីជាមាន បញ្ហាប្រឈមពីមេរោគកូវីដ១៩ក្តី។ នេះបើយោងតាមការចេញផ្សាយនៅគេហទំព័រផ្លូវការរបស់ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះ។

សមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលបានបរិច្ចាគទឹកប្រាក់ ៥០.០០០ ដុល្លារអាមេរិក ជូនភាគីវៀតណាម សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ សមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលបានបរិច្ចាគទឹកប្រាក់ ៥០.០០០ ដុល្លារអាមេរិក ជូនភាគីវៀតណាម សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩
ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានទទួលអំណោយអំណោយរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមសម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានទទួលអំណោយអំណោយរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមសម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃជាង ៦ពាន់លានដុល្លារ
៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃជាង ៦ពាន់លានដុល្លារ

ប្រភពដដែលនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៧ខែដំបូង ដើមឆ្នាំ ២០២០នេះ ការនាំចេញទំនិញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ៣ពាន់ ២រយលានដុល្លារអាមេរិក ដែលមានការកើនឡើងដល់ទៅ ៤៥២% ហើយទំនិញនាំចេញភាគច្រើនជា ប្រភេទស្រូវអង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ជាដើម។

ដោយឡែក ការនាំចេញទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា វិញ សម្រេចបានជាង ២ពាន់ ៧រយលានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០ ខណៈទំនិញភាគច្រើនជា ដែកថែប ប្រេង បន្លែ និងផ្លែឈើជាដើម។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក៏បានបន្ថែមទៀតថា វៀតណាម និងកម្ពុជា គឺជាដៃគូដ៏គួរឲ្យទុកចិត្ត ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ ដោយមានមូលដ្ឋាននៃ សមភាព ប្រសិទ្ធភាព និងផលប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សន្តិភាព និងរីកចម្រើនទាំងក្នុងតំបន់ និងសកលលោក៕

ហេង វុធ្ធី

kampucheathmey.com/៊news.pnn.com.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់