Trending now

កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ប្តូរថ្មី ច្នៃប្រឌិតវៀតណាម-ឡាវ

12:04 | 17/08/2021

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការតាមប្រព័ន្ធវីដេអូ រវាងសាកលវិទ្យាល័យ Cuu Long វៀតណាម និងនាយកដ្ឋានបច្ចេកវិទ្យា និងផ្លាស់ប្ដូរថ្មី (ក្រសួងបច្ចេកវិទ្យា និងសារទូរគមនាគមន៍ឡាវ) ទើបតែប្រព្រឹត្តឡើង។

ពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ ពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ
តួនាទីរបស់យុវជនក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព ពិសេសរវាងវៀតណាម-ឡាវ តួនាទីរបស់យុវជនក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព ពិសេសរវាងវៀតណាម-ឡាវ

ថ្លែងក្នុងពិធីនេះ លោកស្រី Tran Thi Hong Lan នាយិការងនៃនាយកដ្ឋានប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) បានឲ្យដឹងថា នៅពេលកន្លងមក ភាគីទាំងពីរបានពិភាក្សា សហប្រតិបត្តិការស្រាវជ្រាវ និងសហការក្នុងការវិនិយោគលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ថ្មី ច្នៃប្រឌិតរវាងក្រសួង ស្ថាប័ន សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ ផ្ដោតលើការជម្រុញឲ្យវិទ្យាសាស្រ្ត បច្ចេកវិទ្យាក្លាយទៅជាកម្លាំងចលករ សសរស្ដម្ភសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ប្តូរថ្មី ច្នៃប្រឌិតវៀតណាម-ឡាវ
ប្រតិភូទាំងឡាយក្នុងពិធី (រូបថត៖ nhandan.vn)

ពង្រីកជោគជ័យនៃ “វេទិកាជម្រុញការផ្ទេរបច្ចេកវិទ្យាវៀតណាម-ឡាវ ឆ្នាំ២០១៨” សាកលវិទ្យាល័យ Cuu Long វៀតណាម និងនាយកដ្ឋានបច្ចេកវិទ្យា និងផ្លាស់ប្ដូរថ្មីឡាវ បានឯកភាពបន្តចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីជម្រុញការផ្ទេរបច្ចេកវិទ្យា រៀបចំសិក្ខាសាលា ពិព័រណ៌ កម្មវិធីផ្លាស់ប្ដូរវប្បធម៌ បណ្ដុះបណ្ដាលកម្មាភិបាល។ល។ សកម្មភាពទាំងឡាយពោលខាងលើមានអត្ថន័យសំខាន់ និងជាក់ស្ដែងក្នុងការបង្កើនការបណ្ដុះបណ្ដាល លើកខ្ពស់គុណភាពធនធានមនុស្សសម្រាប់កម្មាភិបាលឡាវ ជាពិសេសលើវិស័យផ្លាស់ប្តូរថ្មី និងការផ្ទេរបច្ចេកវិទ្យា៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ