Trending now

ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានទទួលអំណោយអំណោយរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមសម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

22:02 | 19/07/2021

នាព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាម បានប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាម ជូនដល់ ឯកឧត្តម វ៉ូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម កម្ពុជា។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានប្រគល់ជូនភាគីវៀតណាម អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានប្រគល់ជូនភាគីវៀតណាម
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម ដើម្បីចូ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម ដើម្បីចូ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាម បានប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាម ជូនដល់ ឯកឧត្តម វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម កម្ពុជា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាម ជូនដល់ ឯកឧត្តម វ៉ូ ក្វាងម៉ិញ ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម កម្ពុជា។

លោកជំទាវក៏បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាក ពីថ្នាក់ដឹកនាំគណបក្សប្រជាជន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈ ឯកឧត្តមអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាម តាមរយៈ ថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម កម្ពុជាដែលបានជួយកម្ពុជាក្នុងគ្រាមានគ្រោះនៃជម្ងឺកូវីដ១៩កន្លងមក។ ពេលនេះកម្ពុជាបានឃើញមិត្តវៀតណាមកំពុងមានការឆ្លងរាលដាល ទើបជួយចែលរំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តជិតខាងល្អ។

ជាការឆ្លើតបត ឯកឧត្តម ក៏បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធិភាពដឹកនាំលើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូត ដល់យុវវ័យចន្លោះ ១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ ។ ឯកឧត្តម ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយដល់ប្រទសវៀតណាមគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ ។

ឯកឧត្តមបន្តទៀតថា វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដនៅក្នុងដំណាក់កាលដែលប្រទេសវៀតណាមកំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ។

ជាចុងក្រោយ ឯកឧត្តម វ៉ូ ក្វាងម៉ិញ ក៏បាន ជម្រាបលា ក្នុងពេលដែល ឯកឧត្តម បានបញ្ចប់អណត្តិបេសសកម្មការទូតប្រចាំនៅកម្ពុជា នាឱកាសនោះផងដែរ។

គណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ប្រគល់ជូន កាកបាទក្រហមវៀតណាម តាមរយៈ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅប្រទេសវៀតណាម
គណៈប្រតិភូ កាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ប្រគល់ជូន កាកបាទក្រហមវៀតណាម តាមរយៈ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។

នៅថ្ងៃដដែលគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ប្រគល់ជូន កាកបាទក្រហមវៀតណាម តាមរយៈ ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសូមចូលរួមសម្តែងនូវក្តីព្រួយបារម្ភជាមួយនឹង ប្រជាជន កាកបាទក្រហម ក៏ដូចជារដ្ឋាភិបាលនៃប្រទេសវៀតណាម ដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ជាពិសេស នៅក្នុងទីក្រុងហូជីមិញ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា សូមសម្តែងនូវការកោតសរសើរចំពោះ បុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមវៀតណាម និងក្រុមគ្រូពេទ្យវៀតណាម ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លេីយតប ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យឆាប់បានរលាយសាបសូន្យពីភពផែនដីយើងនេះ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ជំនួសមុខឱ្យកាកបាទក្រហមវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកា សប្បុរសធម៌ ដែលនេះបានបង្ហាញពី ចំណងមិត្តភាព សាមគ្គីភាព ក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយចែករំលែក ចំពោះប្រទេសដែលជួបការលំបាក ដូចជាប្រទេស ឡាវ នេប៉ាល់ មីយ៉ានម៉ា និងប្រទេសវៀតណាមជាដើម ហើយ ស្ថិតក្នុងស្ថានភាពដែលទីក្រុងហូជីមិញ កំពុងឆ្លងរីករាលដាលនេះដែរ ប្រទេស វៀតណាម សូមរៀនសូត្រពីកម្ពុជា អំពីយុទ្ធសាស្ត្រ និងវិធានការនានា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះផងដែរ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជានឹងស្ថិតនៅក្នុងបេះដូង របស់ប្រទេសវៀតណាមជានិច្ច ហេីយវៀតណាម នឹងបន្តខិតខំ ប្រឹងប្រែង ជំរុញ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព កសាងប្រទេសទាំង២ ឱ្យមានសន្តិភាព ការអភិវឌ្ឍជានិរន្តរ៍៕

ទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤