Trending now

ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ

10:00 | 10/05/2025

នៅថ្ងៃទី ៩ ឧសភា នៅរាជធានីភ្នំពេញ បានប្រព្រឹត្ដទៅកិច្ចពិភាក្សា និងសំណេះសំណាលថ្នាក់ដឹកនាំនាយទាហានវ័យក្មេងលើកទីពីរនៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នេះជាសកម្មភាព សំដៅបង្កើនកិច្ចពិភាក្សា និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជាជូនដល់នាយទាហាននៃប្រទេសទាំងពីរ ជាពិសេសការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងជំនាន់ក្រោយក្នុងស្ថានភាពបច្ចុប្បន្ន។

នៅឯកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ ចាំបាច់ត្រូវជំរុញសកម្មភាពផ្លាស់ប្ដូរបទពិសោធន៍ ធ្វើឲ្យកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំនាយទាហានវ័យក្មេងរបស់កងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ ពង្រឹងជំនឿទុកចិត្តជាយុទ្ធសាស្ត្រ ប្រុងប្រយ័ត្នចំពោះការញុះញង់ និងការបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរដោយកម្លាំងអរិភាព ព្រមទាំងរួមដៃគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ រួមចំណែកធ្វើឲ្យប្រសើរថែមទៀតនូវការយោគយល់គ្នា ការជឿទុកចិត្ដខាងនយោបាយលើទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។

ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាមនិងកម្ពុជាថតរូបជុំគ្នា ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាមនិងកម្ពុជាថតរូបជុំគ្នា
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាមនិងកម្ពុជាថតរូបជុំគ្នា ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាមនិងកម្ពុជាថតរូបជុំគ្នា

គួររំលឹកថា មុននោះ គណៈប្រតិភូថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមដែលមកចូលរួមកិច្ចពិភាក្សា និងសំណេះសំណាលថ្នាក់ដឹកនាំនាយទាហានវ័យក្មេងរបស់កងទ័ពនៃប្រទេសទាំងពីរ ហើយចាត់ទុកថានេះជាសកម្មភាពចាំបាច់សម្រាប់ថ្នាក់ដឹកនាំនាយទហានជំនាន់ក្រោយលើកកម្ពស់តួនាទីសំខាន់ក្នុងការថែរក្សា និងពង្រីកទំនាក់ទំនងវៀតណាម-កម្ពុជា និងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានរៀបចំសកម្មភាពជាច្រើនដ៏មានអត្ថន័យ រួមចំណែករឹតបន្ដឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានរៀបចំសកម្មភាពជាច្រើនដ៏មានអត្ថន័យ រួមចំណែករឹតបន្ដឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សា និងសំណេះសំណាលថ្នាក់ដឹកនាំនាយទាហានវ័យក្មេងលើកទី ២ រវាងកងទ័ពនៃប្រទេសទាំងពីរចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ឧសភា នៅកម្ពុជា ភាគីទាំងពីរបានរៀបចំសកម្មភាពជាច្រើនដ៏មានអត្ថន័យ រួមចំណែករឹតបន្ដឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។ ក្នុងនោះ គណៈប្រតិភូថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជន​វៀតណាមក៏បានអញ្ជើញទៅទស្សនកិច្ចនៅអង្គភាពមួយចំនួនរបស់កងយោធពលខេមរភូមិន្ទដូចជា បញ្ជាការដ្ឋានកងពលតូចលេខ៧០ និងបញ្ជាការដ្ឋានយោធភូមិភាគទី៣ និងបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក។ល៕

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នាថ្ងៃទី ១ មេសា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ