Trending now

លោកអគ្គលេខាបក្សធ្វើជាប្រធានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌ

15:26 | 30/05/2025 ឌឹកអាញ់

នាព្រឹកថ្ងៃទី ២៩ ឧសភា នៅទីស្នាក់ការគណៈ កម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល (គណៈកម្មាធិការដឹកនាំ)។ លោកនាយក រដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ។

វៀតណាមគឺជា «មេដែក» ទាក់ទាញ ក្រុមហ៊ុនយក្ស បច្ចេកវិទ្យា semiconductor មកស្វែងរកអ្នកមានទេពកោសល្យ កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០
លោកអគ្គលេខាបក្សធ្វើជាប្រធានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌ
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការឆ្ពោះទៅធ្វើជាម្ចាស់នៃវិទ្យាសាស្រ្ត បច្ចេកវិទ្យាដោយមានការជ្រើសរើសពីបទពិសោធន៍ អន្តរជាតិ ជាពិសេសពីបណ្តាប្រទេសឈានមុខគេក្នុងវិស័យនវានុវត្តន៍។ លោកអគ្គ លេខាបក្សបានស្នើថា នាពេលខាងមុខ បណ្ដាក្រសួង ផ្នែក និងមូលដ្ឋាន ផ្ដោតសំខាន់ លើការដោះស្រាយការលំបាក ឧបសគ្គក្នុងដំណើរការអនុវត្តន៍។ លើសពីនេះ ក៏ចាំបាច់ ត្រូវបង្កើនកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋការ និយោជិក និងពលករអំពីការធ្វើ បរិវត្តកម្មឌីជីថល នវានុវត្តន៍ ជាពិសេសការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលក្នុង ជីវភាពប្រចាំថ្ងៃ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖

“រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាល នគរបាល មហាផ្ទៃ កសិកម្មនិងបរិស្ថាន ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយការ លំបាក ឧបសគ្គក្នុងការអនុវត្តគំរូសហប្រតិបត្តិការត្រីភាគី (រដ្ឋ-សាលា/វិទ្យាស្ថាន ស្រាវជ្រាវ-សហគ្រាស) ហើយអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍មណ្ឌលបច្ចេក វិទ្យាខ្ពស់”។

លោកអគ្គលេខាបក្សក៏បានស្នើឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តសម្រប សម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសុក្រិតរបៀបរបប បទប្បញ្ញត្តិច្បាប់ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យទាំងក្នុងនិងក្រៅប្រទេស ត្រៀមធនធានមនុស្សឱ្យបានល្អបំផុត ដើម្បីបម្រើឱ្យការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ៕

អូស្ត្រាលី​ជួយ​វៀតណាម​វាយតម្លៃ​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ដល់កំណើនសេដ្ឋកិច្ច អូស្ត្រាលី​ជួយ​វៀតណាម​វាយតម្លៃ​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ដល់កំណើនសេដ្ឋកិច្ច

យុគសម័យ - អូស្ត្រាលីជាដៃគូអស់រយៈពេលជាច្រើនឆ្នាំហើយដែលជួយវៀតណាមក្នុងការស្រាវជ្រាវសំខាន់ៗអំពីបច្ចេកវិទ្យា រួមចំណែកយ៉ាងសំខាន់ក្នុងការវាយតម្លៃ និងបង្កើតគោលនយោបាយរបស់វៀតណាម។ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា របាយការណ៍រួមគ្នាដោយប្រទេសអូស្ត្រាលីត្រូវបានចេញផ្សាយដើម្បីវាយតម្លៃពីផលប៉ះពាល់នៃបច្ចេកវិទ្យាមកលើកំណើនសេដ្ឋកិច្ចរបស់វៀតណាម។

កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ប្តូរថ្មី ច្នៃប្រឌិតវៀតណាម-ឡាវ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ប្តូរថ្មី ច្នៃប្រឌិតវៀតណាម-ឡាវ

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការតាមប្រព័ន្ធវីដេអូ រវាងសាកលវិទ្យាល័យ Cuu Long វៀតណាម និងនាយកដ្ឋានបច្ចេកវិទ្យា និងផ្លាស់ប្ដូរថ្មី (ក្រសួងបច្ចេកវិទ្យា និងសារទូរគមនាគមន៍ឡាវ) ទើបតែប្រព្រឹត្តឡើង។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ